សូមចូលរួមរំលែកទុក្ខសកម្មជនការពារព្រៃឡង់ ! សមាជិកសកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់ទទួលមរណភាពដោយហូរឈាមតាមមាត់

មុននេះបន្ដិចគណនេយ្យហ្វេសប៊ុក ចំបុី ជ័យ បង្ហោះសាររំលែកទុក្ខចំពោះសកម្មជនព្រៃឡង់ដែលបានបាត់បង់ជីវិតដោយសារមានស្ថានភាពជម្ងឺហូរឈាមចេញតាមមាត់។ គណនេយ្យខាងលើបានសរសេរថា៖ «ជីវិត អ្នក ការពារ អ្នកនិយាយការពិត ក្លាហានបញ្ចេញមតិគ្នាសុទ្ធតែជនក្រីក្រ ដែលឆ្អែតឆ្អន់ នឹងសង្គម មួយនេះ ដល់ក ទើបហ៊ានបញ្ចេញមតិ Continue reading សូមចូលរួមរំលែកទុក្ខសកម្មជនការពារព្រៃឡង់ ! សមាជិកសកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់ទទួលមរណភាពដោយហូរឈាមតាមមាត់

ព្រលឹងចុងសក់!!! ដើរទៅ​ស្រះ​ទឹក ស្រាប់តែ​ឃើញ…

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់ នៅក្បែរ​ទឹកស្រះ​មួយកន្លែង កាលពី​វេលា​ម៉ោង ៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។ Continue reading ព្រលឹងចុងសក់!!! ដើរទៅ​ស្រះ​ទឹក ស្រាប់តែ​ឃើញ…

​​អ្នក​នាង​ឃ្មិប​បាន​ស្ទុះ​​រត់​ទៅអោបកូន​​ដោយ​ស្រែក​​​​យំ​ពេញ​​តុលាការ​ថា “ខំ​ថែរក្សា​ខ្លួន​ណាកូន” ហើយកូនក៏តបទៅម្តាយវិញថា…

តាមសេចក្តីរាយការណ៌ចុងក្រោយបានឱ្យដឹងថា តុលាការ​​សម្រេច​ចេញដីការួច និងខណ​:​ពេល​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ នាំ​ខ្លួន​​ជនសង្ស័យ​ទាំង​២នាក់​ចេញពី​សាលាដំបូង ទៅ​​កាន់​ពន្ធនាគារ​ព្រៃ.​ស ដើម្បី​​​ឃុំ​ខ្លួន​​ជាបណ្តោះអាសន្ន​នោះ​ ​គេ​បាន​ប្រទះ​​ឃើញ​​អ្នក​នាង​ឃ្មិប បាន​ស្ទុះ​​រត់​ទៅអោបកូនប្រុស​​ ហើយស្រែក​​​ទ្រហោ​យំ​ពេញ​​តុលាការ​​ថា “ខំ​ថែរក្សា​ខ្លួន​ណាកូន”។ Continue reading ​​អ្នក​នាង​ឃ្មិប​បាន​ស្ទុះ​​រត់​ទៅអោបកូន​​ដោយ​ស្រែក​​​​យំ​ពេញ​​តុលាការ​ថា “ខំ​ថែរក្សា​ខ្លួន​ណាកូន” ហើយកូនក៏តបទៅម្តាយវិញថា…

ចេញលទ្ធផលហើយ​មុននេះ​…​ឃាតករ​វ័យ​ក្មេង​​​សម្លាប់​ម្តាយ​ក្រោយ​(វីដេអូ)

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា នៅមុន​​នេះបន្តិច នារសៀលថ្ងៃទី​១៦ ឧសភា ​ជន​សង្ស័យ​រួម​ទាំងស្រី​ស្នេហ៍​ក្នុង​អំពើ​ឃាត​កម្ម​រឹត.​​ក​​សម្លាប់​​​ម្តាយ​​ក្រោយ​​ ​ត្រូវ​​បាន​ចៅ​​ក្រម​ស៊ើបសួរសាលា​ដំបូង​រាជធានីភ្នំពេញ លោក​លាង សំណាត់​ បាន​ចេញដីកា​​​សម្រេច​​​​ឃុំខ្លួន​​​ជាបណ្តោះអាសន្ន​ នៅពន្ធនាគារព្រៃ.ស ក្រោម​បទ​ចោទប្រកាន់​ «​ឃាតកម្ម​គិត​ទុកជា​មុន» តាម​មាត្រា​២០០​នៃ​ក្រម​​ព្រហ្ម​ទណ្ឌ​ ​។ រីឯ​សង្សារ​​​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២៩ និង​មាត្រា​​២០០​នៃ​ក្រមព្រហ្មទណ្ឌ​» ដែលបទ​ល្មើស​​នេះ ​កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នា​គារ​​អស់​មួយ​​ជីវិត ។

