ឧកញ៉ា​​ ឌួង​ ឆាយ​​​ ​ប្រកាស​ជំហរ​ប្តឹង​​​​​​​​​​​​មន្ទីរពេទ្យ ប៊ុម​រ៉ុង​រាក់​របស់​ថៃ​ ​រក​យុត្តិធម៌​ឲ្យ​កូន​ប្រុស

បាងកក​៖​ ឧកញ៉ា​វ័យ​ក្មេង​​​ ឌួង​ ឆាយ ​​​ បាន​ប្រកាស​ជំហរ​នៅតែ​បន្ត​​​ ​​ប្តឹង​​មន្ទីរពេទ្យ Bumrungrag​ Hopital ​របស់​ប្រទេស​ថៃ ​ឡើង​តុលាការ​នៅ​បាងកក​ដើម្បី​រក​យុត្តិធម៌​ឲ្យ​កូន​ប្រុស​របស់​ខ្លួន។​ នេះ​យោង​តាម​ ហ្វេស៊​ប៊ុក​ផ្លូវការ​របស់​លោក​នៅ​​រសៀល​​​ថ្ងៃ​ទី​ ៣១​ ខែ​ឧសភា​នេះ​។​​ ​

ហ្វេសប៊ុក​របស់​លោក​បាន​ឲ្យដឹង​​ទៀត​ថា​ នេះ​ជា​លើក​ទី ​​២​ ហើយ​ដែល​លោក​បាន​ឡើង​មក​ប្ដឹងផ្ដល់​ក្តី​ជាមួយ​មន្ទីរ​ពេទ្យ​​​នេះ​​។ ​​ក្នុ​ងនោះ​ដែរ​លោក​ថា​ ​នឹង​ធ្វើការ​ L​iv​e​ ​vi​d​e​o​ ម៉ោង​ ​១០:៣០​នាទី​យប់​នេះ​រៀបរាប់​អំពី​ដំណើរ​រឿង​ក្តី​នេះ​អោយ​បងប្អូន​​ពលរដ្ឋ​ខ្មែរ​​បាន​ដឹង​ណា។​

នេះ​ជា​សំណេរ​ដើម​របស់​លោក​ ឧកញ៉ា​ ឌួង​ ឆាយ​៖ ” Sue ​Bumrungrad ​International To ​Find ​Justice ​for​ My ​Son ​ប្តឹង​មន្ទីរពេទ្យ Bumrungrag​Hopital​​ ឡើង​តុលាការ​នៅ​បាងកក​ ដើម្បី​រក​យុត្តិធម៌​​អោយ​កូន​ប្រុស​ខ្ញុំ​។ នេះ​ជា​លើក​ទី​ 2​ ហើយ​ដែល​ខ្ញុំ​បាន​ឡើង​មក​ប្តឹង​ផ្តល់​​ក្តី​ជាមួយ​មន្ទីរពេទ្យ​ចង្រៃ​នេះ​។​​ ខ្ញុំ​នឹង​ធ្វើការ​ Live​ video​ ម៉ោង ​10​:​3​0 ​​នាទី​យប់​​នេះ​រៀបរាប់​អំពី​ដំណើរ​រឿង​ក្តី​អោយ​បងប្អូន​ពូមីង​បាន​ដឹង​ណា។​ សូម​ជួយ​ផ្តល់​កំលាំង​ចិត្ត​អោយ​រូប​ខ្ញុំ​ និង​កូន​ប្រុស​ច្បង​ខ្ញុំ​ផង​ណា”៕​​​

ប្រភព: KQube.com

ជួយស៊ែរអោយក្រុមគ្រួសារគាត់ដឹងផង ! ពលករខ្មែរនៅកូរ៉េមា្នក់ជួបគ្រោះថ្នាក់កំពុងសង្រ្គោះបន្ទាន់

