ព័ត៌មានអន្តរជាតិ

ប៉ូលីសរបស់ប្រទេសឥណ្ឌានេស៊ីចាប់ខ្លួនមនុស្សប្រុស១៤១នាក់ដែលចូលរួមកម្មវិធីជប់លៀងមនុស្សស្រឡាញ់ភេទដូចគ្នា

ឥណ្ឌានេស៊ី៖ ប៉ូលីសរបស់ប្រទេសឥណ្ឌានេស៊ីបានធ្វើការចាប់ខ្លួនមនុស្សប្រុសចំនួន១៤១នាក់ដែលបានចូលរួមក្នុងពិធីជប់លៀងខ្ទើយមួយនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌានេស៊ី។ ការចុះចាប់ខ្លួននេះភាគច្រើនគឺជាជនជាតិ ឥណ្ឌានេស៊ី សឹង្ហបុរី និងជនជាតិអង់គ្លេស។ ក្នុងពិធីជប់លៀងមនុស្សប្រុសស្រឡាញ់ភេទដូចគ្នានេះត្រូវទិញសំបុត្រដើម្បីចូលរួម ក្នុងមួយសំបុត្រមានតម្លៃ ១៨៥,០០០រ៉ូពីដែលមានតម្លៃស្មើនឹង១៤ដុល្លារ។ តាមសម្ដីរបស់អ្នកឃើញហេតុការណ៍ចុះបង្ក្រាបនេះបានអោយដឹងថា៖ ក្នុងការចុះបង្រ្កាប់នេះមានការប្រទូសរាយគ្នាផងដែរ រវាងប៉ូលីសនិងអ្នកដែលចូលរួមកម្មវិធីជប់លៀងនេះ។ ការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសឥណ្ឌានេស៊ីមិនមែនជាអំពើខុសច្បាប់ទេ ប៉ុន្ដែមានតែខេត្ត Aceh នៅក្នុងប្រទេសឥណ្ឌានស៊ីតែប៉ុណ្ណោះដែលនៅបន្ដអនុវត្តន៍ច្បាប់ស្រឡាញ់ភេទដូចគ្នា។

Read More »

ប្រុងប្រយ័ត្ន រន្ទះឆ្នាំថ្មីប្រល័យជីវិតមនុស្សស្លាប់ទៀតហើយ ! បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅហ្នឹងកន្លែងខណៈពេលកំពុងមើលក្របី

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅហ្នឹងកន្លែងខណៈពេលកំពុងមើលក្របី ។ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥.៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា ២០១៧ នៅចំណុចទួលរង្វើល ភូមិជ័យតូច ឃុំ​ជ័យធំ ស្រុកខ្សា​ច់កណ្តាល​ ខេត្តកណ្តាល​ ។

Read More »

ញាក់សាច់! មិត្តប្រុសសុំជាគ្នាវិញមិនព្រម ចូលទៅបាញ់ក្នុងកន្លែងធ្វើការតែម្តង…!

ប្រទេសថៃ៖ កាលពីថ្ងៃទី ១៧ ខែឧសភា ម្សិលម៉ិញនេះ ប៉ូលិសខេត្តថាក់បុរី បានទទួលសេចក្ដីរាយការណ៍ថា មាកករណីបាញ់សម្លាប់នារីស្រស់ស្អាត វ័យក្មេងម្នាក់ ដល់កន្លែងធ្វើការ នៅក្នុងចំណុចក្រុមហ៊ុនឯកជនមួយកន្លែង ។ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ក្រុមប៉ូលិសក៏បានចុះ ទៅដល់កន្លែងកើតហេតុ ដោយបានឃើញបុគ្គលិក ៤ – ៥ នាក់នៅក្នុងក្រុមហ៊ុន កំពុងមានអាការៈភិតភ័យ មិនទាន់បាត់នៅឡើយ ហើយជាមួយគ្នានោះ សមត្ថកិច្ចក៏បានឃើញសាកសពនារីវ័យក្មេងម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម ក្បែរកន្លែងអង្គុយធ្វើការតែម្ដង ។ ប្រភពព័ត៌មាន បានឱ្យដឹងថា នារីរងគ្រោះមានវ័យ ប្រហែល ២៦ឆ្នាំ មានទីលំនៅ ក្នុងទីរួមខេត្តថាត់បុរី ជាបុគ្គលិកផ្នែកហិរញ្ញវត្ថុ ក្នុងក្រុមហ៊ុនខាងលើ បានស្លាប់ដោយសារ ការបាញ់ប្រហារដោយកាំភ្លើង ចំនួន ៦គ្រាប់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ប្រភពដដែលបានឱ្យដឹងថា នារីរងគ្រោះត្រូវបានឃាតក បាញ់ចំនួន៦គ្រាប់​ ត្រូវចំដើមក ១គ្រាប់ ជើង ៤គ្រាប់ ហើយក្បែរនោះសមត្ថកិច្ច …

