ផ្សេងៗ

ម្ដាយខាងស្រីមើលងាយមើលថោកថាបើមាន5000$គាត់លើកអោយ…មានអីស្អែកឡើងស្រាប់តែ

ប្រទេសចិន៖ យោងតាមបណ្ដាញសារពត៌មានចិនបានចុះផ្សាយពីរឿងរ៉ាវបុរសម្នាក់ដែលកំពុងតែល្បីល្បាញ ។ រឿងនេះមានដូចតទៅ៖ មានបុរសម្នាក់ឈ្មោះ ឈិន អាយុ២៧ ឆ្នាំថ្ងៃមួយ គាត់បានត្រូវក្មេងស្ទាវមួយក្រុមវ៉ៃធ្វើបាប ដែលបណ្ដាលអោយគាត់រងរបួសយ៉ាងធ្ងន់ ស្របពេលនោះ មាននារីម្នាក់ដើរកាត់ទីនោះ ឃើញគាត់ដេកនៅលើគំនរសំរាម នាងក៏បានជួយគាត់តេហៅឡានពេទ្យមកអោយជួយសង្គ្រោះ។ មួយសប្ដាហ៍ក្រោយមក  គាត់បានសុីបរកដំណឹងពីនាងគាត់ចង់និយាយពាក្យអរគុណ។ ទីបំផុតគាត់ក៏រកនាងឃើញ គាត់បាននិយាយអរគុណនាងនិងអញ្ជើញនាងនិងមិត្តភក្ដហូបអាហារ តែនាងបានបដិសេធពីព្រោះមើលរូបរាងនិងសំលៀកបំពាក់បុរសនេះមិនសូវមានលុយទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកឈិន តែងតែរង់ចាំជួបនាង ហើយតែងតែធ្វើអ្វីល្អៗដាក់នាង ដើម្បីយកឈ្នះបេះដូងអស់រយះពេលពីរខែ គាត់ក៏បានយកឈ្នះចិត្តនាងបាន ហើយពួកគេក៏បានក្លាយជាសង្សារនឹងគ្នា។នៅថ្ងៃមួយ នាងបានហៅលោកឈិនអោយទៅជួប ឪពុកម្ដាយនាង ។ នៅថ្ងៃទៅជួបឪពុកម្ដាយខាងស្រីលោកឈិនស្លៀកពាក់សំលៀកបំពាក់ធម្មតាសាមញៗ ពេលទៅដល់ផ្ទះខាងស្រី ហើយបានហូបអាហារឪពុកម្ដាយរបស់នាង ហើយគាត់បាននិយាយប្រាប់ឪពុកម្ដាយរបស់នាងថា គាត់ស្រលាញ់កូនរបស់លោកទាំងពីរហើយចង់ស្ដីដណ្ដឹងនាង តើលោកទាំងពីរយល់ព្រមរឺអត់ ហើយថ្លៃបណ្ដាការប៉ុន្មានដែរ? រំពេចនោះម៉ាក់ របស់នាងបានសួរគាត់ថា តើឪពុកម្ដាយធ្វើការអ្វី? លោកឈិន៖ “ឪពុកម្ដាយរបស់គាត់ស្លាប់ចោលគាត់បាត់អស់ហើយរាល់ថ្ងៃរស់នៅតែជាមួយបងប្រុស ។” ម៉ាក់របស់ខាងស្រី ៖ “តើបងប្រុសធ្វើការអ្វី?” លោកឈិន “បងប្រុសគាត់រកស៊ីទិញលក់អេតចាយ” ម៉ាក់របស់ខាងស្រី ៉ សើចហើយសួរ”ចុះឯងធ្វើការអីដែរ?” លោកឈិន៖ …

Read More »

ជួយស៊ែរបន្ដផង ! លោកពូម្នាក់ហូបធុរេនថៃអស់១គ្រាប់ស្រាប់តែថប់ដង្ហើមស្លាប់ភ្លាមៗ

បន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ ឡុង សុ​ផា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិគោរដ្ឋាន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុខ្លួន​បាន​ទិញ​ធុ​រេន​ថៃ​១​ផ្លែ ដើម្បី​ហូប​ជុំ​គ្រួសារ ក្នុង​នោះ​ស្វាម៉ី​របស់​ខ្លួន​បាន​ហូប​អស់​១​គ្រាប់ ស្រាប់​តែ​មាន​អាការៈ​ថប់ដង្ហើម ដោយ​ឃើញ​ស្ថាន​ភាព​មិន​ស្រួល​ខ្លាំង ខ្លួន​បាន​ដឹក​ស្វាមី​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុង​សិរីសោភ័ណ តែ​ខាង​មន្ទីរពេទ្យ​មិន​ទទួល ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ​តែ​ខាង​មន្ទីរពេទ្យ​បាន​ប្រាប់​ថា ស្វាម៉ី​របស់​ខ្លួន​បាន​ស្លាប់​បាត់ទៅ​ហើយ ក៏​ដឹក​សព​យក​មក​ផ្ទះ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។ អ្នកស្រីបន្ដថា ស្វាម៉ីរបស់អ្នកស្រីមាន​ឈ្មោះ ស្វែង ចាន់​សុខ​ឡាក់ អាយុ​៤២​ឆ្នាំ។ អ្នកស្រីប្រាប់ថា ស្វាម៉ី​របស់​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​មក​ហើយ​(​ជំងឺ​ពុក​ឆ្អឹងត្រគាក​) និង​ហូប​ធុ​រេន​ហើយ​ស្លាប់ ហើយ​បើ​ពុល​ធុ​រេ​ន​ខ្លួន​គាត់ និង​កូន​ក៏ត្រូវ​ពុល​ដែរ។