ជីវិតជនចំណាកស្រុកមិនងាយស្រួលឡើយ ចេញពីស្រុកទៅធ្វើការឆ្ងាយ ដើម្បីទទួលបានកំរៃខ្ពស់ក្នុងការសាងជីវភាព និងធ្វើអោយគ្រួសាររឹងមាំ តែផ្ទុយទៅវិញមកធ្លាក់ក្នុងសភាពបែបនេះ ។ ឪពុកម្តាយដែលរង់ចាំកូនវិលត្រឡប់ ប្រពន្ធចាំប្តីវិលត្រឡប់ កូនចាំឪពុកវិលត្រឡប់ ធ្លាក់ក្នុងសភាពបែបនេះ តើនរណាជាអ្នកផ្គត់ផ្គង់ គ្រួសារបន្ត ?????
សូមជូនពរអោយឆាប់ជាក្នុងនាមជនចំណាក់ស្រុក នៅខេត្តក្យុងណាម ។ Continue reading ជួយស៊ែរអោយក្រុមគ្រួសារគាត់ដឹងផង ! ពលករខ្មែរនៅកូរ៉េមា្នក់ជួបគ្រោះថ្នាក់កំពុងសង្រ្គោះបន្ទាន់

ប៊ីម៉ូ ចេញមុខបកស្រាយ បន្ទាប់ពីផ្ទុះរឿងផិតក្បត់ ជាមួយនិង Yuri(យូរី)

ក្រោយពីអ្នកដឹកនាំផលិតកម្ម ថោន លោក រ៉េត បានទម្លាយរឿងគ្មានសល់ ដែលអះអាងថា លោក ប៊ីម៉ូ ជាជនទី៣ ដែលលួចទាក់ទង សង្សាររបស់លោក ដែលជាតារាចម្រៀងស្រី ដ៏ល្បី ក្នុងបទ «ចាក់ទឹកដូង»​កញ្ញា យូរីពេលនេះ លោក ប៊ីម៉ូ បានចេញមុខបកស្រាយហើយ។ Continue reading ប៊ីម៉ូ ចេញមុខបកស្រាយ បន្ទាប់ពីផ្ទុះរឿងផិតក្បត់ ជាមួយនិង Yuri(យូរី)

ជោគជតារាសីចំពោះ ថ្ងៃ ពុធ ទី ៣១ ខែ​ ឧសភា ឆ្នាំ ២០១៧

ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។ ​នាពេល​នេះ​មិន​ថា​អារម្មណ៍​ឬ​គំនិត​មាន​ការប្រែប្រួល​ច្រើន​ហេតុនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ Continue reading ជោគជតារាសីចំពោះ ថ្ងៃ ពុធ ទី ៣១ ខែ​ ឧសភា ឆ្នាំ ២០១៧

កីឡាករ អ៊ុង វីរៈ និងត្រូវស្វាគមន៍កីឡាករ កងចាក់(ថៃ) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយក៏ជាការប្រកួតសងសឹកដែរ

គុនខ្មែរមិត្តភាពអន្តរជាតិ សង្វៀន K Cement ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កីឡាករ អ៊ុង វីរៈ និងត្រូវស្វាគមន៍កីឡាករ កងចាក់(ថៃ) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ហើយក៏ជាការជួបគ្នាលើកទី២ ដែរ។ កីឡាករជើងខ្លាំង កងចាក់ ធ្លាប់ប្រកួតចាញ់កីឡាករ អ៊ុង វីរៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ដោយពិន្ទុហើយការជួបគ្នាម្តងនេះគឺជាការសងសករវាងអ្នកទាំង២ផងដែរ​! កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា ថាកីឡាករ កងចាក់នេះអាចសងសឹកបានដែរទេ ហើយកីឡាករ អ៊ុង វីរៈ អាចរក្សាដំណែងជាអ្នកឈ្នះបានទេ!! ហើយក្នុងថ្ងៃជាមួយគ្នានិងដែរកីឡាករ សុខទូ ក៏ត្រូវមានភារកិច្ចស្វាគមន៍កីឡាករ​ អានន់(ថៃ)ផងដែរ។ ផ្សាយផ្ទាល់នៅលើកស្ថាននីទូរទស្សន៍អាស៊ីអាគ្នេយ៍ ចាប់ពីម៉ោង៥:៣០នាទីដល់ម៉ោង៧យប់។