ជនសង្ស័យ​ខាងលើ​​​​ ឈ្មោះ​អឿ​ន សុខ​ខេ​ង អាយុ​១៧​ឆ្នាំ ត្រូវបញ្ជូនទៅ​មណ្ឌល «ម១« ​និង​ស្រីស្នេហ៍ត្រូវបញ្ជូនទៅ​មណ្ឌល «ម២»។

គួររំលឹកថា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង លោក​ស៊ិ​ន វិ​រៈ បាន​ចោទ​ប្រកាន់​ជាផ្លូវការ ​កាលពីរសៀល​ថ្ងៃទី​១៥ ឧសភា ពីបទឃាត​កម្ម​គិតទុក​ជាមុន។​ ប្រភព៖ កោះសន្តិភាព

អ​.​ស​.​ប ទាមទារ​យក​ឧក្រិដ្ឋជន​សម្លាប់​ទាហាន​មួក​ខៀវ​កម្ពុជា​មក​កាត់ទោស​

(​ភ្នំពេញ​) ៖ ជាការ​ទាមទារ​ជាថ្មី ដែល​ត្រូវបាន​ធ្វើឡើង នៅ​ចំពោះ​សព​ទាហាន​មួក​ខៀវ ពលី​ទាំង​៥​រូប (​កម្ពុជា​៤​រូប និង​ម៉ា​រុក​១​រូប​) ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧទ្ទិស​ដល់​ពួកគេ កាលពី​រសៀល​ថ្ងៃទី​១២ ឧសភា ក្រោម​វត្តមាន​របស់លោក ហ្ស​ង់​ព្យែ ឡា​ក្រ័​រ (Jean Pierre LACROIX) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​។​

​​អង្គការសហប្រជាជាតិ និង​អាជ្ញាធរ​របស់​ប្រទេស​អាហ្វ្រិក​កណ្ដាល ត្រូវ​ប្រើប្រាស់​នូវ​មធ្យោបាយ​ណាក៏ដោយ​ដើម្បី​នាំខ្លួន​ឧក្រិដ្ឋជន​យក​​មក​កាត់ទោស​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​លេខាធិការ​រង អង្គការសហប្រជាជាតិ លោក ហ្ស​ង់​ព្យែ ឡា​ក្រ័​រ​នៅ​ចំពោះ​សព​ទាហាន​​មួក​ខៀវ​ពលី​ទាំង​ប្រាំ​រូប (​កម្ពុជា​៤​រូប និង​ម៉ា​រ៉ុ​ក​១​រូប​) ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧទ្ទិស​ដល់​ពួកគេ កាលពី​រសៀល​សប្តាហ៍​មុន​នៅក្នុង​​ទីស្នាក់ការ​កណ្ដាល នៃ​កងកម្លាំង​បំពេញបេសកកម្ម​ពហុ​ជំនាញ របស់​អង្គការសហប្រជាជាតិ ដើម្បី​ស្ថិរភាព នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ហៅ​កាត់​ថា​Minusca​។ ពិធី​នេះ ក៏មាន​ការចូលរួម​ផងដែរ ពី​សំណាក់​សមាជិក​រដ្ឋាភិបាល នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល មន្ត្រីការទូត​​បរទេស និង​មន្ត្រី​ទទួលខុសត្រូវ​ក្នុង​Minusca ជាច្រើន​នាក់​។​


​    ​
​លោក ឡា​ក្រ័​រ បាន​ទៅដល់​ប្រទេស​អាហ្វ្រិក​កណ្ដាល សម្រាប់​រយៈពេល​ទស្សន​កិច្ច​២៤​ម៉ោង ក្នុង​គោលបំណង​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​​មួក​ខៀវ​ទាំង​៥​រូប និង​សួរសុខទុក្ខ​យុទ្ធជន​ច្រើន​នាក់​ទៀត ដែល​រងរបួស នៅក្នុង​ការផ្ទុះអាវុធ កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​៨ ខែឧសភា​នេះ​បង្ក​ឡើង​ដោយ​ក្រុម​ឧ​ទ្ធា​ម​anti-Balaka នា​តំបន់​ភាគ​ខាងកើត ឈៀង​ខាងត្បូង នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល​។​


​    ​
​យុទ្ធជន​មួក​ខៀវ​កម្ពុជា ទាំង​បួនរូប រួមមាន ៖ លោក​អនុសេនីយឯក គឹម សំ អ្នកបើកបរ​ប៊ុល​ដូ​ស័​រ – លោក​អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (​ព្រិន្ទបាលទោ​) ជំនួយការ​ត្រួតពិនិត្យ​គុណភាព – លោក​ពលបាលឯក មុំ តុលា (​ព្រិន្ទបាលទោ​) ជំនួយការ​បើកបរ​អ៊ិ​ស្ការ​វ៉ា​ទ័​រ​និង​លោក​​អនុសេនីយ៍ត្រី ម៉ៅ អេង (​អនុសេនីយ៍ឯក​) បុគ្គលិក​ពេទ្យ​។​


