ឪពុកតិរច្ឆាន បិសាចតណ្ហា ចាប់រំលោភកូនស្រីខ្លួនឯង ព្រោះតែ…

បុរស​ជា​ឪពុក ដែលមាន​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៧ បន្តា​ប់​ពី​បុរស​រូបនោះ​ត្រូវបាន​ប្រពន្ធ​ប្ដឹង ដោយ​ចោទប្រកាន់ថា បាន​ព្យាយាម​ចាប់​កូនស្រី​បង្កើត​ខ្លួនឯង​រំលោភ បាន​សម្រេច ។​ ហេតុការណ៍​នេះ បាន​កើតឡើង​ដោយសារតែ​គេ​មើល​រឿង​សិ​ច ធ្វើ​ឲ្យ​តុ​ណ្ហា​ពុះកញ្ជ្រោល ក៏​ចាប់​កូនរំលោភតែម្តង។​

​នគរបាល​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហេង ម៉ាប់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជននេះ​ត្រូវ​ប្រពន្ធ​របស់ខ្លួន​ប្ដឹង ដោយ​ចោទប្រកាន់ថា បាន​​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន ដែលមាន​អាយុ​ទើបតែ​ ៩​ឆ្នាំ កាលពី​វេលា​ម៉ោង ​៨​យប់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​របស់ខ្លួន ពេលប្រពន្ធ​មក​ទាន់ ហើយក៏​មានការ​ឈ្លោះប្រកែក​គ្នា លុះ​នៅ​ព្រឹក​ថ្ងៃទី ​២៧ ខែមករា ទើប​ប្រពន្ធ​ប្ដឹងទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្ដង ។​

ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​ដូច្នេះ​មែន ដោយសារ​ខ្លួន​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង ពេល​កំពុង​មើល​រឿង​សិច​នៅក្នុង​ទូរស័ព្ទ៕
ប្រភពដើម phnompenhthmey.net

ខ្លោចចិត្តអាណិត!! ពេលដែលលឺកីឡាករ វង្ស ណយ និយាយថា……….!!

កីឡាករដែលមានរហ័សនាមថាកូននាគ វង្ស ណយ បាននិយាយថា ពេលដែលខ្លួនឡើងសង្វៀនម្តងៗមានបងប្អូនខ្លះគាំទ្រខ្លះមិនគាំទ្រតែខ្លួននៅតែពេញចិត្តនឹងអាជីពនេះ ដោយសារការស្រលាញ់ហើយនឹងចង់លើកស្ទួយក្បាច់បុរាណខ្មែរផង ហើយរូបគេក៍សូមអគុណដល់ស្ថាននីយ៍ទូរទស្សន៍បាយ័នដែលតែងតែផ្តល់ឱកាសអោយរូបគេបានឡើងសង្វៀនហើយរឿងមួយទៀតដែលខ្លួនអាណិត នោះគឺពេលដែលខ្ញុំចាញ់ការប្រកួតសន្លប់ម្តងប្រពន្ធនឹងកូនតែងតែបង្ហូរទឹកភ្នែកនៅនឹងមុខកញ្ចាក់ទូរទស្សន៍!! Continue reading ខ្លោចចិត្តអាណិត!! ពេលដែលលឺកីឡាករ វង្ស ណយ និយាយថា……….!!

