ផ្សេងៗ

ពិធីបុណ្យសព អ៊ិត សេដ្ឋា ទើបតែចប់ ឥលូវចូលដល់ម្តាយកញ្ញា សោម ស្រីនាថ ទៀតហើយ!

បើតាម​ការរៀបរាប់រ​បស់​តារា​សម្តែង និង ម៉ូ​ដែល ច​ន ច័ន្ទ​លក្ខិណា នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានឱ្យដឹងថា កាលពី​ម្សិលមិញ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ម្តាយ​របស់​តារា​សម្តែង សោម ស្រីនាថ បានទទួល​មរណភាព​ហើយ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មួយរយៈ​ហើយ​នោះ ។​

Read More »

មិនជឿ ក៏ត្រូវតែជឿ!!! ជិះទូកកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

រឿងពិតក្នុងខេត្តកំពង់ធំ ៖ ​ខ្ញុំជាមន្រ្តីរាជការនៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាពនិងអនាម័យសាធារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ចុះបេសកកម្មតាមខេត្តជាញឹកញាប់ ដើម្បីព្យាបាលនិងពន្យល់ណែនាំប្រជាជនយើងឲ្យគាត់ចេះរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្មនៅភូមិមួយដែលស្ថិតនៅកណ្ដាលទន្លេតែម្ដង ឆ្ងាយដាច់ពីគេ ពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោតក៏មានជីវភាពក្រីក្រច្រើនដែរ ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេសាបដ៏ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះគឺខែទឹកឡើងផង ។ ពេលពួកយើងទៅដល់ដើមភូមិ ខំសំឡឹងរកមើលផ្ទះអ្នកស្រុកមិនឃើញសោះ ឃើញតែព្រៃលិចទឹក និង ចុងឈើដែលដុះផុតពីទឹកយ៉ាងទ្រុបទ្រុល ។ អ្នកបើកកាណូត ប្រាប់ថា ទាល់តែផុតព្រៃលិចទឹកនេះ ទើបទៅដល់ភូមិ ព្រោះអ្នកស្រុកមិនសូវរស់នៅក្បែរព្រៃលិចទឹកទេ វាអាចមានសត្វអសិរ្ពិសផ្សេងៗពួនសម្ងំក្នុងព្រៃនោះ ណាមួយព្រៃលិចទឹកទាំងនេះ គេទុកសម្រាប់តម្កល់សពប៉ុណ្ណោះ ។​

Read More »

«មុខរបរលក់ម្ជូរ» ដែលគ្រប់គ្នានឹកស្មានពុំដល់ថា ក្នុង១ថ្ងៃអី«មុខរបរលក់ម្ជូរ» ដែលគ្រប់គ្នានឹកស្មានពុំដល់ថា ក្នុង១ថ្ងៃអីគេរកចំណូលបានដល់ទៅថ្នាក់ហ្នង….

មុខរបរលក់ម្ជូរ ត្រូវបានគេគិតថា ជាមុខរបរកំប៉ិកកំប៉ុក ដែលអ្នកគ្រប់គ្នា មិនសូវមានការចាប់អារម្មណ៍ប៉ុន្មានឡើយ នាពេលកន្លងមក ប៉ុន្តែឥឡូវនេះ មុខរបរលក់ម្ជូរ បានក្លាយជាមុខរបរដ៏ពេញនិយមមួយ ដែលគេអាចរកប្រាក់ចំណូលបានច្រើនគួរសម ។ អ្នកស្រី លាភ ដាណេគឺជាអាជីវករលក់ម្ជូរ ដ៏ល្បីល្បាញ នៅម្តុំរមណីយដ្ឋានវត្តភ្នំ ដែលកន្លែងលក់ម្ជូររបស់គាត់ មានយីហោ «ម្ជូរវត្តភ្នំ ១៦៨» ហើយមុខរបរលក់ម្ជូររបស់គាត់ កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ។

Read More »

លន្លង់លន្លោចណាស់ទិដ្ឋភាពទាំងស្រុងក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា

