សន្តិសុខនិងសង្គម

ផ្លូវវេងស្រេងទៀតហើយ! រថយន្តកុងតឺន័រក្រុមហ៊ុនផែនស្ងួត អូលែរ បុកនឹងកិនមនុស្សស្លាប់!

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកកុងតឺន័រក្រុមហ៊ុនផែនស្ងួត អូលែរ បុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង នៅលើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង១៩និង៣០នាទី។ ក្រោយកើតហេតុរថយន្តបានបន្ថែមល្បឿន ព្យាយាមរត់គេចខ្លួនបានប្រហែល៣គីឡូក៏ទើបត្រូវកម្លាំងប៉ូលីសរួមជាមួយប្រជាពលរដ្ឋចាប់បាន ចំណែកជនរងគ្រោះមានឈ្មោះ ជា សុវ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំជិះម៉ូតូ ម៉ាកអាយខុន ពាក់ស្លាលេខ ភ្នំពេញ (1AA-7854) ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត។ ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមនីតិវីធីច្បាប់។ ដោយ​៖(ភ្នំព្រឹក​) ផ្តល់សិទ្ធដោយ: vd7news.com

Read More »

សមត្ថកិច្ចនឹងមានវិធានការចំពោះ K01 បើនៅតែបង្កភាពរញ៉េរញ៉ៃលើដងផ្លូវ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាល និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យគ្រប់បណ្តាខណ្ឌទាំង១២ ត្រួតពិនិត្យចំពោះទង្វើរបស់ក្រុមការងារK01 បើនៅតែបង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យ និងមិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ច។

Read More »

នោះ! គ្រាន់តែ​ឆាប​ក្បាល​គោយន្ត បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ ផ្អើល​ទាំង​ព្រឹក

ខេត្តសៀមរាប : ភ្លើង​អគ្គីភ័យ​បាន​ឆាបឆេះ​តូប​ជាង​លក់ដូ ដែល​បណ្តាលមកពី​ការ​ឆាប​ក្បាល​គោយន្ត នៅ​ព្រឹក​ថ្ងៃទី21 មិថុនា ឆ្នាំ2017វេលា​ម៉ោង8,15នាទី​ភ្លើង​ឆេះ​តូប​នោះ​ម្ចាស់​ឈ្មោះ ឡាន ឡូយ អាយុ27ឆ្នាំ ប្រព​ន្ធឈ្មោះ ហើយ ហួយ អាយុ25ឆ្នាំ រស់នៅ​ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្តសៀមរាប។ ការខូចខាត​រួមមាន ធុង​ខ្យល់​មួយ ម៉ូ​ទ័​រ​កាត់​បី​គ្រឿង ម៉ូ​ទ័​រ​ស្វាន​បី​គ្រឿង ម៉ូតូ​សង់​សេរី​ចាស់​មួយគ្រឿង ប្រាក់​ចំនួន៥២០០០០០រៀល និង​ប្រាក់​ដុល្លា២០០ គ្រឿងបន្លាស់​គោយន្ត និង​គ្រឿងបន្លាស់​ម៉ូតូ​ខូចខាត​ទាំងស្រុង តូប​ប្រក់​ស័ង្កស្សី​ទំហំ4×6 និង​ក្បាល​គោយន្ត​ក​ន្រៃ​របស់​ជន​អ្នកបង្ករ​ហេតុ​ផងដែរ ៕ ផ្តល់សិទ្ធដោយ: vd7news.com

Read More »

អាណិតគ្រូពេទ្យ វ៉ាន់ ស៊ុន ណាស់ ! ម្ដាយចាស់នៅផ្ទះគ្មានអ្នកមើលថែ ចំណែកខ្លួនបែរជាត្រូវអ្នកជម្ងឺប្ដឹងដាក់គុករាប់ឆ្នាំ ហើយប្រឈមហ្នឹងការសងជម្ងឺចិត្តរាប់ម៉ឺនដុល្លាទៀត

លោកគ្រូពេទ្យ វ៉ាន់ ស៊ុន ដែលជាប់ទោសពីបទបៀតបៀនកេរ្តិ៍ខ្មាស ចំពោះនារីវ័យក្មេង បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន យល់ស្រប និងខ្លះទៀតខំប្រឹងលើកហេតុផលផ្សេងៗដែលទំនងជាកាន់ជើងលោកគ្រូពេទ្យខ្លាំង។

Read More »

មានរឿង​មិនគួរ​ឲ្យ​ជឿ កើតឡើង​ក្នុង​ហេតុការណ៍ ក្រឡាប់​រថយន្ត​នៅ​ភ្នំ​បូកគោ កាលពី​ម្សិលមិញ (វីដេអូ)

ខេត្តកំពត ៖ ករណី​រថយន្ត​ទេសចរ​ណ៏​ដឹក​អ្នកដំណើរ ដែល​បាន​ដាច់​ហ្វាំ​ង ខណៈពេល​ធ្វើដំណើរ​ចុះ​ពីលើ​ភ្នំ​បូកគោ ត្រង់ចំណុច​គីឡូ​លេខ១០ កាលពី​វេលា​ម៉ោង ៤និង៣០នាទី​រសៀល ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ មានរឿង​មិនគួរ​ឲ្យ​ជឿ កើតឡើង​ក្នុង​ហេតុការណ៍​នោះ ដោយសារ​ក្រៅពីឃើញជនរងគ្រោះ និងឥវ៉ាន់រប៉ាត់រប៉ាយ គេក៏​ឃើញ​មាន​ ទាំង​ចាន​និង​ក្រដាស់ ចាក់​ខ្លា​ឃ្លោក​ថែម​ទៀតផង ។