​    ​
​ដោយឡែក​ទាហាន​មួក​ខៀវ ជាតិ​ម៉ា​រ៉ុ​ក មួយរូប​ទៀត ដែល​ត្រូវបាន​ក្រុម​ឧទ្ទាម​នាំខ្លួន​ទៅ ក្នុងពេល​វាយប្រហារ​នោះ​ទើបនឹង​ត្រូវបាន​​រកឃើញ​ស្លាប់ កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ៣​ថ្ងៃក្រោយ​ការវាយប្រហារ​។ ការរកឃើញ​សាកសព របស់​យុទ្ធជន​ពលី ជាតិ​ម៉ា​រ៉ុ​ក​រូបនេះ បានធ្វើ​ឲ្យ​ចំនួន​ទាហាន​មួក​ខៀវ​ស្លាប់ នៅក្នុង​ហេតុការណ៍​ឡើងដល់​៥​នាក់​។​
​    ​
​លោក ហ្ស​ង់​ព្យែ ឡា​ក្រ័​រ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ទោះជា​មានការ​យាយី និង​ការរំខាន រហូត​ធ្វើ​ឲ្យ​យុទ្ធជន​មួក​ខៀវ​ច្រើន​​នាក់​ស្លាប់ និង​របួស​ខណៈ​ពួកគេ​គ្រាន់តែ​មក​បំពេញ​កិច្ចការ​មនុស្សធម៌ នេះ​ក៏ដោយ​តែ​អង្គការសហប្រជាជាតិ​នៅតែ​ប្រកាន់​ជំហរ​​ដាច់​ណាត់​របស់ខ្លួន ដើម្បី​បន្ត​បំពេញបេសកកម្ម​ក្នុងប្រទេស​អាហ្វ្រិក​កណ្ដាល រហូត​សម្រេចបាន ជា​ស្ថាពរ​។
​    ​
​លោក ឡា​ក្រ័​រ បាន​ថ្លែង​ឡើង​ថា “​បុគ្គលិក​ស៊ីវិល និង​យោធា [​ក្រោម​ឆ័​ត្រ របស់​អង្គការសហប្រជាជាតិ​] ទាំងអស់​នឹង​នៅតែ​បន្ត​កិច្ច​ការ​របស់​ផង​ខ្លួន ដោយ​ធ្វើ​សហប្រតិបត្តិការ ជាមួយនឹង​អាជ្ញាធរ​អាហ្វ្រិក​កណ្ដាល​”៕

ប្រភព: Everyday.com.kh

អ្នកនាង ខ្មឹប និយាយថា គាត់មិនបានផិតប្ដីទេ មូលហេតុចែកផ្លូវជាមួយប្ដីដោយសារនាយហុងដា មានស្រី និងលេងល្បែង….

​ក្រោយពីមានព័ត៌មានលេចឮពីដំណឹងរបស់អ្នកនាងខ្មឹបដែលត្រូវជាប្រពន្ធដើមរបស់តារាកំប្លែងនាយ ហុងដា ផេកហ្វេសប៊ុកដ៏ល្បីមួយគឺ TVFB បានចុះជួបផ្ទាល់ជាមួយអ្នកនាងអ្នកនាងរ៉េន សុធារី ហៅខ្មឹប ដើម្បីធ្វើការ Liveវីដេអូធ្វើកិច្ចសម្ភាសន៍សួរនាំពីដំណើរជីវិត និងមូលហេតុលែងលះជាមួយអតីតស្វាម៉ីតារាកំប្លែងរូបនេះ។ Continue reading អ្នកនាង ខ្មឹប និយាយថា គាត់មិនបានផិតប្ដីទេ មូលហេតុចែកផ្លូវជាមួយប្ដីដោយសារនាយហុងដា មានស្រី និងលេងល្បែង….

មកលេង​បងប្អូន​ពេល​ល្ងាច ព្រឹក​ឡើង​ប្រទះឃើញ​ស្លាប់​ចង.ក

ស្រុក​កៀនស្វាយ ៖ មាន​ករណី៖ អត្តឃាត ចង.ក​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ បានកើត​ឡើង នៅ​ថ្ងៃទី១៦.០៥.២០១៧  ចំនុច​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ដោយ​ជនរងគ្រោះ​ឈ្មោះ​សោម ប្រិ​ស ភេទ​ប្រុស អាយុ៤៧ឆ្នាំ មាន​ទីលំនៅ​ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង។ Continue reading មកលេង​បងប្អូន​ពេល​ល្ងាច ព្រឹក​ឡើង​ប្រទះឃើញ​ស្លាប់​ចង.ក

នាយ ហុងដា កាត់​សាច់​បង្ហូរឈាម ដើម្បី​យុត្តិធម៌ និង បេះដូង​ ?

