ឈ្មួញទិញសត្វគោក្របីឈឺ មកកាប់លកអោយពលរដ្ធបរិភោគ តែត្រូវ…

(កំពង់ធំ)៖ ក្នុងរយៈពេលថ្មីៗនេះមានព័ត៌មានថា ក្រុមឈ្មួញបានចុះទៅប្រមូលទិញសត្វគោ ក្របី ដែលកំពុងមានជម្ងឺ និងស្លាប់ជាច្រើនក្បាល នៅភូមិច្រម៉ាស ឃុំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីយកទៅកាប់លក់ឲ្យប្រជាពលរដ្ឋដើម្បីបរិភោគ ដែលអាចធ្វើឲ្យមានការប៉ះពាល់ សុខភាពខ្លាំងណាស់។ នេះតាមមេភូមិនៅក្នុងតំបន់កើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកមេភូមិច្រម៉ាស ក្នុងឃុំសំបូរណ៍ បានប្រាប់ថា រយៈពេលជិត១០ថ្ងៃនេះ មានសត្វគោចំនួន៦ក្បាល និងក្របីចំនួន២០ក្បាល បានងាប់ ហើយសត្វដែលកំពុងមានជម្ងឺលក់ចេញមានចំនួន៣៥ក្បាល។

លោកមេភូមិ បាននិយាយបន្តទៀតថា «អ្នកមកប្រមូលទិញសត្វឈឺ និងងាប់ទាំអស់នេះ ជាឈ្មួញរកស៊ីគោ ក្របី មកពីភូមិកំពង់ក្របៅ បានមកសហការជាមួយ និងឈ្មួញដុះស្លែម្នាក់ ប្រចាំស្រុកប្រាសាទសំបូរ ដែលគេស្គាល់ឈ្មោះថា ហ៊ុន ថាន រស់នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលធ្លាប់លឺល្បីតៗគ្នាថា ខាងទិញគោ ក្របី ដែលងាប់វះយកសាច់ទៅលក់នៅទីរួមខេត្ត គឺនៅផ្សារកំពង់ធំតែម្តង»។

ជុំវិញបញ្ហានេះ លោក ចាន់ បញ្ញាវ័ន្ធ ប្រធានការិយាល័យបសុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យថា ក្រោយពីទទួលដំណឹង មានសត្វគោ ក្របី ងាប់កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅភូមិខាងលើ លោក និងក្រុមការងារបានចុះភ្លាម បានពន្យល់ណែនាំដល់ ប្រជាពលរដ្ឋ ឲ្យយកសត្វគោ ក្របីដែលមានជម្ងឺ ដាច់ដោយឡែកពីសត្វមិនមានជម្ងឺ ហើយយើងនឹងបន្តព្យាបាលទៅទៀតព្រោះជម្ងឺនេះ យើងព្យាបាលជាទេ។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំចិញ្ចឹមសត្វលែងពាសវាលពាសកាល ហើយឲ្យបងប្អូនចូលរួមយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន និងសូមឲ្យអាជ្ញាធរស្រុកជួយទប់ស្កាត់ ក្នុងការចែកចាយសត្វ ដែលមានជម្ងឺ ហើយលោកនឹងចាត់វិធានការ ត្រួតពិនិត្យតាមសត្វឃាតដ្ឋានទាំងអស់ និងតាមទីផ្សារ។

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា សត្វគោ ក្របី ដែលបានងាប់នោះ គឺងាប់យូរថ្ងៃហើយ ហើយរូបលោកក្នុងនាមជាប្រធាន គណៈបញ្ជាការឯកភាពស្រុក ក្រោមការណែនាំពីអភិបាលខេត្តលោក សុខ លូ បានចាត់ឲ្យជំនាញជាបន្ទាន់ ចុះព្យាបាល និងចាត់ឲ្យសមត្ថកិច្ចទាំងអស់ ធ្វើការត្រួតពិនិត្យលើរថយន្ត ឬម៉ូតូដែលសង្ស័យថា មានការដឹកសាច់ចេញពីភូមិ៕

ប្រភព: FreshNews

 