បញ្ចាក់កីឡាករ កងចាក់(ថៃ) នេះទើបតែប្រកួតគ្នាបានរង្វាន់ឡានមួយគ្រឿងថ្មីៗនេះផងដែរ ចឹងមានន័យថាកីឡាករ កងចាក់នេះសម្ថភាពមិនធម្មតាទេ!! សូមទស្សនាវីដេអូកាលជួបគ្នាកាលពីមុនទាំងអស់គ្នា៖

អ៊ុង វិរៈ Vs កងចាក់ (ថៃ) នេះជាវីដែអូកាលពីជួបគ្នាលើកមុន កាលពីថ្ងៃទី ១ សីហា ២០១៥ ពីរនាក់នេះនឹងជួបគ្នាម្តងទឿតនៅថ្ងៃសុក្រទី ២ មិថុនា ២០១៧ ម៉ោង ៥កន្លះល្ងាចកីឡាករថៃនេះដូចជាទើបតែឈ្នះឡានមួយគ្រឿងវិដេអូផ្សេងៗទៀត៖https://www.youtube.com/channel/UCIy-LFo9My8iixH3pPc6cTg

Posted by Fights Zone on Tuesday, May 30, 2017

ទឹកចិត្តឪពុក!! នាំកូនចូលផ្សារទំនើបទាំងជើងទទេរ! គាត់ប្រាប់កូនថា មិនបាច់ទិញអីទេកូន គ្រាន់តែមើលបានហើយណា!

រូបថតមួយសន្លឹកត្រូវបានគេថតក្នុងថ្ងៃទិវាឪពុកក្នុងផ្សារទំនើបមួយនៅប្រទេសវៀតណាម ដែលមើលទៅហាក់បីដូចជាកំសត់គួរឲ្យអាណិតណាស់។ នេះជាទង្វើរដ៏ល្អរបស់ឪពុកមួយរូបដែលបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃចំពោះកូនស្រីម្នាក់ដែលចង់មកលេងផ្សារទំនើប។ Continue reading ទឹកចិត្តឪពុក!! នាំកូនចូលផ្សារទំនើបទាំងជើងទទេរ! គាត់ប្រាប់កូនថា មិនបាច់ទិញអីទេកូន គ្រាន់តែមើលបានហើយណា!

ស្រីស្អាត Pey New ដែលប្តីចោទថាផិតក្បត់ បានចេញវីដេអូបកស្រាយទាំងទឹកភ្នែកថា…

ថ្មីៗនេះមានរឿងរ៉ាវមួយដែលធ្វើឲ្យផ្អើលពេញបណ្តាញសង្គមដោយសារតែមានគណនីហ្វេសប៊ុកឈ្មោះ​ Uno Noto បានបង្ហោះវីដេអូ និងរូបថតថាប្រពន្ធដែលរស់គ្នាជាមួយគ្នា ២ឆ្នាំរបស់ខ្លួនបានផិតក្បត់ និងបានឆាតជាមួយបុរសដទៃ។ ធ្វើឲ្យមានការចែកចាយ និងមានការបញ្ចេញមតិពាសពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានបងប្អូនមួយចំនួនបានសម្តែងមតិថាខ្លួនជាស្រីមិនគួរឆាតផិតក្បត់ប្តីនោះទេ។