​ជន​ជាតិ​អូស្ត្រា​លីអាយុ៦១ឆ្នាំ ហៅស្ត្រីម្នាក់ទៅវ៉ៃសិច៣ម៉ោងចេញមកវិញខាងស្រីទន់ជង្គង់ទៅពេទ្យ

ខេត្ត​បាត់​ដំបង៖ បុរស​ជន​ជាតិ​អូស្ត្រា​លី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ នៅ​ក្នុង​ហាង​ម៉ាស្សា​​មួយ​កន្លែង​​ក្នុង​​ភូមិ​ព្រែក​មហា​ទេព​ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង​បន្ទាប់​ពី​មាន​នារី​ម៉ាស្សា​ម្នាក់​ប្តឹង​សមត្ថ​កិច្ច​ថា បាន​ចាប់​រំលោភ​នាង​រហូត​ស្ទើរដើរ​មិន​រួច​ ។

បុរស​ជន​ជាតិ​អូស្ត្រា​លី​នោះ​ឈ្មោះ​រ៉ូប៊ីត ភិធ័រ​រ៉ូឆត់ អាយុ​៦១​ឆ្នាំ​ ។ បុរស​នេះ​អះ​អាង​ថា ខ្លួន​​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ UBB និង​នៅ​ ACD ក្នុង​ក្រុង​បាត់​ដំបង​ដែល​ចូល​មក​​ប្រទេស​កម្ពុជា​៣​ឆ្នាំ​ហើយ។ រី​ឯ​នារី​ម៉ាស្សា​ឈ្មោះ​អ៊ុត នីតា ហៅ​ផាន់​ណា អាយុ​២៧​ឆ្នាំ បម្រើ​ការ​ក្នុង​ហាង​ម៉ាស្សា​យី​ហោ៩៩៩ ក្នុង​ភូមិ​-ឃុំខាង​លើ ។

សមត្ថ​កិច្ច​និយាយ​ថា បុរស​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​​ត្រូវ​ចាប់​ខ្លួន​ក្នុង​ហាង​ម៉ាស្សា​ខាង​លើ​ដោយ​សារ​តែ​បុរស​នេះ​ត្រឡប់មក​អុក​ឡុក​ហាង​ម៉ាស្សា​នេះ​ជា​ថ្មី​ ក្រោយ​ពី​នាំ​នារី​រង​គ្រោះ​យក​ទៅ​រំលោភ​នៅ​ផ្ទះ​​របស់​ខ្លួន​នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ។ បុរស​នេះ​​បាន​មកចចារហៅ​នាង​​ទៅ​ម៉ាស្សា​នៅ​​ផ្ទះ​តាំង​ពី​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែលក្នុង​តម្លៃ​១០​ដុល្លារ​ ប៉ុន្តែ​ពេល​​នាំ​នាង​ទៅ​ដល់​បុរស​នេះ​មិន​បាន​ឱ្យ​នាង​ម៉ាស្សា​ទេ បែរ​ជា​បង្ខំ​ចាប់​នាង​រំលោភ​ទាំង​កំរោល​តែ​ម្តង​រហូត​នាង​ទ្រាំ​លែង​បាន​ក៏​រត់​ចេញ​ក្រៅ​ផ្ទះ​ទាំង​ខ្លួន​អាក្រាត​ដែល​ដើរ​ស្ទើរ​មិន​រួច​។
> មិន​តែ​ប៉ុណ្ណោះ​បើ​តាម​ចម្លើយ​​របស់​នារី​រង​គ្រោះថា បុរស​អូស្ត្រា​លី​នេះ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ថត​សកម្ម​ភាព​ពេល​ចាប់​រំលោភ​ទៀតផង​ ៕

ប្រភព៖ phnompenhthmey.net

លន្លង់លន្លោចណាស់ទិដ្ឋភាពទាំងស្រុងក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា

ការ​ចែក​ឋាន​របស់​ពិធីករ​ជើង​ចាស់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ពិភព​សិល្បៈ​កម្ពុជា។ ពេល​នេះ​ផង​ដែរ​ពិធី​បុណ្យ​សព​របស់​លោក​កំពុង​ប្រារព្ធ​ឡើង​នៅ​វត្ត​ ឩត្តរាវត្តី។