ពុទ្ធោ…! ​​កូនស្រីទាំង៣ក្លាយ​ជា​ចំណី​​តណ្ហា… តែលើក​នេះ​​នាង​ទ្រាំលែង​បាន​ហើយ

ខេត្តកំពង់ចាម ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​​ពោះម៉ាយ​ម្នាក់​​ឈ្មោះ​​យូរ សាន អាយុ​៤៦​ឆ្នាំ ​ត្រូវ​​​សមត្ថកិច្ច​ចាប់ខ្លួន ​ក្រោយពី​ធ្វើ​សកម្មភាពដ៏ស្មោគគ្រោកបំផុត ​ដោយបាន​​ចាប់​រំលោភ​កូន​ស្រី​​បង្កើតខ្លួនឯង រហូត​​ដល់ទៅ​​៣​នាក់​​​បន្ត​បន្ទាប់គ្នា ក្នុង​ពេល​ដែល​​ចេញ​ទៅ​​ធ្វើ​​ចំការ​នៅ​ខេត្តកំពង់ធំ​ ។ Continue reading ពុទ្ធោ…! ​​កូនស្រីទាំង៣ក្លាយ​ជា​ចំណី​​តណ្ហា… តែលើក​នេះ​​នាង​ទ្រាំលែង​បាន​ហើយ

ចាប់បាន​ហើយ ឃាតករ​ដែល​រំលោភ​សម្លាប់ក្មេងស្រី​អាយុ១២ឆ្នាំហើយអូសទម្លាក់ទឹក

​ខេត្តតាកែវ៖ យុវជន ឈាមរាវ ល្មោភកាម​ម្នាក់ ដែល​បានធ្វើ​សកម្មភាព ចាប់រំលោភ ហើយ​សម្លាប់​កុមារី រងគ្រោះ​កាលពី​ម្សិលមិញ ត្រូវបាន​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​កោះអណ្តែត ចាប់ខ្លួនបាន​ហើយ​បន្ទាប់ ពី​ជនល្មើស បានធ្វើ​សកម្មភាព រំលោភ​សម្លាប់​កុមារី​រងគ្រោះ ហើយ​មក​សម្ងំ​លាក់ខ្លួន​នៅលើផ្ទះ។ Continue reading ចាប់បាន​ហើយ ឃាតករ​ដែល​រំលោភ​សម្លាប់ក្មេងស្រី​អាយុ១២ឆ្នាំហើយអូសទម្លាក់ទឹក

យករូបស្រីស្អាតដាក់​​ហ្វេស​ប៊ុកផ្ទាល់ខ្លួន Chat លេងចុះឡើង ឆបោក​អនិក​ជន​ខ្មែរ​នៅ​​នូវែលសេឡង់​ អស់​ជាង២០ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ ស្ត្រី​​​​​លេង​ហ្វេ​ស​ប៊ុ​កម្នាក់​​​បាន​​យក​រូប​ស្ត្រី​ស្អាត​មក​ដាក់​ក្នុង​​ហ្វេស​ប៊ុក​ផ្ទាល់​​ខ្លួន​​ដើម្បី​​​ឆបោក​យក​ប្រាក់​ពី​បុរសៗ​​ ហើយ​ក៏មាន​អនិក​ជន​ខ្មែរ​រស់​នៅ​ប្រទេស​នូវែលសេឡង់ម្នាក់ ចាញ់​បោក​​អស់​ប្រាក់​ជិត​២០​​ម៉ឺន​ដុល្លារ​អាមេរិក ។ ទោះ​បី​យ៉ាង​ណា បុរស​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ ហើយ​ត្រូវ​​បាន​នគរបាល​​នៃ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​២៣ ឧសភា ម្សិល​មិញ ។​ ​ស្ត្រី​ជាប់ចោទ​រូបនេះ​ឈ្មោះ ហុង ស្រី​ដេ​ត អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ​សែន​​​ជ័យ រាជធានី​ភ្នំពេញ មានមុខរបរ​ធ្វើ​ជា​ចុងភៅ​តាម​ភោ​ជនី​ដ្ឋា​ន​ចិន ។ ​

ប្រភព៖ កំពូលអ្នកចែករំលែក

សូមចូលរួមរំលែកទុក្ខផង 😭 សកម្មជនសង្កាត់រលាប កំពុងឃោសនាត្រូវ ជួយគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលបញ្ចូលដល់មន្ទីពេទ្យ គាត់ជាស្ត្រីមេមាយ ទៅចោលកូន4នាក់ហើយ

RIP 😭😭៖ សូមចូលរួមរំលែកទុក្ខផង 😭កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧ សកម្មជនសង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់​​ អ្នកស្រី ង៉ែត សុភាព កំពុងឃោសនាត្រូវ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលដល់មន្ទីពេទ្យ ខ្ញុំអ្នកផ្ដិតរូបភាពទុបទឹកភ្នែកមិនបាន គាត់ជាស្ត្រីមេមាយ ទៅចោលកូន4នាក់ហើយ។

សូមបងប្អូនជួយផង។ ពិតជាសោកស្តាយណាស់ហើយចូលរួមរំលែកទុក្ខនៅសេចក្តីទុក្ខដ៏ក្រៀមក្រំមួយនេះផង