ក្នុងនោះផងដែលមុននេះបន្តិចស្រ្តីជាភរិយាមានគណនីហ្វេសប៊ុកឈ្មោះ Pey New បានធ្វើការ Live វីដេអូប្រមាណជា ១ម៉ោង ដើម្បីធ្វើការបកស្រាយរឿងរ៉ាវដែលបានកើតឡើងថា។នាងនិងស្វាមីនាងមិនទាន់រៀបការស្របច្បាប់ (ចុះអេតាសុីវិល) នៅឡើយទេដោយរស់នៅស្រលាញ់គ្នារយៈពេល ២ឆ្នាំ ហើយចំពោះរឿងរ៉ាវដែលនាងបានឆាតជាមួយប្រុសផ្សេងដោយសារតែតែចង់សាកចិត្តស្វាមីរបស់នាងដែលតែងតែទុកនាងចោលឲ្យនៅចាំបើកទ្វារផ្ទះទាល់ៗភ្លឺ និងចង់ដឹងថាស្វាមីនាងនៅមានចិត្តស្រលាញ់នាងដូចមុនឬអត់ ដោយនាងមិននឹកស្មានថារហូតដល់មានរឿងនេះកើតឡើង។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

https://www.facebook.com/pey.peynew/videos/1924266651195572/

ប្រភព: ខ្មែរណូត

ប្រពន្ធស្អាតតែចរិកថោកក្បត់លើកទី១ប្តីលើកលែងតែក្បត់លើកទី២ទ្រាំលែងបាន..

ខាងក្រោមនេះជាការសរសេររាប់រៀបរបស់បុរស់ជាប្តី ៖

Part 1 ខ្ញុំនិងpost ការក្បុត់របស់គាត់ជាលើកទី 2

តាមពិតទៅខ្ញុំមិនគួរ post Video ដោយអាម៉ាសនេះឡើងទេតែដោយសារតែភាពភ្លើនិងការជឿរជាក់លើប្រពន្ធខ្លួនឯងពេកទើបគេផិទក្បត់ខ្ញុំបានហើយអាថោកទៀបនេះក៏វាជាឆ្កែមិនមែនជាមនុស្សទេដែរមកទាក់ទងប្រពន្ធខ្ញុំ ដោយសារទុកមុខទក់មាត់អោយគេពេកទើបគេមកកហុសខ្ញុំបានជាលើកទី 2 Video នេះនិង ការchat ទាក់គ្នាគឺជាលើកទី 1 ហើយខ្ញុំក៏បានលើកលែងអោយគាត់ម្តងដែរនិង សង្ឃឺមថាប្រពន្ធយើងគ្នានិងកែមានអីហ៊ានមកក្បត់ខ្ញុំជាលើកទី 2 ទៀត ហើយអាឆ្កែនេះខ្ញុំបានហៅវាមកធ្វើកិច្ចសន្យាជាលើក ទី 1 ហើយតែវានៅថោកមកទាក់ទងខ្ញុំជាលើកទី 2 ទៀតមិនរួចខ្លួនទេចាំទទួលពាក្យបន្តឹងពីតុលាការទៅកោះហៅទៅអាថោក

#សុំទោសដែរមិនអាចនៅបន្តថោកជាមួយយើងបានទៀត PeyNew

#សុំទោសបើសិនជាខ្ញុំនិយាយពាក្យអសុរសតែមនុស្សប្រុសយើងបើសិនមានប្រពន្ធផិតក្បត់ហើយអាចទ្រំបានទេ!

ប្រភព:kcamldp.com

វីដេអូសម្លេងជាក់ស្តែង

https://www.facebook.com/Ryu.monster/videos/1257246557734380/

ធ្លាក់ថ្លើមក្តុក! ក្រោយពីយកឡានថ្មីចែស ឲ្យព្រះសង្ឃសរសេរយ័ន្តប្រសិទ្ធិ ចុងក្រោយបែរជា…

មនុស្សជាច្រើនដែលស្ថិតក្នុងទ្វីបអាស៊ី ហើយជាពុទ្ធសាសនិកនោះភាគច្រើនតែងតែមានជំនឿថារបស់ដែលពួកគេទិញយកមកមុននឹងប្រើប្រាស់គឺត្រូវយកទៅឲ្យព្រះសង្ឃសូត្រមន្ត ស្រោចទឹក ដើម្បីជាការផ្ដល់សំនាងល្អ។ ប្រៀបដូចជាបុរសក្មេងម្នាក់បានយកឡានថ្មីរបស់ខ្លួនទៅឲ្យព្រះសង្ឃសរសេរយ័ន្ត ប្រសិទ្ធពរ តែហាក់គេនឹកស្មានមិនដល់បានកើតឡើងពេលដែលកូនសិស្សរបស់ព្រះសង្ឃយកហ្វឺតខុសមកប្រើ។

