ព័ត៌មានជាតិ

ស្រ្តីម្នាក់បានយល់សប្តិ ចម្លែក២យប់ជាប់គ្នាក្លាយជាការពិត (វីឌីអូ)

ខេត្តតាកែវ% ហេតុការណ៍​នេះបានកើតឡើងនៅក្នុងភូមិអ្នកតាត្បាល់ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ បើតាមការរៀបរាប់ របស់អ្នកស្រីឈ្មោះជា ភឿន អាយុ៣៨ឆ្នាំ បានប្រាប់អ្នកយកព័ត៌មាន យើងថា មុននិងគាត់ បានឃើញរូបសំណាក់ ១ អង្គ​ គឺគាត់បានយល់សប្តិ ឃើញ​២យប់មកហើយ គាត់បន្តទៀតថានៅក្នុងយល់សប្តិនោះគឺគាត់បានឃើញ រូបស្រីម្នាក់តែងតែមកហៅ់គាត់ថា ឲ្យទៅជួយយកគាត់ចេញពីក្នុង ភក់ផង គាត់ពីបាកទ្រាំណាស់ ។ ស្រ្តីដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើងវេលាម៉ោង៩និង៣០ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ គាត់បានដើរទៅក្រោយផ្ទះ ក៌ស្រាប់តែឃើញដៃម្ខាង និងខ្លួនកប់ នៅលើគំនរដី ដែលចាក់នៅក្រោយផ្ទះរួចគាត់ក៌បានលើកយកមកផ្ទះលាងសម្អាត និងអុជធូប សុំសេចក្តីសុខសប្បាយ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់អ្នកស្រុក នាំគ្នាមកអុជធូប និងអាជ្ញាធរ ហើយនិង​ជំនាញ​ បានចុះមកធ្វើការពិនិត្យ បើតាមការសន្ឋានរបស់មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា រូបសំណាក់ខាងលើនេះបើតាមទម្រង់ជារូបមេទព័ ដែលមានប្រវត្តិមុនសម័យអង្គរ ហើយរូបសំណាក់នេះមានកំពស់០៧តឹក និងទម្ងន់២៧គីឡូក្រាម ហើយរូបសំណាក់កំពុងតំកល់ទុកនៅផ្ទះស្រ្តីខាងលើ ដោយមានកំលាំងសមត្ថកិច្ចការពារ រងចាំថ្ងៃស្អែកខាងមន្ទីរចុះមកធ្វើការពិនិត្យម្តងទៀត។ ផ្តល់សិទ្ធដោយ: …

Read More »

ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត (វីដេអូ)

​ខេត្ត​ត្បូង​ឃ្មុំ​៖នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មិថុនា ឆ្នាំ​២​០​១​៧​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​​ ប្រារព្ធ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ពត​​​ ក្នុង​កំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​​​១​៩​៧​០​ នៅ​ទីតាំង​ភូមិ​​កោះ​ថ្ម​ ​ឃុំ​ទន្លូង​ ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប៉ុល​ពត​នេះ​ កាល​នោះ​ សម​មិត្ត​ ហ៊ុន​សែន​ ​និង​កម្មាភិបាល​ដ៏​ទុកចិត្ត​បួន​នាក់​ រួមមាន​ នុច ថន,​ ញឹក ហួន, ស៊ូ គីម ស្រ៊ាង ​(ហៅ​សាញ់)​ និង​ វ៉ា​ ប៉ោ​អ៊ាន បាន​សម្រេច​ចិត្ត​ធ្វើ​ដំ​ណើរ​ភៀស​ខ្លួន​ឆ្លង​ដែន​​​ចូល​​​ប្រទេស​វៀតណាម​ ដោយ​ឆ្លង​កាត់​តាម​​​​ព្រៃ​ឈើ​ស្ងាត់​ជ្រងំ ​នៅ​វេលា​អាធ្រាត្រ​​ថ្ងៃ​ទី​២០​ មិថុនា ​១៩៧៧​​​ ដើម្បី​​ស្វែង​រក​ជំនួយ​ក្នុង​ការ​រំដោះ​ជាតិ​​ឲ្យ​មាន​សន្តិភាព។ ​​អនុស្សាវរីយ៍​ដ៏​មិន​អាច​ភ្លេច​បាន​នេះ​ សម្តេចតេជោ​ ​នឹង​រម្លឹក​​ចំណុច​សំខាន់​ៗ​ចំនួន​៤ ដោយ​ចំណុច​ទី​ ១​ ​​បាន​ផ្តើម​ចេញ​​ពី​ទីតាំង​កោះ​ថ្ម​ ឃុំ​ទន្លូង ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ​​ ហើយ​ទីតាំង​ដែល​សមមិត្ត​ ហ៊ុន សែន ​និង​ក្រុម​ឆ្លង​កាត់​ពី​ខាង​កម្ពុជា គឺ​នៅ​ត្រង់​ពាំង​ខ្ត័រ ​និង​អាង​ដាច់​ដែល …