ប្រភព៖ អធិរាជ ហ្វេសបុក

ប្តី ប្រពន្ធ ជនជាតិខ្មែរ​ពីរ​នាក់ ចាក់​សំលាប់​គ្នា​នៅ​ប្រទេស​ថៃ មិនទាន់​ដឹង​មូលហេតុ

ប្រទេស​ថៃ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង  បន្ទាប់ពី​គេ​បានឃើញ​ជនជាតិខ្មែរ ពីរ​នាក់​ដែល​ត្រូវជា​ប្តី ប្រពន្ធ នឹង​គ្នា បាន​ចាក់​សំលាប់​គ្នា​នៅក្នុង​បន្ទប់​ស្នាក់នៅ  រហូត​ឈាម​ដាប​ពេញ​បន្ទប់ បន្ទាប់ពី​គេ​បានឮ​សំលេង​ឈ្មោះ ប្រកែក​គ្នា​មួយសន្ទុះ​រួចមក ដោយ​បញ្ហា​នេះ​នៅ​មិនទាន់មាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​សន្និដ្ឋាន​អំពី​មូលហេតុ​បានឡើយ។ Continue reading ប្តី ប្រពន្ធ ជនជាតិខ្មែរ​ពីរ​នាក់ ចាក់​សំលាប់​គ្នា​នៅ​ប្រទេស​ថៃ មិនទាន់​ដឹង​មូលហេតុ

នេះហើយជីវិត!​! ធ្លាប់តែដើរសុំបាយប្រជាពលរដ្ឋហូប បាត់មុខប៉ុន្មានថ្ងៃមិននឹកស្មានថាទៅជាបែបនេះសោះ

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់ត្រូវបានបរជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅចំណុចសួនច្បារតោ២ចាស់ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហពន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ Continue reading នេះហើយជីវិត!​! ធ្លាប់តែដើរសុំបាយប្រជាពលរដ្ឋហូប បាត់មុខប៉ុន្មានថ្ងៃមិននឹកស្មានថាទៅជាបែបនេះសោះ

ស្ពានអណ្ដែតទឹក​ឆ្លង​ចូល​ប្រាសាទ​អង្គរវត្ត នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​​នៅ​ថ្ងៃ២៥ ឧសភាខាងមុខ

(សៀមរាប)៖ ស្ពានអណ្តែតទឹកបណ្ដោះអាសន្នឆ្លងចូលប្រាសាទអង្គរវត្ត ដែលសង់ឆ្លងទឹកចូលប្រាសាទអង្គរវត្ត នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ Continue reading ស្ពានអណ្ដែតទឹក​ឆ្លង​ចូល​ប្រាសាទ​អង្គរវត្ត នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​​នៅ​ថ្ងៃ២៥ ឧសភាខាងមុខ

ភ្ញាក់ផ្អើល ! បុរសជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចផ្ទះជួលរបស់លោកគាំ សុខុម បន្ទប់លេខ១៤ ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុម ទី២៣ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ទល់មុខតារាងបាល់ទាត់ស្តារក្រោន ដោយសារបុរសជនជាតិអាមេរិកម្នាក់ ឈ្មោះ EDWIN JAMES ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៩-០៥-១៩៣៨ សញ្ជាតិ អាមេរិក មុខរបរនិវត្តជន កាន់លិខិតឆ្លងដែនលេខ ៖ 565290267 មានសុពលភាពដល់ថ្ងៃទី១៣-០២-២០២៧ ទិដ្ឋាការលេខ TF 05455695 មានសុពលភាពដល់ថ្ងៃទី០៨-០៧-២០១៧ ដេកស្លាប់ក្នុងបន្ទប់។ Continue reading ភ្ញាក់ផ្អើល ! បុរសជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ

អាណិតណាស់! កុមារីពីរនាក់បងប្អូន បបួលគ្នាបេះត្រកួនលង់ទឹកស្លាប់

(កំពង់ធំ)៖ នៅវេលាម៉ោង១២ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៧ ក្មេងពីរនាក់បានលង់ទឹកស្លាប់នៅ ភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហេតុការណ៍នេះបណ្តាលអោយបាត់បង់ជីវិតកុមារី២នាក់ ១-ឈ្មោះ អ៊ឹម សុខនា អាយុ១១ឆ្នាំ ២-ឈ្មោះ វង ឈ័រ អាយុ១៣ឆ្នាំ រស់នៅភូមិ តាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាមួយគ្នា។ Continue reading អាណិតណាស់! កុមារីពីរនាក់បងប្អូន បបួលគ្នាបេះត្រកួនលង់ទឹកស្លាប់