កីឡា

មឿន សុខហ៊ុច និង ព្រឿង សុជាតិ ស្វាគមន៍កីឡាករថៃនៅសង្វៀន CNC

កីឡាករ មឿន សុខហ៊ុច​ មកពីក្លឹបពុទ្ធសេរីវង្សកីឡាខេត្តកណ្តាល និងកីឡាករ ព្រឿង សុជាតិ មកពីក្លឹបកងពលលេខ២ក្រសួងការពារជាតិ ត្រូវប្រកួតជាមួយកីឡាករថៃនាថ្ងៃទី១១ មិថុនា ២០១៧ នៅសង្វៀន CNC ។ មឿន សុខហ៊ុច ត្រូវជួបជាមួយកីឡាករថៃ លូកតុន ភុំផាន់មួង(យ៉ត ឃុនផុន ) ក្នុងទម្ងន់៦៥kg។ លូកតុន ភុំផាន់មួង គេជាជើងខ្លាំងមួយរូបនៅប្រទេសថៃ គេល្អគ្រប់ស្នៀត ពិសេសក្បាច់ចាប់កាច់ផ្តួលដ៏ល្អរបស់គេ ដោយធ្វើអោយគូរប្រកួតរបស់គេល្មមៗមិនអាចស៊ូជាមួយគេបាន៥ទឹកទេ។ ចំនែក មឿន សុខហ៊ុច គេជាជើងខ្លាំងនៅស្រុកខ្មែរផងដែរ គេមានស្នៀតកែង និងជង្គង់ ដែលធ្វើអោយដៃគូរពិបាកទប់ទល់ ហើយជើង និងកណ្តាប់ដៃរបស់គេក៏វាយច្បាស់ៗនិងចំគោលដៅបានល្អ តែក៏មានចំនុចខ្សោយផងដែរ គឺការវាយចេញរបស់គេរាងយឺត ។ ចាំមើលតើ មឿន សុខហ៊ុច អាចយកឈ្នះកីឡាករថៃម្នាក់នេះបានដែរឬទេ?

Read More »

រឿង សារ័ត្ន ជួប ឡំឡេង ឯ ង៉ែត រដ្ឋា ជួប ផេតឆៃភុំ

កីឡាករកម្ពុជា២រូប ត្រៀមប្រកួតជាមួយកីឡាករថៃ នៅសង្វៀន SeaTV ចុងសប្តាហ៍នេះ នារសៀលថ្ងៃសៅរ៍ ទី ១០ មិថុនា ២០១៧ សំរាប់វគ្គជំរុះលើកទី៣ ខ្សែក្រវ៉ាត់ខារ៉ាបាវ ក្នុងប្រភេទទម្ងន់ ៦៣,៥kg។ ក្នុងនោះកីឡាករ រឿង សារ័ត្ន មកពីក្លឹបឆ័ត្រយោង៩១១ ប្រកួតជាមួយកីឡាករថៃ ឡំឡេង។ សំរាប់ឡំឡេង គេមានប្រវត្តិប្រកួតបាន ៧៧លើក ឈ្នះ៦១លើក ចាញ់១៥លើក ស្មើ១លើក។ កីឡាករថៃរូបនេះគេមាន៦ពិន្ទុក្នុងដៃ គឺឈ្នះ មាសចាន់មាន ដោយពិន្ទុ និងឈ្នះ រឿមវណ្ណះ ក្នុងទឹកទី១ ។

Read More »

សង្វៀន CNC សប្តាហ៍នេះកក្រើកសង្វៀនហើយបងប្អូន! គូរអន្តរជាតិ3គូរតែម្តង!

សង្វៀន CNC សប្តាហ៍នេះកក្រើកសង្វៀនហើយបងប្អូន! គូរអន្តរជាតិ3គូរតែម្តង! ក្រៅពីគូរខ្សែក្រវ៉ាត់ រវាង ឆៃ សារ៉ា vs ហ្វានិមិត្ត ក៏នៅមានគូរមិត្តភាពអន្តរជាតិអមខ្សែក្រវ៉ាត់ផងដែរគឺ៖ ឡៅ ចន្រ្ទា vs ម៉ៃសុទ្ធ ប៉េឡេបុរីរាំ (ថៃ) ពុទ្ធ ឆាយរឹទ្ធី vs Ruslan (កីឡាករបរទេស) កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ផ្សាយផ្ទាល់ CNC ថ្ងៃសៅរ៍ ទី10 មិថុនា 2017 ម៉ោង5:30 នាទីល្ងាចតទៅ !!

