កីឡា

៣គូរនេះធានាថាកក្រើកសង្វៀនខារ៉ាបាវនៅថ្ងៃទី១៤ខាងមុខនេះ!!

ថ្ងៃអាទិត្យទី ១៤ ខែឧសភា ឆ្នាំ២០១៧ សប្តាហ៍នេះនៅសង្វៀនភេសជ្ជៈខារ៉ាបាវមានការប្រកួតប្រដាល់មិត្តភាពអន្តរជាតិរហូតដល់ទៅ ៣ គូរនិង ៣ ជាតិសាសន៍គឺ កម្ពុជា-ថៃ និង នីសេរីយ៉ា ។ អ្នកប្រដាល់មកពីក្លឹប អាណាចក្រគុនខ្មែរ វង្សណយ នឹងត្រូវជួបជាមួយកីឡាករថៃ Lekkla Thana ក្នុងប្រភេទទម្ងន់ ៦៩គ.ក ចំណែក មុត ខ្លឹមខ្មៅ ជួបជាមួយកីឡាករថៃ Petch Marngkorn ក្នុងប្រភេទទម្ងន់ ៦៥គ.ក ខណៈ ១ គូទៀត កីទ្បាករជនជាតិ នីសេរីយ៉ា Emmanuel នឹងត្រូវសាកកណ្តាប់ជាមួយកីឡាករកម្ពុជា ម៉ា ឆៃម៉ូវ ។

Read More »

អតីតកីឡាករប្រដាល់ ជៀស ស្រួច បានជួបគ្រោះថ្នាក់ចរាចរណ៍នៅអ្នកលឿង

អតីត​អ្នក​ប្រដាល់​ ជៀស​ ស្រួច​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​កាល​ពី​ម៉ោង​៤ព្រឹក​មិញ​នេះ​ ដោយ​សារ​ងងុយ​ដេក​មួយ​ផាំង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ថ្ម​បែងចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ឡាន​​ខូចខាត​ពាក់​កណ្ដាល​ខាង​​មុខ​ជា​ដំណំ​ ប៉ុន្តែ​មិន​មាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ដល់​រូប​គេ​នោះ​ទេ។​

Read More »

ពេជ្រ សីហា ត្រូវទទួលភារៈកិច្ចស្វាគមន៍អ្នកលេងជង្គង់ ខ្វាន់អេក នៅថ្ងៃទី១៤ខាងមុខនេះ!

ជំនួប មឿន សុខហ៊ុច និង ឃុនក្រុងថេប ត្រូវលើកទៅប្រកួតនាថ្ងៃទី២១ខែឧសភា វិញ ដោយមូលហេតុ សុខហ៊ុច មានបញ្ហារបួសពេលប្រកួតនិង និវវ៉ាំងចាន់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទើបប្តូរអោយ ពេជ្រ សីហា ជាអ្នកទទួលភារៈកិច្ចស្វាគមន៍អ្នកលេងជង្គង់ ខ្វាន់អេក ក្នុងជំនួបមិត្តភាពអន្តរជាតិលើសង្វៀនសមរភូមិអ្នកប្រយុទ្ធនាថ្ងៃអាទិត្យ ទី១៤ ខែឧសភា នេះ។

Read More »

ដូចជាខានឃើញ សែន រ៉ាដេត ឡើងសង្វៀនយូរហើយ តោះទស្សនារំលឹងការប្រកួតដែលជក់ចិត្តជាមួយនិងកីឡាករ ភេត ណាខ្លាំង!!

កីឡាករ សែន រ៉ាដេត គឺជាកីឡាករប្រដាល់វ័យក្មេងខ្លាំងមួយរូបប្រចាំប្រទេសកម្ពុជាយើង កីឡាករ រូបនេះមានអាយុ ២០ឆ្នាំ មានកម្ពស់ ១.៦៤ ម៉ែត្រ ទំងន់ ៥៤ គីឡក្រាម មកពីខេត្តកោះកុង ហើយប្រវត្តិប្រកួតបាន ៥២ដង ឈ្នះ៤៥ដង ចាញ់០៧ដង មិនដែលស្មើរ ធ្លាប់ផ្តួលគូរប្រកួតអោយសន្លប់និងបោះបង់ការប្រកួតបាន ១៤ដងប្រកួតចុងក្រោយផ្តួលកីឡាករ ឈូក ពីឈីត(ថៃ)អោយបោះបងការប្រកួតនៅទឹកទី៤ ជាកីឡាករដែលមកពីក្លឹប អប្សារាគុនខ្មែរ លោកគ្រូបង្ហាត់គឺលោកគ្រូ ឆ្លាមសរ និង លោកគ្រូ ផុន ផាន់ណា។

Read More »