Read More »

ទិញអាវតាម Online សួរថាដូចរូបអត់? អ្នកលក់ថាដូច ពេលយកមកស្លៀក ស្រាប់តែ…..

យោងតាមគណនីហ្វេសបុក Ada Winner បានឲ្យដឹងថា៖ អាវអនឡានស្អាតមែន.ស្អាតហួសម៉ង.មិនបានអាវរោងចក្រមួយ1មឺុនផង.ហើយដាក់សុទ្ធតែថៃនិងហុងកុងខូចឈ្មោះប្រទេសគេអស់ហើយខោអាវប្រទេសគេមិនមែនមារៀលមារៀលចឹងទេមិនខឹងទេប៉ុននិងតែគ្រាន់តែប្រាប់ថាជួបគ្នាម្តងបានហើយកុំអោយជួបពីរដងជួបពីរដងលើសហើយអ្នកលក់ហាសហា​អស់សំណើចពេលឃើញប្អូនពាក់ហើយ។ រកសីុចឹងបានតែម្តងទេណាចែ! បញ្ជាក់៖ មិនមែនរបស់ online ទាំងអស់សុទ្ធតែគុណភាពមិនល្អនោះទេ ហើយបងប្អូនអ្នករកស៊ី online ក៏គាត់មានការលំបាករឿងកម្ម៉ង់ដែរ តែសូមឲ្យរបស់ល្អ ប្រាប់អតិថិជនថាល្អ មិនចឹងទេដាច់ម៉ូយហើយថ្ងៃក្រោយនោះ៕ 

Read More »

ឃោរឃៅម្លេះ!! ចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ ហើយកាច់បំបាក់ដៃបំបាក់ជើងសម្លាប់ក្នុងចំការអំពៅ!!

ព័ត៌មានបឋម ៖ ក្មេងស្រីម្នាក់ទៅមើលគោ ត្រូវបានឃាតករំលោភសម្លាប់ កាច់បំបាក់ដៃនឹងជើង ហើយបំបាក់ក ទំលាក់ចូលទឹកស្លាប់នៅកន្លែងកើតហេតុ ក្មេងស្រីអាយុ១២ឆ្នាំ ត្រូវគេរំលោភសម្លាប់ យ៉ាងឃោរឃៅ ក្នុងចំការអំពៅ ស្ថិតនៅក្នុងភូមិអង្គុញ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ព័ត៌មានលំអិតនិងជំរាបជូននូវពេលក្រោយ៕ ផ្តល់សិទ្ធដោយ VD7News.com

Read More »

ល្បីទៀតហើយ គូស្នេហ៍ ស្រីស្រស់ ប្រុសស្អាតមួយគូ គ្រាន់តែឡើងផ្ទះសំណាក់ រួមមេត្រី ស្រាប់តែផ្អើលដល់សមត្ថកិច្ច…

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជាគូរសង្សារត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់លេខ១៩ផ្ទះសំណាក់ ស្កាយដែលមានទីតាំផ្លូវលំភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

Read More »

សើច​ផ្អើល​វត្ត​​ ព្រោះ​តែ​​នេន​តូច​​អង្គ​នេះ ​ចេញ​មក​សារភាព​ទោស​ មុន​ចូល​បួស (វីដេអូ)

​​វីដេអូ​​​​របស់​​នេន​តូច​មួយ​អង្គ ​ព្រះ​នាម​ គុណ​ ចាន់​ធា​ ហៅ​ ប្រុញ​​​ ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​​ជា​ច្រើន ចុច​​ស៊ែរ​តៗ​គ្នា​ ក៏​ព្រោះ​តែ​នេន​តូច​អង្គ​នេះ​ បាន​ចេញ​មក​សារភាព​ទោស​កំហុស​របស់​ខ្លួន ​នៅ​ចំពោះ​មុខ​ព្រះ​គ្រូ​​។​ នេន​តូច​​ខាង​លើ​ បាន​រៀប​រាប់​ពី​ការ​​ប្រព្រឹត្ត​អំពើ​​ខុស​ឆ្គង​របស់​ខ្លួន​​ មុន​នឹង​បួស​ជា​សាមណេរ​ ដែល​ធ្វើ​អោយព្រះសង្ឃ និង​ពុទ្ធបរិស័ទ ស្តាប់​ហើយ​ហួស​ចិត្ត​ និង ​សើច​ផ្អើល​វត្ត​តែ​ម្ដង​។ ​​​ ប្រភព៖ សប្បាយ ​តោះ​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា​៖​ ហាមសើចណា🤣😂សាមណេរ គុណចាន់ធា ហៅ ប្រុញ ក្នុងកម្មវិធីសារភាពទោសកំហុស Posted by បណ្ណាល័យព័ត៌មាន on Monday, May 22, 2017