Read More »

មិត្តភ័ក្ររបស់ លោកគ្រូពេទ្យ វ៉ាន​ ស៊ុន ចេញវីដេអូបកស្រាយ រៀបរាប់ពី អត្ថចរឹករបស់លោក លោកគ្រូពេទ្យ វ៉ាន់ ស៊ុន ស្ដាប់ទៅពិតជាគួអោយអាណិតណាស់!!

មិត្តភ័ក្ររបស់ លោកគ្រូពេទ្យ វ៉ាន​ ស៊ុន ចេញវីដេអូបកស្រាយ រៀបរាប់ពី អត្ថចរឹករបស់លោក លោកគ្រូពេទ្យ វ៉ាន់ ស៊ុន ស្ដាប់ទៅពិតជាគួអោយអាណិតណាស់ “I’m so pity you my friend Soon Van I have been know you since 2013 we’re the same high school you are a good boy and clever you study so hard even though you come from poor famil I …

Read More »

ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម ចូលមក​ចែកចាយ​នៅ​ខេត្តសៀមរាប យ៉ាង​អាណាធិបតេយ្យ

ខេត្តសៀមរាប ៖ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម ខេត្តសៀមរាប ត្រូវបាន​សារព័ត៌មាន​ជាច្រើន ធ្វើការ​ចុះផ្សាយ​លាតត្រដាង អំពី​រង​ការរិះគន់​ពី​មន្ត្រីក្រោមឱវាទ​ថា បាន​បើកដៃ ឲ្យ​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម ចូលមក​ចែកចាយ នៅ​ខេត្តសៀមរាប យ៉ាង​អាណាធិបតេយ្យ ដោយ​គ្មាន​ការ ត្រួតពិនិត្យ ពី​ជំនាញ​ពេទ្យសត្វ នោះទេ។

Read More »

​ដឹង​អត់​ថា ​ប្រាក់​ខែ​​មេឃុំ​​ប៉ុន្មាន​ បាន​ជា​​គេ​​ដណ្ដើម​គ្នា​ធ្វើ​?​​

រាជធានី​ភ្នំពេញ​៖ ​ ​​សម្រប​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ អាណត្តិ​ទី​​៤​ កាន់​ខិត​ជិត​ចូល​មក​ដល់​នៅដើម​សប្ដាហ៍​ក្រោយ​​ ពោល​គឺ​​ គ ជ ប​​ នឹង​ប្រកាស​លទ្ធផល​កៅអី​មេឃុំ​-ចៅ​សង្កាត់​ ​​នៅ​ថ្ងៃ​ទី ២៥​ មិថុនា​ខាងមុខ​នេះ​ ​​Kqube Media សូម​ទាញ​ចំណាប់អារម្មណ៍​មិត្ត​អ្នក​អាន​មក​ចាប់​អារម្មណ៍​ លើ​​​ប្រាក់​ឧបត្ថម្ភ​តំណែង​មួយ​នេះ​។​

Read More »