Read More »

អស់ទាស់! គ្រូពេទ្យវះកាត់សង្សាស្រីប្រុស ផ្ទុះអំពើហឹង្សាក្នុងបន្ទប់វះកាត់ [មានវីដេអូ]

មានករណីគួរឱ្យរន្ធត់មួយ បន្ទាប់ពីគ្រូពេទ្យម្នាក់បានដាល់លើមុខអ្នកគ្រូពេទ្យម្នាក់ និងជាមិត្តស្រីរបស់គាត់ផ្ទាល់ ម្តងហើយម្តងទៀតនៅក្នុងបន្ទប់វះកាត់មួយកន្លែងក្នុងប្រទេសចិន។ កាម៉េរ៉ា CCTV បានថតជាប់ហេតុការណ៍មួយនេះ ដែលបានកើតឡើងបន្ទាប់ពីគ្រូពេទ្យ និងមិត្តស្រីដែលជាលានុបដ្ឋាយិកា ឈ្លោះគ្នាពេលកំពុងវះកាត់ ហើយក៏បង្កជាអំពើហិង្សាភ្លាមៗ បន្ទាប់ពីអ្នកជំងឺម្នាក់បានរុញចេញទៅក្រៅ។ យោងតាមសំដីរបស់សាក្សី នៅមន្ទីរពេទ្យ Lankao Country ក្នុងខេត្តហឺណាន បានប្រាប់ឲ្យដឹងថា នារីដែលជាគ្រូពេទ្យស្រីបានចោទប្រកាន់សង្សាររបស់ខ្លួនជាពេទ្យវះកាត់ ថាបានរំលោភពិធីការក្នុងពេលប្រតិបត្តិការការវះកាត់លើអ្នកជំងឺ ប៉ុន្តែសង្សារបស់នាងបានបធិសេដ ហើយអំពើហឹង្សាក៏បានផ្ទុះឡើង។ យ៉ាងណាភាគីខាងស្រីបានចាប់ផ្តើមការវាយមុន បន្ទាប់មកទើបភាគីខាងប្រុសដាល់ជាច្រើនដៃជាបន្តបន្ទាប់ ធ្វើឲ្យភាគីខាងស្រីដួលសន្លប់ និងត្រូវបានគេគ្រាទៅព្យាបាលក្នុងមន្ទីពេទ្យរបស់ខ្លួនផ្ទាល់។ ខាងមន្ទីរពេទ្យរបស់ពួកគេទាំងពីរបានចេញមកប្រកាស់ថា ហេតុការណ៍នេះបានបង្កឲ្យមានរបួសស្នាមបន្តិចបន្ទួច ហើយភាគីទាំងពីរសុំបញ្ចប់បញ្ហានេះដោយសន្តិវិធី ព្រោះវាជាបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេទេ។

Read More »

ម្តាយអប្រិយសម្លាប់កូនប្រុសខ្លួនឯង ព្រោះចង់ផ្គាប់ចិត្តប្ដីថ្មី ឪពុកបង្កើតបានត្រឹមមកយំឱបសាកសព

ប្រទេសថៃ៖ នៅលើលោកនេះ គ្មានម្ដាយណា ដែលមិនស្រឡាញ់កូនឡើយ ប៉ុន្តែទន្ទឹមគ្នានេះ មានម្ដាយមួយចំនួនតូច បានប្រព្រឹត្តិអំពើរមិនគប្បី ទៅលើកូនតូចៗរបស់ខ្លួន ជាក់ស្ដែងដូចជា នារីជនជាតិថៃម្នាក់​ ដោយសារតែផ្ទាប់ចិត្តប្ដីក្រោយ ហ៊ានផ្សំគំនិតគ្នាសម្លាប់កូនប្រុសខ្លួនឯង យ៉ាងឃោឃៅបំផុត ។

Read More »

ទប់ទឹកភ្នែកមិនបាន!! សិស្សពូកែម្នាក់ មុនពេលស្លាប់ នៅសុំធ្វើលំហាត់ សាលាឱ្យចប់សិន ទើបអស់ចិត្ត