ក្នុង​ពិធី​បុណ្យ​សព្វ​របស់​លោក​ល្ងាច​មិញ​នេះ​ពុំទាន់​ឃើញ​មាន​អ្នក​រួម​អាជីព​ចូល​រួម​ច្រើន​នៅ​ឡើយ​ទេ ដោយ​សារ​តែ​បាន​កើត​ឡើង​ភ្លាម​ៗ​ពេក ចំណែក​អ្នក​ក្រៅ​រង្វង់​សិល្បៈ​នៅ​តែ​មាន​អ្នក​ចូល​រួម​ច្រើន​ដដែល។ លោក​ អ៊ិត សេដ្ឋា គឺ​មាន​ជំងឺ​ពោះវៀន​កម្រិត​ធ្ងន់ ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រុស្សី​​ដើម្បី​ព្យាបាល ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​ដុន​ដាប​ពេក​ទើប​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​ង្គ្រោះ​លោក​បាន។

ខណៈ​ពេល​នេះ​សព​របស់​លោក​នៅ​តម្កល់​នៅ​វត្ត ឩត្តរាវត្តី ទល់​មុខ​ស្ថានីយ​ទូរទស្សន៍ CTN នៅ​ឡើយ​ដើម្បី​រង់​ចាំ​ការ​លា​ចុង​ក្រោយ​របស់​អ្នក​រាប់​អាន​និង​ស្គាល់​លោក​ទាំង​អស់ សម្រាប់​ថ្ងៃ​បូជា​វិញ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​​ពី​ក្រុម​គ្រួសារ​នៅ​ឡើយ៕​​​​

លឿន​ណាស់​.!!បុក​គេហើយ​ចង់​រត់គេច​ខ្លួន​ផង ​រត់​មិន​រួច​ទេ​ណា​អាប្អូន…(មាន​វីដេអូ​)

ស្រុកអង្គស្នួល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិង អ្នកថ្មើរជើងកេីតហេតុនៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង ២៣:៥០នាទី ចំណុចមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្កកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡម៉ែត្រ២៣/២៤ បណ្ដាលអោយអ្នកថ្មើរជើងស្លាប់១នាក់ប្រុស និងខូចខាតរថយន្ត១គ្រឿង។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDAពណ៌សំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ(2G-6693)អ្នកបើកបរឈ្មោះ ឈួន ឧត្ដម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិចំការដូង សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុក អ្នកថ្មើរជើងម្នាក់ (ភេទប្រុស)បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំពោះសាកសព មិនទាន់ស្គាល់អត្តសញ្ញាណទេ កំលាំងជំនាញកំពុងស្រាវជ្រាវបន្ត ចំណែករថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹង កន្លែងកើតហេតុនោះទេ បានបើកគេច រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តបាន ទាំងតៃកុងឡាន ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន ។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានយកសម្ភារៈមធ្យោបាយមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ខ្ញុង ស្រណោះខ្លាំង ពេល អ៊ិត សេដ្ឋា ប្រាប់ថាចូលចិត្តញាំបង្អែម បបរជ្តៅ ហើយនាងតែងតែទិញជូនលោកហូប តែពេលនេះ…

ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បានទទួលមរណៈភាពកាលពីម្សិលមិញនេះនៅមន្ទីពេទ្យមិត្តភាពកម្ពុជាសូវៀត ហៅពេទ្យ រុស្ស៊ី ដោយជំងឺមហារីកថ្លើមធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។ មរណៈភាពរបស់លោក អ៊ិត សេដ្ឋា បានបន្សល់ទុក្ខនូវភាពក្រៀមក្រំ យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ សាច់ញាតិបងប្អូន របស់លោក កូនប្រុសស្រី៣នាក់ ត្រូវកំព្រាឪពុក ហើយសង្គមសិល្បៈក៏ស្តាយស្រណោះដែលបាត់បង់ពិធីករ ដ៏ប៊ិនប្រសពមួយរូបនេះផងដែរ។