ករណី​គ្រូពេទ្យ នៅ​អង្គ​សង់​តេ មិនមែន​ប៉ុនប៉ង​រំលោភ​ទេ គឺជាការរៀបចំធ្វើស៊ី………

ខេត្តសៀមរាប ៖ នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ករណី​រឿង​គ្រូពេទ្យ​ម្នាក់ ដែលជា​បុគ្គលិក នៅ​មន្ទីរ​ពហុ​ព្យាបាល អង្គ​សង់​តេ រង​ការ​ចោទថា ប៉ុនប៉ង រំលោភ​ទៅលើ ស្ត្រី​អ្នកជំងឺ​ម្នាក់​នោះ មិនមែន ជា​ករណី​ប៉ុនប៉ង រំលោភ​ទេ ជា​ករណី​ប្រ​ទូ​ស្ក​កេរ្តិ៍ខ្មាស់។

Read More »

ខេត្ត​ចំនួន​បី​ចូល​ជា​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​ផ្នែក​សំណង់​ប្រវត្តិសាស្ត្រ​និង​ទេសចរណ៍​​

ខេត្ត​សៀមរាប​៖ តំណាង​អង្គការ​យូណេស្កូ​ប្រចំា​នៅ​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​អភិរក្ស​នូវ​សម្បត្តិ​វប្បធម៌ ​បែប​ប្រវត្តិសាស្ត្រ ​និង​បេតិកភណ្ឌ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ ​ពី​ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​សំបូរ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​ច្រើន​ជាង​គេ​ ខណៈ​ក្នុង​នោះ​​មាន​ខេត្ត​ចំនួន​បី​ ​ត្រូវ​បាន​​ក្លាយ​ជា​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​ផ្នែក​សំណង់​ប្រវត្តិសាស្ត្រ​ ផ្សា​ភ្ជាប់​នឹង​តំបន់​ទេសចរណ៍​។​ ការ​ជំរុញ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ​ស្តី​ពី​ទេសចរណ៍​ប្រកប ដោយ​និរន្តរភាព ​និង​ទីក្រុង​បេតិកភណ្ឌ ដែល​សន្និសីទ​នេះ​ដែរ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង សៀមរាប​ កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៧​ម្សិលមិញ​។

Read More »

ក្រុមហ៊ុន​ខ្មែរ​មួយ​វិនិយោគ​​អគារ​កម្ពស់​៤៣​ជាន់​នៅ​​​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​ ​​

រាជធានី​ភ្នំពេញ​៖ ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា​មួយ​នឹង​វិនិយោគ​សាង​សង់​អគារ​​​ស្កឹមស្កៃ​មួយ​ឈ្មោះ​ ​The Seagate Suite ​​កម្ពស់​៤៣​ ជាន់​ នៅ​ក្បែរ​តំបន់​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ ​​​​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​ការ​​ពេញ​និយម​ក្នុង​ការ​រស់​នៅ​បែប​ Live​ Style​ និង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​ការ​ស្នាក់នៅ​រយៈពេល​យូរ​។

Read More »

ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ត្រូវ​បាន​ដង្ហែ​ទៅ​រក្សា​ទុក​នៅ​សាលាខេត្ត​​បាត់ដំបង​​​​​

ខេត្ត​សៀមរាប​៖​​ ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ ដែល​ផលិត​ឡើង​​សម្រាប់​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​ទៅ​​ត្រូវ​បាន​ដង្ហែទៅ​រក្សាទុក​ក្នុង​បរិវេណ​​ក្នុង​ផ្ទះ​បុរាណ​សម័យ​លោក​ម្ចាស់​ឈុំ ​អភ័យវង្ស ​(​ក​ថាថន) (បច្ចុប្បន្ន​ សាលា​ខេត្ត​បាត់ដំបង​)​ ​និង​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​ដោយ​ជោគជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ​ខែ​មិថុនា​ ឆ្នាំ​២០១​៧​​នេះ។

Read More »

គួរអោយអាណិតណាស់!! កើតមកឆែបមាត់ហើយ ត្រូវម្តាយយកទៅបោះចោលក្នុងព្រៃទៀត

គួរឱ្យ​អាសូ​រខ្លាំងណាស់​ មាន​ក្មេងប្រុស​ម្នាក់ ​ដែល​កើត​មកហើយ​ មានមាត់​ឆែប​ត្រូវ​ឪពុកម្តាយ​យកទៅ​បោះចោល​ក្នុងព្រៃ​មួយកន្លែង ​ធ្វើឱ្យ​ស្រមោច​រោម និង ​ជាំ​ពេញ​ខ្លួន ។

Read More »