កំសាន្ត

ម៉ា ដូណា​ ប្រកាស​ធ្វើ​ខួប​កំណើត​ លើកចុងក្រោយ​ ក្នុង​ឈុត​ពណ៌​ខ្មៅ​

សិល្បៈ ៖តារា​សម្ដែង​ និង​ពិធី​ករ​លោក​ ម៉ា ដូណា បាន​ធ្វើ​ពិធី​ខួប​កំណើត​ច្រើន​លើក​មក​ហើយ​ ឆ្នាំ​នេះ​លោក​ក៏​បាន​ប្រកាស​ត្រៀម​ធ្វើ​ពិធី​ដដែល​នេះ​គម្រប់​អាយុ​២៦​ឆ្នាំ​ ដោយ​បាន​ហៅ​ភ្ញៀវ​ចំនួន​៤០០​នាក់​ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ដែល​បាន​ចូល​រួម​ស្លៀកពាក់​ពណ៌​ខ្មៅ​ ព្រោះ​ពិធី​ខួប​កំណើត​នេះ​ជា​ពិធី​លើក​ចុងក្រោយ​សម្រាប់​រូប​លោក​ គឺ​លោក​លែង​ធ្វើ​បន្ត​ទៀត​ហើយ​។

Read More »

​ញាក់​សាច់​ !!​ ដួង ​វីរៈសិទ្ធ​ មិន​ត្រឹម​ច្នៃម៉ូដ​ខោអាវខ្លួនឯង​ សូម្បី​ផ្ទះ​វិឡា​ ក៏​ច្នៃម៉ូដ​ដោយ​ខ្លួន​ឯង​ទៀត​

សិល្បៈ ៖ ខណៈ​ដែល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​វិឡា​ក្នុង​បុរី​ទំនើប​ៗ​ និង​មាន​តម្លៃ​ដល់​កន្លះ​លាន់​ដុល្លារ​មក​ នៅ​ពេល​នេះ​តារា​ចម្រៀង​វ័យក្មេង​លោក​ ដួង វីរៈសិទ្ធ​ ក៏​ចាប់ផ្ដើម​បង្ហើប​ប្រាប់​ គម្រោង​រស់នៅ​ក្នុង​ផ្ទះ​វិឡា​ផង​ដែរ ​ប៉ុន្តែ​ប្រភេទ​ផ្ទះ​ដែល​លោក​បង់​រស់នៅ​ នោះ​មាន​ទីតាំង​មិន​ស្ថិត​ក្នុង​បុរី​ទេ ​គឺ​ជា​វិឡា​មួយ​សង់​នៅ​ទីតាំង​ល្អ​មាន​សភាព​ស្ងប់ស្ងាត់​ និង​ដាច់​ដោយ​ឡែក​ពី​គេ។​

Read More »

ពេជ្រ ​សោភា​ បាញ់ ! ​មួយ​ឃ្លា​នេះ​ អ្នក​សិល្បៈ​មិន​បាន​មក​ចូល​បុណ្យ​សព​តា ​សួន សាន ​ ឆ្អែត​អស់​ពាក្យ​និយាយ​ (វីដែអូ)

សិល្បៈ ៖ ការ​ស្លាប់​វីរ​សិល្បៈ​ចាប៉ី​ដង​វែង​លោក​តា​ សួន សាន​ គឺ​ជា​ប្រធាន​បទ​មួយ​ត្រូវ​បាន​មហាជន​សម្ដែង​ការ​ហួស​ចិត្ត​ និង​អាណោចអាធ័ម​បំផុត​ ខណៈ​ដែល​ពិធី​បុណ្យ​សព​របស់​លោក​មិន​មាន​ការ​ចាប់អារម្មណ៍​ពី​មន្ត្រីរាជការ​ ឧកញ៉ា ​អ្នក​សិល្បៈ​ ក៏​ដូច​ជា​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​។

Read More »

ព្រឹទ្ធាចារ្យ សួន សាន វីរសិល្បករចាប៉ីដងវែង ទទួលមរណភាពហើយ!! រឿងដែលគួអោយសង្វេក គ្រួសារគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទេ!!

ខ្ញុំរន្ធត់ស្លុតចិត្តឥតឧបមា ពេលឮដំណឹងមរណភាពនិងបានមកឃើញសពលោកតាព្រឹទ្ធាចារ្យ សួន សាន វីរសិល្បករចាប៉ីដងវែងផ្ទាល់ រឿងដែលរឹតតែគួរឱ្យសង្វេកទៀតនោះ គឺក្រុមគ្រួសារគាត់ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើបុណ្យជូនសពតាមប្រពៃណី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនជនរួមឈាមខ្មែរដែលស្នេហាសិល្បចាប៉ីដងវែង មេត្តាជួយឧបត្ថម្ភក្រុមគ្រួសារសពលោកតាផង ដើម្បីនឹងមានលទ្ធភាពរៀបចំធ្វើបុណ្យជូនសពតាមប្រពៃណី និងពេញដោយកិត្តិយសដែលមួយជីវិតលោកព្រឹទ្ធាចារ្យ បានលះបង់ដើម្បីសិល្បចាប៉ីដងវែងរបស់ខ្មែរ។ ចង់ជួយក្រុមគ្រួសារលោកតា សួន សាន សូមទាក់ទងទៅកូនស្រីបង្កើតរបស់លោក ឈ្មោះ កង្រី (ហៅ រចនា) ទូរស័ព្ទលេខ 077 428 033, 096 313 5790 ឬលោកគ្រូ ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈតាមរយៈលេខ 092 675 323។ ប្រភព៖ fb៖ ឃុន ហ្វួង

Read More »