ក្នុងនោះដែរអ្នកនាង ស្រេង សុកាន់ដា ហៅអ្នកនាង ខ្ញុង ដែលជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN ក៏បានបង្ហោះសារស្តាយស្រណោះលោក អ៊ិត សេដ្ឋា ដែលកាលគ្រាលោកនៅមានជីវិត លោកប្រាប់នាងថា លោកចូលចិត្តបង្អែមបបរជ្តៅ ហើយនាងខ្ញុងក៏តែងតែទិញផ្ញើរលោករហូតពេលថតកម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យផងដែរ។ អ្នកនាង ខ្ញុងបានរៀបរាប់ថា៖ “បងអើយ​បង​ ខ្ញុំ​ស្រណោះ​បង​ណាស់​ ខ្ញុំ​ធ្លាប់​ប្រលែង​លេង​មួយ​បង​ពេល​យើង​ថត​មួយ​គ្នា​ បង​ប្រាប់​ខ្ញុំ​ថា​បង​ចូល​ចិត្ត​បង្អែម​ បបរជ្តៅ​ ខ្ញុំ​តែង​តែ​ទិញ​ជូន​បង​ហូប​ពេល​ថត​ពេញ​ចិត្ត​អត់​ថ្ងៃ​អាទិត្យ​ លូវ​បង​ទៅ​រហូត​ហើយ​ បង​មិន​នៅ​អោយ​ខ្ញុំ​ប្រលែង​លេង​មួយ​ទៀត​ទេ​”

មកមើលប្ដីប្រពន្ធចំណាស់មួយគូនេះ ពិតជាគួរឲ្យច្រណែន (មានវីដេអូ)

ជាការពិតណាស់ ​មានដៃគូស្នេហាជាច្រើនតែងមានបំណង ចង់រួមរស់នៅជាមួយគ្នាលុះដល់ថ្ងៃអវសាន្ត។ តែពិតជាគួរឲ្យសោកស្ដាយ ដែលដៃគូមួយចំនួនរួមរស់ជាមួួយគ្នាមិនបានប៉ុន្មានផង ក៏បានបែកបាក់គ្នាដោយការលែងលះជាដើម។

សម្រាប់គូស្នេហ៍ចំណាស់មួយគូខាងក្រោមនេះវិញ ដែលត្រូវបានគេប្រមាញ់ថតនៅផ្សារមួយកន្លែង អាចនឹងធ្វើអោយអ្នកជឿជាក់បានថា សេ្នហាស្មោះស្ម័គ្រពិតជាមានមែននៅលើលោកនេះ។ យោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះ JJ Villanueva បានឃើញប្ដីប្រពន្ធដ៏ចំំណាស់មួយគូនេះ បណ្ដើរគ្នានៅតាមផ្សារមួយកន្លែង។ ដោយឃើញតាមវីដេអូមួយនេះ យើងអាចមើលឃើញថា ស្រ្តីចំណាស់ដែលមានវ័យជរា និងសឹងតែដើរទៅមុខលែងរួចទៅហើយនោះ បានកាន់ប្ដីរបស់គាត់ដែលមានវ័យជរាដូចគ្នាយ៉ាងស្អិត ហើយដើរទៅមុខបន្តិចម្ដងៗ។ ទាំងម្ចាស់ហ្វេសប៊ុកដែលបង្ហោះរូបនេះ និងអ្នកនិយមលេងអ៊ិនធើណេតផ្សេងទៀត បានបង្ហាញពីអារម្មណ៍រំភើបចិត្ត ដែលប្ដីប្រពន្ធមួយគូនេះ មានស្នេហាស្មោះស្ម័គ្រ និងមើលទៅពិតជាមានភាព​ផ្អែមនឹងគ្នាណាស់។

ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីគាត់ទាំងពីរ៖

ប្រភព: KhmerLoad.com

Posted by JJ Villanueva on Sunday, May 21, 2017

ផល សុភ័ណ្ឌ “ បើគ្មានក្លឹបតាឡី ក៏គ្មានរូបខ្ញុំនៅលើសង្វៀនដែរ….”