ការ​ចែក​ឋាន​របស់​ពិធីករ​ជើង​ចាស់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ពិភព​សិល្បៈ​កម្ពុជា។ ពេល​នេះ​ផង​ដែរ​ពិធី​បុណ្យ​សព​របស់​លោក​កំពុង​ប្រារព្ធ​ឡើង​នៅ​វត្ត​ ឩត្តរាវត្តី។ ក្នុង​ពិធី​បុណ្យ​សព្វ​របស់​លោក​ល្ងាច​មិញ​នេះ​ពុំទាន់​ឃើញ​មាន​អ្នក​រួម​អាជីព​ចូល​រួម​ច្រើន​នៅ​ឡើយ​ទេ ដោយ​សារ​តែ​បាន​កើត​ឡើង​ភ្លាម​ៗ​ពេក ចំណែក​អ្នក​ក្រៅ​រង្វង់​សិល្បៈ​នៅ​តែ​មាន​អ្នក​ចូល​រួម​ច្រើន​ដដែល។ លោក​ អ៊ិត សេដ្ឋា គឺ​មាន​ជំងឺ​ពោះវៀន​កម្រិត​ធ្ងន់ ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រុស្សី​​ដើម្បី​ព្យាបាល ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​ដុន​ដាប​ពេក​ទើប​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​ង្គ្រោះ​លោក​បាន។ ខណៈ​ពេល​នេះ​សព​របស់​លោក​នៅ​តម្កល់​នៅ​វត្ត ឩត្តរាវត្តី ទល់​មុខ​ស្ថានីយ​ទូរទស្សន៍ CTN នៅ​ឡើយ​ដើម្បី​រង់​ចាំ​ការ​លា​ចុង​ក្រោយ​របស់​អ្នក​រាប់​អាន​និង​ស្គាល់​លោក​ទាំង​អស់ សម្រាប់​ថ្ងៃ​បូជា​វិញ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​​ពី​ក្រុម​គ្រួសារ​នៅ​ឡើយ៕​​​​

Read More »

លឿន​ណាស់​.!!បុក​គេហើយ​ចង់​រត់គេច​ខ្លួន​ផង ​រត់​មិន​រួច​ទេ​ណា​អាប្អូន…(មាន​វីដេអូ​)

ស្រុកអង្គស្នួល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិង អ្នកថ្មើរជើងកេីតហេតុនៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង ២៣:៥០នាទី ចំណុចមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្កកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡម៉ែត្រ២៣/២៤ បណ្ដាលអោយអ្នកថ្មើរជើងស្លាប់១នាក់ប្រុស និងខូចខាតរថយន្ត១គ្រឿង។ សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDAពណ៌សំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ(2G-6693)អ្នកបើកបរឈ្មោះ ឈួន ឧត្ដម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិចំការដូង សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុក អ្នកថ្មើរជើងម្នាក់ (ភេទប្រុស)បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំពោះសាកសព មិនទាន់ស្គាល់អត្តសញ្ញាណទេ កំលាំងជំនាញកំពុងស្រាវជ្រាវបន្ត ចំណែករថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹង កន្លែងកើតហេតុនោះទេ បានបើកគេច រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តបាន ទាំងតៃកុងឡាន ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន ។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានយកសម្ភារៈមធ្យោបាយមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

Read More »

មកមើលប្ដីប្រពន្ធចំណាស់មួយគូនេះ ពិតជាគួរឲ្យច្រណែន (មានវីដេអូ)

ជាការពិតណាស់ ​មានដៃគូស្នេហាជាច្រើនតែងមានបំណង ចង់រួមរស់នៅជាមួយគ្នាលុះដល់ថ្ងៃអវសាន្ត។ តែពិតជាគួរឲ្យសោកស្ដាយ ដែលដៃគូមួយចំនួនរួមរស់ជាមួួយគ្នាមិនបានប៉ុន្មានផង ក៏បានបែកបាក់គ្នាដោយការលែងលះជាដើម។ សម្រាប់គូស្នេហ៍ចំណាស់មួយគូខាងក្រោមនេះវិញ ដែលត្រូវបានគេប្រមាញ់ថតនៅផ្សារមួយកន្លែង អាចនឹងធ្វើអោយអ្នកជឿជាក់បានថា សេ្នហាស្មោះស្ម័គ្រពិតជាមានមែននៅលើលោកនេះ។ យោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះ JJ Villanueva បានឃើញប្ដីប្រពន្ធដ៏ចំំណាស់មួយគូនេះ បណ្ដើរគ្នានៅតាមផ្សារមួយកន្លែង។ ដោយឃើញតាមវីដេអូមួយនេះ យើងអាចមើលឃើញថា ស្រ្តីចំណាស់ដែលមានវ័យជរា និងសឹងតែដើរទៅមុខលែងរួចទៅហើយនោះ បានកាន់ប្ដីរបស់គាត់ដែលមានវ័យជរាដូចគ្នាយ៉ាងស្អិត ហើយដើរទៅមុខបន្តិចម្ដងៗ។ ទាំងម្ចាស់ហ្វេសប៊ុកដែលបង្ហោះរូបនេះ និងអ្នកនិយមលេងអ៊ិនធើណេតផ្សេងទៀត បានបង្ហាញពីអារម្មណ៍រំភើបចិត្ត ដែលប្ដីប្រពន្ធមួយគូនេះ មានស្នេហាស្មោះស្ម័គ្រ និងមើលទៅពិតជាមានភាព​ផ្អែមនឹងគ្នាណាស់។ ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីគាត់ទាំងពីរ៖ ប្រភព: KhmerLoad.com Posted by JJ Villanueva on Sunday, May 21, 2017