រឿងហេតុគួរឲ្យហួសចិត្តមួយនេះបានកើតឡើងនៅប្រទេសថៃ នាម្សិលមិញពេលដែលបុរសវ័យក្មេងបានបង្ហោះលើគណនី Facebook របស់ខ្លួនថា កូនសិស្សក្នុងវត្តបានយកច្រលំហ្វឺតដែលលុបមិនជ្រះ មកឲ្យព្រះសង្ឃសរសេរយ័ន្ត។ ជាលទ្ធផលឡានពណ៌សថ្មីស្រឡាងរបស់គេត្រូវជាប់ប្រតាកដោយទឹកហ្វឺតលាងយ៉ាងណា ក៏មិនជ្រះ ទោះបីជាគេប្រើវិធីគ្រប់បែបយ៉ាងមិនថាជាការដុះខាត់យ៉ាងណាក្ដីក៏បានត្រឹមតែរលុបបន្តិចបន្តួចប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ម្ចាស់ឡានវ័យក្មេងពេលនេះកំពុងតែស្វែងរកវិធីលាងជម្រះហ្វឺតឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ តាមសារមួយនេះ សង្ឃឹមថាបងប្អូនទាំងអស់នឹងមានការប្រយ័ត្នប្រយែង ចៀសវាងកើតរឿងដូចនេះ៕

ម្ដាយខាងស្រីមើលងាយមើលថោកថាបើមាន5000$គាត់លើកអោយ…មានអីស្អែកឡើងស្រាប់តែ

ប្រទេសចិន៖ យោងតាមបណ្ដាញសារពត៌មានចិនបានចុះផ្សាយពីរឿងរ៉ាវបុរសម្នាក់ដែលកំពុងតែល្បីល្បាញ ។ រឿងនេះមានដូចតទៅ៖

មានបុរសម្នាក់ឈ្មោះ ឈិន អាយុ២៧ ឆ្នាំថ្ងៃមួយ គាត់បានត្រូវក្មេងស្ទាវមួយក្រុមវ៉ៃធ្វើបាប ដែលបណ្ដាលអោយគាត់រងរបួសយ៉ាងធ្ងន់ ស្របពេលនោះ មាននារីម្នាក់ដើរកាត់ទីនោះ ឃើញគាត់ដេកនៅលើគំនរសំរាម នាងក៏បានជួយគាត់តេហៅឡានពេទ្យមកអោយជួយសង្គ្រោះ។ មួយសប្ដាហ៍ក្រោយមក  គាត់បានសុីបរកដំណឹងពីនាងគាត់ចង់និយាយពាក្យអរគុណ។

ទីបំផុតគាត់ក៏រកនាងឃើញ គាត់បាននិយាយអរគុណនាងនិងអញ្ជើញនាងនិងមិត្តភក្ដហូបអាហារ តែនាងបានបដិសេធពីព្រោះមើលរូបរាងនិងសំលៀកបំពាក់បុរសនេះមិនសូវមានលុយទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកឈិន តែងតែរង់ចាំជួបនាង ហើយតែងតែធ្វើអ្វីល្អៗដាក់នាង ដើម្បីយកឈ្នះបេះដូងអស់រយះពេលពីរខែ គាត់ក៏បានយកឈ្នះចិត្តនាងបាន ហើយពួកគេក៏បានក្លាយជាសង្សារនឹងគ្នា។នៅថ្ងៃមួយ នាងបានហៅលោកឈិនអោយទៅជួប ឪពុកម្ដាយនាង ។