ផល សុភ័ណ្ឌ គឺជាកីឡាករជើងខ្លាំងកម្ពុជាដ៏ល្បីល្បាញមួយរូបក្នុងគីឡូ ៦៣,៥kg ដែលមានប្រវត្តិតស៊ូក្នុងអាជីពជាអ្នកប្រដាល់មិនគួរអោយជឿ ។ ដោយទឹកចិត្តស្រលាញ់់ និងទេពកោសល្យពីកំនើតផ្នែកប្រដាល់ ផលសុភ័ណ្ឌ បានសំរេចចិត្តចូលហ្វឹកហាត់ប្រដាល់នៅក្នុងក្លឹបតាឡីដំរីមានរឹទ្ធ ដែលមានលោកគ្រូតា ញ៉ូវម៉ាក់ ជាគ្រូបង្វឹក។

ផល សុភ័ណ្ឌបានអោយដឹងថា ពេលចូលហ្វឹកហាត់ដំបូង កាលនោះក្លឹបតាឡីមិនទាន់ល្បីនៅឡើយទេ ហើយគ្មានសិស្សណាមួយហាត់បានយូរទេ គឺរត់ចោលក្លឹបអស់ នៅសល់តែរូបគេតែម្នាក់គត់ដែលនៅតស៊ូហាត់បន្ត ។ ដោយសាក្នុងក្លឹបគ្មានកីឡាករសមជាមួយលោកគ្រូតាញ៉ូវម៉ាក់បានដឹកសិស្សសំណព្វរបស់គាត់តាមម៉ូតូ ទៅសុំក្លឹបគេផ្សេងអោយ សុភ័ណ្ឌ ហាត់សមជាមួយ ។

ដោយទឹកចិត្តស្រលាញ់ និងអាណិតដល់គ្រូដែលខំជួយតម្រង់ផ្លូវដល់ខ្លួន ទើបធ្វើអោយ ផល សុភ័ណ្ឌ មានកំលាំងចិត្តខំប្រឹងប្រែងហ្វឹកហាត់ និងបានសាងស្នាដៃល្បីល្បាញ រហូតដល់សព្វថ្ងៃនេះ ។ផល សុភ័ណ្ឌ និយាយថា​ “ បើថ្ងៃណាមួយបាត់ក្លឹប (ក្លឹបតាឡី) ក៏បាត់រូបគាត់នៅលើសង្វៀនដែរ “ ៕

ពលរដ្ឋនៅស្ពានមុនីវង្សប្រាប់មូលហេតុេដែលពួកគាត់មិនជួយ K01 ពេលម៉ូតូបុក

រឿងរ៉ាវព័ត៌មានK០១បានក្លាយជារឿងដ៏កក្រើកជាង ព័ត៌មានកញ្ញាយូរីផិក្បត់ប្តីអត់ខាន់ស្លាកាលពីម្សិលមិញ បន្ទាប់ពីលោកបានបានស្រែកយំឡាំប៉ាLive ដាក់បណ្តាយសង្គមហ្វេស បុកពីសកម្មភាពរូបលោកផ្ទាល់លោតទៅតោងម៉ូតូមិនព្រមលែង ហើយចោទថាគេបុកលោកអូសរហូតដល់មួយគីឡូ នៅខណៈពេលដែលK01 ជួយសម្រួលចរាចរណ៍នៅកណ្តាលស្ពានមុន្នីវង្ស និងចោទថាពលរដ្ឋខ្មែរនៅម្តុំនោះជាមនុស្សគ្មានចិត្ត មិនព្រមជួយរូបលោកផ្ទាល់ គឺឈរមើលអោយគេបុកលោកស្ទើរស្លាប់ខ្លួន ទោះបីជាលោកប្រឹងស្រែកហៅយ៉ាងណាក្តី ក៏គ្មានអ្នកឈឺឆ្អើល សោះឡើយ។ រឿងរ៉ាវចម្ងល់នេះត្រូវបានអ្នកលេងតាមបណ្តាយសង្គមចូលរាប់ម៉ីនអ្នកកើតចម្ងល់ថា ជាធម្មតាពលរដ្ឋខ្មែរជាមនុស្សមានចិត្តណាស់ អោយតែមានករណី បើកបុកមនុស្សខុសទំនងទាំងភ្នែកស្រស់ តុលាការពលរដ្ឋកាត់ក្តីភ្លាមៗមិនបាច់មានអាជ្ញាបង្គាប់ឡើយ ម្តេចពេលនេះតុលាការពលរដ្ឋបែរជាឈរមើលទៅវិញ? ប៉ុន្តែក៏មានអ្នកលេង ហ្វេសបុកខ្លះ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះពលរដ្ឋនៅម្តុំនោះថា អត់ចិត្ត គ្មានខួរ ដូចK01 បានចោទប្រកាន់ផងដែរ។