Read More »

ឆៃ សារ៉ា ជូប ហ្វានិមិត្ត ដើម្បីកក់់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ

កីឡាករឆៃ សារ៉ា មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវប្រកួតជាមួយកីឡាករថៃ ហ្វានិមិត្ត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីប្រដាល់ជើងឯកគោជល់វគ្គ៧ សង្វៀនCNC ទម្ងន់៦៣,៥kg នាថ្ងៃទី១០ មិថុនា ២០១៧ ដើម្បីរកអ្នកឈ្នះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ អ្នកទាំង២ត្រូវជួបគ្នាតាំងពីសប្តាហ៍មុនមកម្ល៉េះ តែដោយសារ ឆៃ សារ៉ា គេមិនទាន់ជាពីរបួស ទើបលើកពេលមកសប្តាហ៍នេះវិញ។

Read More »

ខាំ ខ្លានាង ត្រូវទទួលស្វាគមន៍អតីតជើងឯកទម្ងន់ស្រាល៣សម័យ ណុកក្រៈជិប ក្នុងតំណែងគូឯកប្រចាំសប្ដាហ៍

សមាសភាពគូប្រកួតមិត្តភាពអន្តរជាតិក្នុងកម្មវិធី សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ដែលត្រូវប្រកួតនៅចុងសប្ភាហ៍នេះ៖ ១- ខាំ ខ្លានាង និង ណុកក្រៈជិប (ថៃ) ២- អាំង សំអាត និង ឆានស័ក្តិណយ (ថៃ) ៣- ចាំ សិលា និង ក្រៈធិងដូង (ថៃ) ជើងខ្លាំងទម្ងន់ស្រាលដែលកំពុងស្រូបទាញប្រជាប្រិយភាពនាពេលបច្ចុបន្ន ខាំ ខ្លានាង ត្រូវទទួលស្វាគមន៍អតីតជើងឯកទម្ងន់ស្រាល៣សម័យ ណុកក្រៈជិប ក្នុងតំណែងគូឯកប្រចាំសប្ដាហ៍។

Read More »

ខ្លោចចិត្តអាណិត!! ពេលដែលលឺកីឡាករ វង្ស ណយ និយាយថា……….!!

កីឡាករដែលមានរហ័សនាមថាកូននាគ វង្ស ណយ បាននិយាយថា ពេលដែលខ្លួនឡើងសង្វៀនម្តងៗមានបងប្អូនខ្លះគាំទ្រខ្លះមិនគាំទ្រតែខ្លួននៅតែពេញចិត្តនឹងអាជីពនេះ ដោយសារការស្រលាញ់ហើយនឹងចង់លើកស្ទួយក្បាច់បុរាណខ្មែរផង ហើយរូបគេក៍សូមអគុណដល់ស្ថាននីយ៍ទូរទស្សន៍បាយ័នដែលតែងតែផ្តល់ឱកាសអោយរូបគេបានឡើងសង្វៀនហើយរឿងមួយទៀតដែលខ្លួនអាណិត នោះគឺពេលដែលខ្ញុំចាញ់ការប្រកួតសន្លប់ម្តងប្រពន្ធនឹងកូនតែងតែបង្ហូរទឹកភ្នែកនៅនឹងមុខកញ្ចាក់ទូរទស្សន៍!!

Read More »

កម្មវិធីប្រដាល់មិត្តភាព កម្ពុជា-ថៃ ( ភេស្ជះប៉ូវកំលាំង Carabao ) ថ្ងៃអាទិត្យទី 11/06/17. ត្រូវបានផ្លាស់ប្តូលកីឡាករ

កម្មវិធីប្រដាល់មិត្តភាព កម្ពុជា-ថៃ ( ភេស្ជះប៉ូវកំលាំង Carabao ) ថ្ងៃអាទិត្យទី 11/06/17. ត្រូវបានផ្លាស់ប្តូលកីឡាករគឺអ្នកប្រដាល់មកពីក្លឹប អាណាចក្រគុនខ្មែរ មុត ខ្លឹមខ្មៅ ជួបជា១ Namphon Petchchinda ( 65kg ) ចំណែកអ្នកប្រដាល់មកខេត្តប៉ៃលិន Vong Noy ចង់សាកជាមួយអ្នកប្រដាល់ជើងថ្មី Phlaypayak ( 69kg ) ល្អមើលទៀតហើយ ចុងសប្តាហ៍នេះ។​ មានផ្សាយជូនតាម BayonTV Time 6:00PM ទស្សនាផ្ទាល់បាយ័នស្ទឹងមានជ័យ !! បញ្ជាក់៖  មូលហេតុដោយសារការដោះដូរកីឡាករយើងមូលហេតុដោយសារកីឡាករខ្មែរយើងមានបញ្ហាសុខភាពសូមបងប្អូនយោគយល់ដោយក្តីអនុគ្រោះផង សង្ឃឹមថាពេលកីឡាករប្រកួតបានខាងTVនឹងរៀបចំតាមសំនូមពរបងប្អូនហើយ ។ ប្រភពៈបងរាជបុត្រ អាណាចក្រខ្មែរ

Read More »

ចាន់ ប៊ុនលាភ ជួប ផាន់ គ្រាន់ និង ផេតឆាតឆ័យ ជួប ឌេនយៈសូ នៅថ្ងៃសុក្រសប្ភាហ៍នេះ!!