Read More »

ចង់អោយកូនស្រីរៀនចប់មហាវិទ្យាល័យ ឪពុកសុខចិត្តបូមឈាម និងលក់គ្រលានបង់ថ្លៃសិក្សា តែគួរអោយសោកស្តាយ…

គ្រួសារ​ក្រីក្រ​មួយ​មាន​ម្ដាយ ឪពុក និង​កូន​ស្រី​តែម្នាក់​​គត់។ ឪពុក​​ជា​បង្គោល​គ្រួសារ​ក្នុង​ការ​ស្វែង​រក​ចំណូល ប៉ុន្តែ​រក​បាន​សម្រាប់​តែ​មួយ​រស់​ៗ​មិន​មាន​សល់​អ្វី​​ច្រើន​ទេ។ ទោះ​ជា​ស្ថានភាព​ក្រលំបាក​ប៉ុណ្ណា ​ពួកគាត់​តែង​តែ​មាន​ក្ដី​ស្រមៃ​ធំ​មួយ គឺ​ចង់​ឲ្យ​កូន​ស្រី​ធ្វើ​ជា​គ្រូពេទ្យ។ ពួក​គាត់​​ស្រលាញ់​កូន​ស្រី​ខ្លាំង​ណាស់​។ កូន​ស្រី​រូប​នេះ​ជា​កូន​ល្អ គោរព​ស្រលាញ់​លោក​ទាំង​ពីរ។

Read More »

រឿងភាគថ្មីមកដល់ទៀតហើយ!!!យកប្តីគេហើយបង្ហោះឲ្យប្រពន្ធគេមើលទៀត!!!!

រឿងភាគថ្មីមកដល់ទៀតហើយ!!!យកប្តីគេហើយបង្ហោះឲ្យប្រពន្ធគេមើលទៀត!!!! ប្តីគេមានអីមិនល្អ?? មកពីប្រពន្ធគាត់ចាស់ អត់ស្អាត ទើបគាត់មករកយើងតាស់  ជាតិក្រោយសុំធ្វើប្រពន្ធស្របច្បាប់របស់បងណាប្តីសម្លាញ់  ពេលខ្លះអូនច្រណែនហ្នឹងគ្រួសារបងណាស់  #មើលបានហាមShare

Read More »

ពលរដ្ឋនៅស្ពានមុនីវង្សប្រាប់មូលហេតុេដែលពួកគាត់មិនជួយ K01 ពេលម៉ូតូបុក

រឿងរ៉ាវព័ត៌មានK០១បានក្លាយជារឿងដ៏កក្រើកជាង ព័ត៌មានកញ្ញាយូរីផិក្បត់ប្តីអត់ខាន់ស្លាកាលពីម្សិលមិញ បន្ទាប់ពីលោកបានបានស្រែកយំឡាំប៉ាLive ដាក់បណ្តាយសង្គមហ្វេស បុកពីសកម្មភាពរូបលោកផ្ទាល់លោតទៅតោងម៉ូតូមិនព្រមលែង ហើយចោទថាគេបុកលោកអូសរហូតដល់មួយគីឡូ នៅខណៈពេលដែលK01 ជួយសម្រួលចរាចរណ៍នៅកណ្តាលស្ពានមុន្នីវង្ស និងចោទថាពលរដ្ឋខ្មែរនៅម្តុំនោះជាមនុស្សគ្មានចិត្ត មិនព្រមជួយរូបលោកផ្ទាល់ គឺឈរមើលអោយគេបុកលោកស្ទើរស្លាប់ខ្លួន ទោះបីជាលោកប្រឹងស្រែកហៅយ៉ាងណាក្តី ក៏គ្មានអ្នកឈឺឆ្អើល សោះឡើយ។ រឿងរ៉ាវចម្ងល់នេះត្រូវបានអ្នកលេងតាមបណ្តាយសង្គមចូលរាប់ម៉ីនអ្នកកើតចម្ងល់ថា ជាធម្មតាពលរដ្ឋខ្មែរជាមនុស្សមានចិត្តណាស់ អោយតែមានករណី បើកបុកមនុស្សខុសទំនងទាំងភ្នែកស្រស់ តុលាការពលរដ្ឋកាត់ក្តីភ្លាមៗមិនបាច់មានអាជ្ញាបង្គាប់ឡើយ ម្តេចពេលនេះតុលាការពលរដ្ឋបែរជាឈរមើលទៅវិញ? ប៉ុន្តែក៏មានអ្នកលេង ហ្វេសបុកខ្លះ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះពលរដ្ឋនៅម្តុំនោះថា អត់ចិត្ត គ្មានខួរ ដូចK01 បានចោទប្រកាន់ផងដែរ។ រឿងរ៉ាវពលរដ្ឋខ្មែរអត់ខួរជិះបព្រ្ចាស់ផ្លូវ និងអត់គុណធម៌គ្មានចិត្តមេត្តាជួយគ្នាពេលមានអាសន្នដែល K01 បានស្រែកប្តឹងព្រះនោះ ត្រូវបានពលរដ្ឋនៅក្នុងហេតុការណ៍ ប្រាប់ទីក្រុង ប៉ុស្តិ៍អោយបានដឹងថា ពួកគាត់មិនដឹងថាត្រូវជួយលោក K01 ដូចម្តេច? ព្រោះម៉ូតូរបស់គេបើកមិនមែនបុកគាត់ទេ គឺបើករុលទៅមុខ ចំណែកគាត់ មិនមែនត្រូវបានគេបុកទេ គឺ គាត់ជ្រែងជើងទប់ប្រណាំងនិងកម្លាំងម៉ាសុីនម៉ូតូ ហើយស្រែករោទ៍ដូចគោទៅវិញ ធ្វើអោយពួកគាត់ហួសចិត្តសើច ជាមួយភាពមានៈរបស់ K01 ! ពលរដ្ឋក្នុងហេតុការណ៍បាន បន្ថែមទៀតថា …