រឿងរ៉ាវពលរដ្ឋខ្មែរអត់ខួរជិះបព្រ្ចាស់ផ្លូវ និងអត់គុណធម៌គ្មានចិត្តមេត្តាជួយគ្នាពេលមានអាសន្នដែល K01 បានស្រែកប្តឹងព្រះនោះ ត្រូវបានពលរដ្ឋនៅក្នុងហេតុការណ៍ ប្រាប់ទីក្រុង ប៉ុស្តិ៍អោយបានដឹងថា ពួកគាត់មិនដឹងថាត្រូវជួយលោក K01 ដូចម្តេច? ព្រោះម៉ូតូរបស់គេបើកមិនមែនបុកគាត់ទេ គឺបើករុលទៅមុខ ចំណែកគាត់ មិនមែនត្រូវបានគេបុកទេ គឺ គាត់ជ្រែងជើងទប់ប្រណាំងនិងកម្លាំងម៉ាសុីនម៉ូតូ ហើយស្រែករោទ៍ដូចគោទៅវិញ ធ្វើអោយពួកគាត់ហួសចិត្តសើច ជាមួយភាពមានៈរបស់ K01 ! ពលរដ្ឋក្នុងហេតុការណ៍បាន បន្ថែមទៀតថា K01 បានព្រលែងម៉ូតូអោយទៅពេលគាត់អស់កម្លាំង ហើយដាក់គូទអង្គុយលើថ្នល់ស្រែកជេរគេជេរអែង បានបន្តិចគាត់ក៏ Live ហ្វេសបុកស្រែកយំធ្វើដូចជាត្រូវរបួសធ្ងន់ធ្ងរ តែធាតុពិតគាត់មិនត្រូវរបួសឡើយ គ្រាន់តែដាច់ខ្សែរស្បែកជើងតែប៉ុណ្ណោះ ។

សូមរលឹកថាកាលពីយប់ម្សិលមិញ K01បានបង្ហោះវិដេអូ ពីករណីម៉ូតូបើកបុកខ្លួន និងព្រមានប្តឹងទៅតុលាការអោយជួយរកយុត្តិធម៌ អោយលោក ប៉ុន្តែត្រូវបានអ្នកលេងហ្វេសបុកមួយចំនួនចោទលោកថាជាមនុស្សចង់ល្បី ទាញប្រយោជន៍ពីមនុស្សខុសច្បាប់ក្នុង សង្គមតាមរូបភាពការងារសង្គមប្រមូលលុយកាក់រហូតទិញបានឡានទំនើបមួយគ្រឿងទៅវិញ ​យ៉ាងមិញទាក់ទិនជាមួយករណីម៉ូតូបើកបុកលោកក៏មានមនុស្សមួយចំនួនធំបានដាក់សំណួរថា បើ K01ចង់ជួយសម្រួលចរាចរណ៍លើស្ពានមែន! ហេតុអ្វី មិនឃាត់នៅគល់ស្ពាន បែរជាមកជាមកឃាត់នៅពាក់កណ្តាលស្ពានទៅវិញ?