នៅថ្ងៃទៅជួបឪពុកម្ដាយខាងស្រីលោកឈិនស្លៀកពាក់សំលៀកបំពាក់ធម្មតាសាមញៗ

ពេលទៅដល់ផ្ទះខាងស្រី ហើយបានហូបអាហារឪពុកម្ដាយរបស់នាង ហើយគាត់បាននិយាយប្រាប់ឪពុកម្ដាយរបស់នាងថា គាត់ស្រលាញ់កូនរបស់លោកទាំងពីរហើយចង់ស្ដីដណ្ដឹងនាង តើលោកទាំងពីរយល់ព្រមរឺអត់ ហើយថ្លៃបណ្ដាការប៉ុន្មានដែរ?

រំពេចនោះម៉ាក់ របស់នាងបានសួរគាត់ថា តើឪពុកម្ដាយធ្វើការអ្វី?

លោកឈិន៖ “ឪពុកម្ដាយរបស់គាត់ស្លាប់ចោលគាត់បាត់អស់ហើយរាល់ថ្ងៃរស់នៅតែជាមួយបងប្រុស ។”

ម៉ាក់របស់ខាងស្រី ៖ “តើបងប្រុសធ្វើការអ្វី?”

លោកឈិន “បងប្រុសគាត់រកស៊ីទិញលក់អេតចាយ”

ម៉ាក់របស់ខាងស្រី ៉ សើចហើយសួរ”ចុះឯងធ្វើការអីដែរ?”

លោកឈិន៖ ” ខ្ញុំអត់ធ្វើការអីទេនៅផ្ទះជួយការងារបងប្រុស”

ម៉ាក់របស់ខាងស្រី ៖ “តើឯងមានផ្ទះវីឡាទេ?”

លោកឈិន៖ “អត់មានទេ”

ម៉ាក់របស់ខាងស្រី ៖ “តើឯងមានឡាន Lexus 570ទេ?”

លោកឈិន៖ “អត់មានទេ”

ម៉ាក់របស់ខាងស្រី ៖ “តើឯងមាន IPhone  6ទេ?”

លោកឈិន៖ “អត់មានទេ”

ម៉ាក់របស់ខាងស្រី ៖”ស្អីក៏អត់ៗ? មកចង់បានបានកូនអញ!ទៅថ្ងៃស្អែកបើហែងយកលុយ 5000$ មកអោយអញ អញនឹងលើកកូនអញអោយ” គាត់និយាយចំអកហើយសើច។
លោកឈិន៖ “ពិតមែន?”
ម៉ាក់របស់ខាងស្រី ៖ “អើ!អញថាម៉ិចគឺចឹងហើយ” គាត់កិតក្នុងចិត្តថាលោកឈិន ជាអ្នកក្រ ការងារល្អ ក៏គ្មាន លុយកាក់មាកប្រាក់ ឡាន ផ្ទះវីឡាក៏អត់ មានសមត្ថិភាពអ្វីរកលុយ 5000$ បាន
លោកឈិន៖ មិនមាត់ក៏អ្វីទៀតទេ ហើយក៏ដើរចេញទៅ!