Read More »

អ្នកមានសង្សាហើយគួរតែអានបន្តិចទៅ!!

មានមនុស្សប្រុសម្នាក់​ ដែលធ្លាប់តាំងសំនួរថា​ “ហេតុអ្វីមនុស្សស្រីខ្លះពេលដែលមានស្នេហា​ ទើបស្រលាញ់ខ្លាំង ទើបប្រចណ្ឌខ្លាំង​ ទើបហួងហែងខ្លាំង​ រហូតមានអារម្មណ៍ថា​វាហួសហេតុខ្លាំងពេក​ ថ្ងៃមួយគេក៏បានបាត់បង់មនុស្សស្រីម្នាក់នោះទៅ​ រឿងនេះធ្វើឲ្យគេ សាកមកគិតឡើងវិញជាថ្មី​ វាទើបធ្វើឲ្យគេបានដឹងថា​ យើងជាអ្នកទៅញ៉ែគេទៅស្រលាញ់គេ​ ចូលទៅរកគេមុនដោយខ្លួនឯង ពេលគេស្រលាញ់យើងខ្លាំងហើយ​ក៏គិតថាវាជារឿងល្អ​ ដែលគេព្យាយាមយកចិត្ត​យើង​ លះបង់ដើម្បីយើង​ គ្រង់បែបគ្រប់យ៉ាងដែលគេធ្វើដើម្បីយើង មនុស្សប្រុសដែលមាននិស្ស័យជាប់រវល់ជាមួយមិត្ត​ និងស្រលាញ់តែខ្លួនឯង​ ជាប់រវល់រហូតដល់ភ្លេចទៅថា មនុស្សស្រីក៏ត្រូវការ​ឲ្យមនុស្សប្រុសមកយកចិត្តទុកដាក់ មកមើលថែដូចគ្នា​ ការបែងចែកភាពសំខាន់​ វាក៏ត្រូវមានខ្លះឲ្យ ចំពោះគ្នា​ មិនមែនមិនរវល់អើពើដូច្នេះទេ នេះហើយ​ ដែលជាដើមហេតុនាំឲ្យមនុស្សស្រីជាច្រើននាក់ រករឿងឈ្លោះ​ រអ៊ូ​ ង៉ិកង៉ក់​ រករឿង​ រាល់ថ្ងៃ​ បើអ្នកធ្វើដូចពេលដែលស្រលាញ់នាងដំបូងៗ​ ខ្ញុំជឿថា មនុស្សស្រីគេច្បាស់ជាមិនរករឿង​ រឺទៅរំខានអ្វីអ្នកឡើយ គេគ្រាន់តែទាមទារក្នុងអ្វីដែលគេធ្លាប់មានប៉ុណ្ណោះឯង គេចង់បានអ្វីៗ​ ដែលដូចពីពេលមុន​ តែមនុស្សប្រុសក៏មើលឃើញថាវាគួរឲ្យធុញទៅវិញ ចុងក្រោយពេលគេលែងធ្វើ​ លែងយកចិត្តទុកដាក់​ លែងចាប់អារម្មណ៍​ លែងរវល់ ហើយគេឆ្អែតចិត្តដើរចេញទៅ​ ហើយនរណាដែលជាអ្នកឈឺបំផុត? ខ្លួនអ្នកហ្នឹងហើយតើមែនទេដែលជាអ្នកឈឺខ្លាំងបំផុត? ជឿទៅ​ រឿងខ្លះមិនចាំបាច់ខុសទេ​ …

Read More »