ថ្ងៃសុក្រទី 09/06/17. សប្តាហ៍ក្រោយ កម្មវិធីប្រដាល់ខ្សែក្រវ៉ាត់( KUBOTA រដូវកាលទី7 ) 65kg ( Round 4 )  ផាន់ គ្រាន់ VS ចាន់ ប៊ុនលាប ខណះ ផេតឆាតឆ័យ VS ដេនយះសូ !! Live On Bayontv ទស្សនាផ្ទាល់បាយ័នស្ទឹងមានជ័យ ម៉ោង៧យប់ : បញ្ជាក់ រៀងរាល់យប់ថ្ងៃសុក្រ

Read More »

ផល សុភ័ណ្ឌ “ បើគ្មានក្លឹបតាឡី ក៏គ្មានរូបខ្ញុំនៅលើសង្វៀនដែរ….”

ផល សុភ័ណ្ឌ គឺជាកីឡាករជើងខ្លាំងកម្ពុជាដ៏ល្បីល្បាញមួយរូបក្នុងគីឡូ ៦៣,៥kg ដែលមានប្រវត្តិតស៊ូក្នុងអាជីពជាអ្នកប្រដាល់មិនគួរអោយជឿ ។ ដោយទឹកចិត្តស្រលាញ់់ និងទេពកោសល្យពីកំនើតផ្នែកប្រដាល់ ផលសុភ័ណ្ឌ បានសំរេចចិត្តចូលហ្វឹកហាត់ប្រដាល់នៅក្នុងក្លឹបតាឡីដំរីមានរឹទ្ធ ដែលមានលោកគ្រូតា ញ៉ូវម៉ាក់ ជាគ្រូបង្វឹក។ ផល សុភ័ណ្ឌបានអោយដឹងថា ពេលចូលហ្វឹកហាត់ដំបូង កាលនោះក្លឹបតាឡីមិនទាន់ល្បីនៅឡើយទេ ហើយគ្មានសិស្សណាមួយហាត់បានយូរទេ គឺរត់ចោលក្លឹបអស់ នៅសល់តែរូបគេតែម្នាក់គត់ដែលនៅតស៊ូហាត់បន្ត ។ ដោយសាក្នុងក្លឹបគ្មានកីឡាករសមជាមួយលោកគ្រូតាញ៉ូវម៉ាក់បានដឹកសិស្សសំណព្វរបស់គាត់តាមម៉ូតូ ទៅសុំក្លឹបគេផ្សេងអោយ សុភ័ណ្ឌ ហាត់សមជាមួយ ។ ដោយទឹកចិត្តស្រលាញ់ និងអាណិតដល់គ្រូដែលខំជួយតម្រង់ផ្លូវដល់ខ្លួន ទើបធ្វើអោយ ផល សុភ័ណ្ឌ មានកំលាំងចិត្តខំប្រឹងប្រែងហ្វឹកហាត់ និងបានសាងស្នាដៃល្បីល្បាញ រហូតដល់សព្វថ្ងៃនេះ ។ផល សុភ័ណ្ឌ និយាយថា​ “ បើថ្ងៃណាមួយបាត់ក្លឹប (ក្លឹបតាឡី) ក៏បាត់រូបគាត់នៅលើសង្វៀនដែរ “ ៕

Read More »

កក្រើកទៀតហើយ! សង្វៀនខារ៉ាបាវសប្ភាហ៍នេះ

កម្មវិធីប្រដាល់មិត្តភាព កម្ពុជា-ថៃ ( ភេស្ជះប៉ូវកំលាំង Carabao ) ថ្ងៃអាទិត្យទី 11/06/17. អ្នកប្រដាល់មកពីក្លឹប តាទ្បីដំរីមានរិទ្ធ Phol Sophorn ជួបជា១ Namphon Petchchanda ( 63.5kg ) ចំណែក កណ្តាប់ដៃថ្ម Meun Sophea ចង់សាកជាមួយអ្នកប្រដាល់ជើងថ្មី Phlaypayak Site Petchmani ( 70kg )!! ល្អមើលទៀតហើយ ចុងសប្តាហ៍នេះ។ ផ្សាយជូនតាម BayonTV Time 6:00PM ទស្សនាផ្ទាល់បាយ័នស្ទឹងមានជ័យ។ប្រភព៖ រាជបុត្រ នៃ អាណាចក្រខ្មែរ

Read More »