Read More »

តូច​ចិត្ត​កើត​មក​ជា​កូន​អ្នក​ក្រ..ក៏​សម្រេច​ចិត្ត​ធ្វើ​ឃាត​ខ្លួន​ឯង​ ថែមទាំង​មាន​សំបុត្រ​ពីរ​ច្បាប់​…

​ភ្នំពេញ៖ យុវជន​ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​១០០​ខ្នង តូចចិត្ត​កើតមក​ជា​កូន​អ្នកក្រ​គ្មាន​អ្នក​យល់ចិត្ត​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​បងស្រី​ដោយ​សរសេរ​លិខិត​បណ្តាំ​ចំនួន​២​សន្លឹក​ទុក ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ជាន់​ទី​១ ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

Read More »

Dj Hero​ ជួប​រឿង​ស៊យ​ផ្ទួន​ៗ​ក្នុង​ខែ​នេះ ​

æសិល្បៈ ៖ ថ្មី​នេះ​ Dj Hero​ ដែល​ជា​ពិធី​ករ​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ ទើប​ជួប​រឿង​ស៊យ​ជ្រុះ​បាត់​កាបូប​ ដែល​មាន​ឯកសារ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​នោះ​ទាំង​អស់​ ដែល​ធ្វើឲ្យ​លោក​ប្រកាស​តាម​ហ្វេសប៊ុក ​ដើម្បី​អំពាវនាវ​ដល់​អ្នក​រើស​បាន​សុំ​យក​តែ​ឯកសារ​មក​វិញ​ រីឯ​លុយ​ក្នុង​នោះ​លោក​យក​ទេ។​

Read More »

សូមប្រុងប្រយ័ត្ន! កុមារអាយុ១០ឆ្នាំ ត្រូវឆក់ស្លាប់ព្រោះតែ….

ខេត្តបាត់ដំបង ៖ យោងតាម​របាយការណ៍​របស់​កង​រាជ​អាវុធ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​មាន​ករណី​ឆក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​ស្លាប់​ក្មេង​វ័យ១០ឆ្នាំ​ម្នា​ក់នៅ​កន្លែងកើតហេតុ ។ តាម​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង ២០.៣០នាទី នៅត្រង់ចំណុច ក្រុមទី០៤ ភូមិ​រំចេក១ សង្កាត់​រតនៈ ក្រុង/ខេត្តបាត់ដំបង មាន​ករណី​ក្មេង​ម្នាក់​បាន​ស្លាប់​ដោយ​ចរន្ត​ភ្លើង​អគ្គីសនី​បាន​ឆក់ ។ ខាង​សាច់​ញា​ត្តិ​បាន​ឲ្យ​ដឹងថា  នៅមុន​ពេល​មាន​ករណី ឆក់​ខ្សែភ្លើង​បាន​កើតឡើង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សាលី រ៉ូ​នី ភេទ​ប្រុស អាយុ១០ឆ្នាំ​ជា​សិស្ស​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ដោយ​ជនរងគ្រោះ​ខាងលើ​បាន​ឈរ​តោង​ទៅនឹង​បង្គោល​ភ្លើង​ក្នុង​ខ​ណះ​ពេល​ឆ្លង​ចរន្ត​អគ្គីសនី ជាប់​នឹង​បង្គោល ភ្លើង​នោះ ។ ចំណែក​សាកសព​ខាងលើ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​បាន​ឲ្យ​ដឹង​ពិតជា​បាន​ស្លាប់​ដោយ​ចរន្ត​ភ្លើង​ឆក់​ពិតមែន​និង​ប្រគល់​ឲ្យ​ខាង​សាច់ញាតិ​ទទួល​យកទៅ​រៀបចំ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ផ្តល់សិទ្ធដោយ: vd7news.com

Read More »

តើK01 មានតួនាទីអ្វី អោយពិតប្រាកដ?

តើK01 មានតួនាទីអ្វី អោយពិតប្រាកដ? ភ្នំពេញ ៖ ប្រិយមិត្តដែលលេង Facebook ប្រាកដជាបានស្គាល់ឈ្មោះ ផេក Satawatch FC 20 ដែលតាំងរហ័សនាមខ្លួនឯងថា K01 ដែលគេស្គាល់ថាជានិពន្ធនាយក អង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ តើរហ័សនាម K01 នេះតើអង្គភាពណាជាអ្នកចេញឲ្យប្រើ?

Read More »

យុវជន​ម្នាក់ បាន​យក​កាំបិត​ចុង​ស្រួច​អារ.ក​ខ្លួនឯង រហូត​ដាច់​បំពង់ខ្យល់​សល់​តែ​ដង្ហើម​ចង្រឹត

ខេត្តព្រៃវែង ៖ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​ម៉ោង៦និង២០នាទី​ព្រឹក ថ្ងៃទី14 ខែមិថុនា ឆ្នាំ2017 នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អ៊ឹម សារ៉ូ ភេទ​ស្រី អាយុ65ឆ្នាំ ស្ថិតក្នុង​ភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ(ខ) ស្រុក​ពាម​រក៍  ។

Read More »