ចិនៈ កេ្មងស្រីក្លាហានម្នាក់ អាយុ ១២ឆ្នាំ បានតស៊ូជំនះនឹងជម្ងឺរបស់នាង អស់រយៈពេល ៦ខែ ប៉ុន្ដែនាង នៅមិនភេ្លចការសិក្សា របស់នាងទេ។

Read More »

សូមបងប្អូនប្រុងប្រយ័ត្ន !!! ចង្កឹះឬស្សីផលិតនៅវៀតណាមប្រើជាតិគីមីការពារការដុះផ្សិតនិងធ្វើអោយចង្កឹះមានពណ៌ស វាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់ ជួយស៊ែរចែករំលែកគ្នាដឹងផង (មានវីដេអូ)

យោងតាមរយៈគេហទំព័រ Soha អ្នកជំនាញបាននិយាយថា នៅក្នុងចង្កឹះឫស្សីមានផ្ទុកនូវសារធាតុគីមីពុល ដែលមានឥទ្ធិពលក្នុងការប្រឆាំងនឹងការដុះផ្សិត ព្រមទាំងមានផ្ទុកនូវសារធាតុស្ពាន់ធ័រ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដែលបណ្តាលឱ្យមានអាការដូចជា វិលមុខ ចុកទ្រូង និងមានបញ្ហាចង្វាក់បេះដូងជាដើម ។

Read More »

តិចច្រឡំថាផ្ទះមិនមែនទេណាគឺផ្នូរខ្មោចទេ !!! មើលផ្នូរខ្មោចស្រុកគេស្អាតណាស់លោកអើយ ឃើញហើយមានអារម្មណ៍ម៉េចដែរ ??? (មានវីដេអូ)

គឺថាមិនមែនមកមើលគំរោងផ្ទះបុរីអីទេណា គឺមកផ្នូរខ្មោច 👻💀☠️ ដំបូងមកថ្លៃញុមបបួលញុមមកដុតទៀននៅផ្នូរម៉ាក់គាត់ ហើយញុមជិះចូលដល់កន្លែងនឹងញុមក៏ឆ្ងល់ថាអាប៉ាកាច់យ ណាមកធ្វើផ្ទះនៅនឹងដីមុងខ្មោចផ្នូរខ្មោចចឹង? តែបងញុមប្រាប់ថាឆ្កួតទេអីអាហ្នឹងមុងខ្មោចគេណា..!! Oh my god, that’s unbelievable 😱 ញុមអត់ចង់ជឿគាត់ទេដំបូងតែពេលដើទៅដល់ឈរមើលអោយជិតហើយសួរគេផ្សេងបានដឹងថាហ្នឹងមុងគេមែន 😲

Read More »

មេស្វាមួយក្បាលស្រែកយំប្រឹងដាស់កូនរបស់វា ឃើញបែបនេះហើយពិតជាគួរអោយសង្វែកខ្លាំងណាស់……​

បរទេស៖ ថ្ងៃនេះផងដែរសារព័ត៌មានបរទេសមួយឈ្មោះថា Dailymail បានចុះផ្សាយសត្វស្វាមួយក្បាលបានស្រែកទ្រហូយំព្យាយាមដាស់កូនតូចរបស់ខ្លួនអោយងើបឡើងវិញដែលមើលទៅគួរអោយរន្ធត់បំផុត ដែលថតបានដោយបុរសម្នាក់ឈ្មោះ Avinash Lodhi នៅទីក្រុង Jabalphur ប្រទេសឥណ្ឌា។

Read More »

ជិះម៉ូតូលឿនពេកជ្រុលទៅបុករបាំងផ្លូវធ្វើអោយម៉ូតូខ្ចេចឯម្ចាស់វិញដាច់ប្រដាប់ភេទចេញពីខ្លួន

ប្រទេសចិន៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែបុរសជំទង់ម្នាក់ ជិះម៉ូតូធំក្នុងល្បឿនយ៉ាងលឿនដេញគ្នាជាមួយនិងមិត្តភ័ក្ត ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកបង្គោលរបាំងផ្លូវទើបបណ្តាលអោយខ្ទេចម៉ូតូផ្នែកខាងមុខ ឯចំណែកម្ចាស់ម៉ូតូវិញមានរបួសដោយដាច់ប្រដាប់ភេទធ្លាក់នៅលើផ្លូវហើយហូរឈាមយ៉ាងច្រើន ប៉ុន្តែមិនប៉ះពាល់ដល់ជីវិត។

Read More »