ថ្ងៃស្អែកឡើង មានរឿងគួរអោយភ្ញាក់ផ្អើលមួយកើតឡើង! ម៉ាក់ខាងស្រីបើកហ្វេសប៊ុកមើល ឃើញក្បួនដង្ហែឡានជាច្រើនគ្រឿងប្រវែង 7km មានទាំងដាក់បូរទៀតផង ទំនងជាគេធ្វើពិធីរៀបការ។ ម៉ាក់របស់ខាងស្រី៖ “បើបានកូនអ្នកមាននេះមកក្លាយជាកូនប្រសាមិនដឹងល្អយ៉ាងណាទេ! កូនឯងគួរសេពគប់ជាមួយអ្នកមាន ៗ មិនមែនទៅសេពគប់មនុស្សប្រុសក្រីក្រសំរែៗបែបនេះទេ!”
កូនស្រីតប៖ “ទោះបីគាត់គ្មានលុយ ប៉ុន្តែគាត់ជាមនុស្សល្អហើយមានចិត្តស្មោះចំពោះកូន!”
ម៉ាក់របស់ខាងស្រី៖ “ចិត្តស្មោះស៊ីកើតហ? សម័យនេះគេចាយលុយមិនមែនចាយចិត្តស្មោះទេ?”
គ្រាន់តែនិយាយចប់ ស្រាប់តែលឺសំលេងមានមនុស្សចុចកណ្ដឹងផ្ទះ គាត់បានធ្វើទារទៅស្រាប់តែឃើញលោកឈិន ស្លៀកពាក់យ៉ាងស្អាតបាត ព្រមជាមួយមិត្តភក្ដិរបស់គាត់និងឡានក្បួនដង្ហែជាង7 km គាត់ឃើញចង់គាំងស្មារតី។ លោកឈិន ក៏ចូលក្នុងផ្ទះប្រគល់លុយ 5000$ អោយទៅម្ដាយក្មេក ហើយនិយាយថា នេះជាថ្លៃបណ្ណាការ គាត់ថែមចញ្ចៀនពេជ្រនិងស្សែករតំលៃរាប់ម៉ឺនដុល្លាថែមពីលើ ដោយនិយាយថា ឃើញម៉ាក់ក្មេកទាបណ្ណាការតិចពេក ខ្ញុំគិតថាដូចវាមិនសម ខ្ញុំក៏ថែមចញ្ចៀនពេជ្រនិងស្សែករថែមពីលើ។
ម៉ាក់ក្មេកទទួលហើយមិនហ៊ាន និយាយអ្វីទៀតទេ ពីព្រោះគាត់ធ្លាប់មើលងាយលោកឈិន ដូចនេះគាត់ខ្មាស់លោកឈិនណាស់សឹងតែមិនហ៊ានមើលមុខផង ។
សង្សាលោកឈិនបានហៅលោកឈិនមកនិយាយតែពីអ្នក៖
នារី៖ “បងបានលុយច្រើនពីនេះមកពីណា?”
លោកឈិន៖ “នេះជាលុយបង”
នារី៖ “ចុះពេលម៉ាក់អូនសួរបងថា បងធ្វើការអ្វី។ បងឆ្លើយថា អត់ធ្វើការអ្វីទេ។”
លោកឈិន “បងមិនធ្វើការអ្វីទេបងជាថៅកែអេតចាយ បងដេកនៅតែផ្ទះមិនបាច់ធ្វើការអ្វីទេ!បងជួលគេអោយធ្វើ”
នារី៖ “អញ្ចឹងបងនិយាយកុហកម៉ាក់អូន! ពេលម៉ាក់អូនសួរបងថា មានផ្ទះវីឡាអត់ មានឡានអត់ មានទូរស័ព្ទទំនើបប្រើអត់ ។បងនិយាយថា អត់បងកុហក់ម៉ាក់អូន”
លោកឈិន៖ “បងមិនបាននិយាយកុហកទេ! ពេលម៉ាក់អូនសួរបងថាបងមានផញទះវីឡាអត់? បងឆ្លើយថាគ្មាន បងគ្មានផ្ទះវីឡា បងមានតែភូមិគ្រឹះ។
ពេលម៉ាក់អូនសួរថា បងមានឡាន LEXUS 570 ទេ បងថាគ្មាន បងគ្មាន LEXUS 570 ទេបងមានតែឡាន Lamborghini Veneno
ពេលម៉ាក់អូនសួរថា បងមានទូរស័ព្ទ Iphone 6 ទេ បងថាគ្មាន បងគ្មាន Iphone 6 ទេបងមានតែឡាន Iphone 7

អ្នកទាំងពីរក៏បានរៀបការនឹងគ្នាហើយរស់នៅដោយសុភមង្គល ចំណេកឪពុកម្ដាយក្មេកមិនហ៊ានមើលងាយលោកឈិនទៀតទេ សូម្បីតែមើលមុខ។