Read More »

ហួសចិត្ត!!! ព្រះសង្ឃអាយុ៦០ឆ្នាំ លួងលោមក្មេងស្រី៩ឆ្នាំ ប្រព្រឹត្តអានាចារនៅក្នុងកុដ… ទំរាំតែឪពុកម្តាយដឹង មួយឆ្នាំ! (មានវីដេអូ)

ប្រទេសថៃ៖ ព្រះសង្ឃអាយុ៦០ឆ្នាំមួយអង្គ បានលួងលោមក្មេងស្រី អាយុ៩ឆ្នាំ ឡើងកុដដើម្បីធ្វើអំពើអនាចារ អស់រយៈពេល១ឆ្នាំមកហើយ ទំរាំឪពុកម្តាយរបស់ក្មេងស្រី តាមទាន់ខណៈពេលកំពុងនាំ ក្មេងស្រីរងគ្រោះជាអនិតិជន ឡើងទៅលើកុដម្តងទៀត ។

Read More »

សាហាវមែន! អ្នកបើកបរគោយន្តកន្ត្រៃម្នាក់រងរបួសដាច់ជើងម្ខាងដោយសារតែ…

កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តកន្ត្រៃបណ្តាលអោយអ្នបើកបរគោយន្តកន្ត្រៃរងរបួសដាច់ជើងម្ខាង ដែលហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតនៅក្នុងភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

Read More »

ឈុត​តួឯកទាំងពីរសម្ដែងរួមគ្នាក្នុងទឹក ត្រូវបានកាត់ចោល ក្នុងរឿង «ខូចចិត្តអាជីព» មើលហើយបានដឹងថា​…!​ (មានវីដេអូ)

(ភ្នំពេញ)៖ គ្រាន់តែតារាសម្តែងពន្លកថ្មី លោក លី វ៉ាហែត បានបង្ហោះវិដេអូ ឈុតកាត់ចោលក្នុងរឿង «ខូចចិត្តអាជីព» ភ្លាម មានអ្នកចូលទស្សនា (Views) ជាច្រើននាក់ ដោយឈុតនោះ បង្ហាញពីភាពស្រើបស្រាល ក្នុងអាងហែលទឹកមួយ។ លើសពីពួកគេទាំងពីរនេះ គឺមើលទៅដូចជា«ស្វីតនោះស្វីត» ដល់ថ្នាក់អ្នកចូលទស្សនា បានសរសេរក្រោមវិដេអូ (Comment)ថា «Sweet ពេកហើយ អត់យល់អារម្មណ៍អ្នកអត់លិឍសោះ»។

Read More »

អាណិតណាស់!!! បងស្រី បូស៊ីណា តែងតែទៅច្រៀងជួយសង្គម គាត់កើតជំងឺមហារីក ត្រូវពេទ្យថៃបញ្ចូនមកខ្មែរវិញ ព្រោះគ្មានលុយវះកាត់សុដន់ ដូច្នោះមានតែបងប្អូនទេ ដែលអាចជួយបាន

កុំអូសរំលង ជួយបងស្រី បូស៊ីណាផង បងស្រីទៅព្យាបាលនៅខ្មែរសុរិន តែត្រូវពេទ្យថៃបញ្ជូនមកខ្មែរព្រោះគ្មានលុយវះកាត់សុដន់ ថ្លៃព្យាបាលអស់ $3500 ប្រមូលអស់ លុយអស់ហើយបានតែលុយ $1500បូកទាំងយកប្លង់ដីស្រែទៅបញ្ជាំផង អាស្រ័យនេះសូមពុកម៉ែបងប្អូនមេត្តាជួយបងស្រីផងតាមសធាជ្រះថ្លាផង ទោះតិចក្តីច្រើនក្តី ព្រោះពេទ្យប្រាប់ថាបលមិនប្រញាប់វះកាត់ទេ រយៈពេល 14 ថ្ងៃ អាចនឹងហូសពេលព្យាបាល បញ្ជាក់ បងស្រីតែងតែចេញទៅច្រៀងជួយសង្គមនៅក្រៅប្រទេសមិនដែលយកលុយ បើបងប្អូនមានបំណងចង់ជួយបងស្រីអាចមកខ្ញុំបានតាមរយៈលេខ 098777784 សូមអគុណនឹងអព្រះគុណ។

Read More »