ប្រភពទាំងស្រុងពី: lptkhmer.com

ឧកញ៉ា​​ ឌួង​ ឆាយ​​​ ​ប្រកាស​ជំហរ​ប្តឹង​​​​​​​​​​​​មន្ទីរពេទ្យ ប៊ុម​រ៉ុង​រាក់​របស់​ថៃ​ ​រក​យុត្តិធម៌​ឲ្យ​កូន​ប្រុស

បាងកក​៖​ ឧកញ៉ា​វ័យ​ក្មេង​​​ ឌួង​ ឆាយ ​​​ បាន​ប្រកាស​ជំហរ​នៅតែ​បន្ត​​​ ​​ប្តឹង​​មន្ទីរពេទ្យ Bumrungrag​ Hopital ​របស់​ប្រទេស​ថៃ ​ឡើង​តុលាការ​នៅ​បាងកក​ដើម្បី​រក​យុត្តិធម៌​ឲ្យ​កូន​ប្រុស​របស់​ខ្លួន។​ នេះ​យោង​តាម​ ហ្វេស៊​ប៊ុក​ផ្លូវការ​របស់​លោក​នៅ​​រសៀល​​​ថ្ងៃ​ទី​ ៣១​ ខែ​ឧសភា​នេះ​។​​ ​

ហ្វេសប៊ុក​របស់​លោក​បាន​ឲ្យដឹង​​ទៀត​ថា​ នេះ​ជា​លើក​ទី ​​២​ ហើយ​ដែល​លោក​បាន​ឡើង​មក​ប្ដឹងផ្ដល់​ក្តី​ជាមួយ​មន្ទីរ​ពេទ្យ​​​នេះ​​។ ​​ក្នុ​ងនោះ​ដែរ​លោក​ថា​ ​នឹង​ធ្វើការ​ L​iv​e​ ​vi​d​e​o​ ម៉ោង​ ​១០:៣០​នាទី​យប់​នេះ​រៀបរាប់​អំពី​ដំណើរ​រឿង​ក្តី​នេះ​អោយ​បងប្អូន​​ពលរដ្ឋ​ខ្មែរ​​បាន​ដឹង​ណា។​

នេះ​ជា​សំណេរ​ដើម​របស់​លោក​ ឧកញ៉ា​ ឌួង​ ឆាយ​៖ ” Sue ​Bumrungrad ​International To ​Find ​Justice ​for​ My ​Son ​ប្តឹង​មន្ទីរពេទ្យ Bumrungrag​Hopital​​ ឡើង​តុលាការ​នៅ​បាងកក​ ដើម្បី​រក​យុត្តិធម៌​​អោយ​កូន​ប្រុស​ខ្ញុំ​។ នេះ​ជា​លើក​ទី​ 2​ ហើយ​ដែល​ខ្ញុំ​បាន​ឡើង​មក​ប្តឹង​ផ្តល់​​ក្តី​ជាមួយ​មន្ទីរពេទ្យ​ចង្រៃ​នេះ​។​​ ខ្ញុំ​នឹង​ធ្វើការ​ Live​ video​ ម៉ោង ​10​:​3​0 ​​នាទី​យប់​​នេះ​រៀបរាប់​អំពី​ដំណើរ​រឿង​ក្តី​អោយ​បងប្អូន​ពូមីង​បាន​ដឹង​ណា។​ សូម​ជួយ​ផ្តល់​កំលាំង​ចិត្ត​អោយ​រូប​ខ្ញុំ​ និង​កូន​ប្រុស​ច្បង​ខ្ញុំ​ផង​ណា”៕​​​

ប្រភព: KQube.com