អ្នកគាំទ្រ នៅតែឆ្ងល់ តើ ​ជីជី និង ណារ៉ា ជាអ្វីនឹងគ្នាឲ្យប្រាកដ បើឃើញវីដេអូផ្អែមល្ហែមយ៉ាងនេះ (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ជីជី តែងតែត្រូវគេចាប់អារម្មណ៍ថា មានទំនាក់ទំនងជិតស្និទ្ធ រវាងតារាសម្តែងប្រុស យឹម ណារ៉ា លើសពីមិត្តរួមអាជីព។ កាលពីម្សិលមិញនេះដែរ លោក យឹម ណារ៉ា បានSurprise កញ្ញា​ជីជី នៅក្នុងថ្ងៃកំណើត ជាមួយនឹង នំខេកដ៏ស្រស់ស្អាត ជាពណ៌ផ្កាឈូក ដែលជាពណ៌ ដែលជីជី ស្រលាញ់ ពេញចិត្តទៀត។ អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺជីជី បានហក់ទៅថើប លោក យឹម ណារ៉ា យ៉ាងពេញទំហឹង ដែលនេះមិនមែន នៅក្នុងការសម្តែង ខ្សែភាពយន្តអ្វីនោះទេ គឺស្តែងៗតែម្តង។

Read More »

សូមបងប្អូនមេត្តាជួយស៊ែផង ពេលនេះសិល្បៈជើងចាស់! កាន់ សុវណ្ណនី (យាយផាន់ សម្តែងរឿងទុំទាវ)ត្រូវការជំនួយ ដើម្បីព្យាបាលនូវរបួសក្បាលដ៏ធ្ងន់ធ្ងររដោយសារតែគ្រោះថ្នាក់

សង្គម៖​ កាលពីម្សិលមិញនេះ! បើតាមប្រភពពីគណនីហ៊្វេសបុក មួយដែលមានឈ្មោះថា Sokmean Alexadra បានឲ្យដឹងតាមរយៈសារមួយថា អ្នកគ្រូ កាន់ សុវណ្ណនី ដែលពុកម៉ែបងប្អូន និងប្រិយមិត្តភាគច្រើនដែលតែងតែ​ធ្លាប់ស្គាល់រូបគាត់យ៉ាងច្បាស់ក្នុង តួអង្គចម្រៀង និងសាច់រឿង “ទុំទាវ” ដែលដើរតួជា “ម៉ែ​ ​ផាន់” ។

Read More »

ខេមរៈ សិរីមន្ត ​និង​ បងប្រុស​ លោក ខេមរៈ ភា​រុណ មានបំណងចង់​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន!!

​រហូតមកដល់​ពេលនេះ ខេមរៈ សិរីមន្ត នៅតែ​ជា​តារាចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំងពី​សំណាក់​មហាជន​ ជាពិសេស​ពីសំណាក់មិត្តៗយុវវ័យ ។ អ្វីដែលកត់សម្គាល់នោះ ខេមរៈ សិរីមន្ត នៅតែ​ជា​តារាចម្រៀង ​ដ៏​លេចធ្លោ​នៅក្នុង​ផលិតកម្ម​សាន់​ដេ ។ ថ្មីៗ​នេះ​មាន​លេចលឺ​ពត៌មាន​ថា តារាចម្រៀង​រូបនេះ​ មាន​គម្រោង​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន ។​

Read More »

អស់ទាស់ ហាងធ្វើសក់មួយកន្លែងប្រើវិធីថ្មីទាក់ទាញភ្ញៀវនារីៗ !

មនុស្ស​គ្រប់រូប​មិន​ថា​ប្រុស ឬ ស្រី តែង​ប្រាថ្នា​ចង់បាន​សម្រស់​ស្រស់ស្អាត រាងកាយ​មាំមួន សុខភាព​ល្អ និង ពោរពេញ​ដោយ​ភាព​ទាក់ទាញ ។ អាស្រ័យ​ហេតុនេះហើយ​ទើប​ហាង​ធ្វើ​សក់​មួយកន្លែង​នៅក្នុង​ប្រទេស​វៀតណាម បាន​ប្រើប្រាស់​វិធី​ទាក់ទាញ​ភ្ញៀវ​ដើម្បី​ធ្វើឱ្យ​ហាង​ខ្លួន​ល្បីឈ្មោះ ។​

Read More »

ម្តាយលោក T.O.P មានការឈឺចាប់ចំពោះព័ត៌មាន ខណៈកូនប្រុសស្ថិតក្នុងសភាពជិតស្លាប់

​ម្តាយបង្កើត​របស់​តារាចម្រៀង​កូរ៉េ​ល្បីឈ្មោះ​លោក T.O.P បាន​និយាយ​ពី​ស្ថានភាព​សុខភាព​របស់លោក​កាលពីពេល​ថ្មីៗ​នេះ ដោយបាន​បញ្ជាក់​យ៉ាងច្បាស់​ថា លោក T.O.P ស្ថិតក្នុង​ដំណាក់កាល​ជិត​ស្លាប់​ទៅហើយ ។​

Read More »

ពេជ្រ សោភា មិត្ត១០០ឆ្នាំ Surprise ខួបកំណើតទាំងយប់តែម្ដង!! (មានវីដេអូ)

ពេជ្រ សោភា បាន​សម្តែង​អារម្មណ៍​រំភើប​ និង សប្បាយរីករាយ​ ក្រោយពី​លោក ឆឹ​ម សក្កដា ជា​គូស្នេហ៍​បានធ្វើ​ខួបកំណើត​គម្រប់​អាយុ ៣៣ ឆ្នាំ ដល់​រូបនាង​កាលពី​ថ្ងៃទី 08 យប់មិញ​នេះ ។

Read More »