​រឿងនេះ​វា​បានធ្វើឱ្យ​មជ្ឈដ្ឋាន​ក្នុងសង្គម​វិលវល់ ពិសេស​គឺ​លោក ហុងដា ដែលជា​ឪពុក​របស់​ជនល្មើស​ផង និង ជា​ស្វាមី​របស់​ជនរងគ្រោះ​ផង ខណៈពេល​ក្រឡេក​ទៅ​ឃើញ​រូបថត​ភរិយា​សម្លឹងមុខ​លោក​ហាក់​បង្ហាញ​ពី​ក្តី​អាឡោះអាល័យ និង មាន​អនុស្សាវរីយ៍​រាប់សែន​ដែល​ធ្លាប់​សាង​រួមគ្នា ហើយ​បើ​ងាក​មើលទៅ​ឃ្លី​ប​វីដេអូ​ឃើញ​រូប​កូនប្រុស​អង្គុយ​បើកភ្នែក​ភ្លឹះៗ ចាំ​ឆ្លើយ​នឹង​ការសួរចម្លើយ​ទាំង​ក្តី​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ដាក់​ក្តីសង្ឃឹម​ឱ្យ​លោកឪពុក​ដែល​កំពុងមាន​កំហឹង និង ទុក្ខព្រួយ ឬ ម្តាយបង្កើត​ដែល​ចាកចោល​គេ​តាំងពី​តូច មកជួយ​លួង​ចិត្ត ឬ ជួយ​រូបគេ​ឱ្យ​ចាក​ពី​ជីវិត​រស់នៅក្នុង​គុក​ទាំង​នៅ​ក្មេងខ្ចី​នោះបាន​ឡើយ ។​ Continue reading នាយ ហុងដា កាត់​សាច់​បង្ហូរឈាម ដើម្បី​យុត្តិធម៌ និង បេះដូង​ ?

ស៊ែរអោយអ្នកចាក់ឆ្នោតឃើញផង ! មេឆ្នោតផ្ញើរសារថ្លែងអំណរគុណដល់អ្នកគាំទ្រចូលរួមលេងរាល់ថ្ងៃមិនដែលខាន គាត់ថាគាត់មានថ្ងៃនេះដោយសារទាំងអស់គ្នា ! ឃើញហើយមានអារម្មណ៍យ៉ាងម៉េចដែរ ??

ល្បែងតែងមានល្បិច ! ល្បែងតែងវិនាស ! គ្មានទេពាក្យថាថ្កុំថ្កើង

ពេលបច្ចុប្បន្នល្បែងកន្ទុយលេខ ឬយើងហៅម្យ៉ាងទៀតថាឆ្នោតនោះកំពុងពេញនិយមលេងយ៉ាងគគ្រឹកគគ្រេងមិនថាទីក្រុង ឬជនបទឡើយ ពិសេសគឺតាមបណ្ដាផ្សារតែម្ដង យើងតែងឮអ្នកលក់ទំនិញ និងឥវ៉ាន់តែជជែកសួរគ្នាមិនដាច់ពីប្រផ្នូរយល់សប្ដិ និងលទ្ធផលឆ្នោតចេញនៅពេលល្ងាច។ Continue reading ស៊ែរអោយអ្នកចាក់ឆ្នោតឃើញផង ! មេឆ្នោតផ្ញើរសារថ្លែងអំណរគុណដល់អ្នកគាំទ្រចូលរួមលេងរាល់ថ្ងៃមិនដែលខាន គាត់ថាគាត់មានថ្ងៃនេះដោយសារទាំងអស់គ្នា ! ឃើញហើយមានអារម្មណ៍យ៉ាងម៉េចដែរ ??

ពិតជាគួរអោយអាណិតណាស់!! រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​បុក​មនុស្ស​វិកលចរិត​ម្នាក់​ស្លាប់

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បើក​បុក អ្នក​ថ្មើរជើង (មនុស្ស​កល​ច​រិ​ក) បណ្ដាលអោយ​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង ២និង៤៥នាទី ថ្ងៃទី១៤ខែ ឧសភា ឆ្នាំ ២០១៧ ត្រង់ចំណុច​ភូមិ​ក្រសាំង(ខ)ឃុំ​សាន.គ.ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។ Continue reading ពិតជាគួរអោយអាណិតណាស់!! រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​បុក​មនុស្ស​វិកលចរិត​ម្នាក់​ស្លាប់