ទៅ​ឆក់​ត្រី​បែ​ជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ

ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់ពី​ទំនេរ បាន​ឆ្លៀត​រាយ​ខ្សែភ្លើង​យកទៅ​ឆក់​ត្រី​ក្នុង​ស្រែ ក្បែរ​ផ្ទះ តែ​ជា​អកុសល ភ្លាត់ស្នៀត ត្រូវបាន​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ​ប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ក្នុងភូមិ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ វាលស្រែ​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ ភូមិ​ស្វាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ ។ Continue reading ទៅ​ឆក់​ត្រី​បែ​ជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ

ជំនួបរវាង ផល សុភ័ណ្ឌ និង ខុនក្រុងថេប ត្រូវបានផ្លាស់ប្តូរ ជំនួសដោយ អារាំប៊ូយ!

ការប្រកួតសងសឹករវាង ផល សុភ័ណ្ឌ មកពីក្លឹបតាឡីដំរីមានរឹទ្ធជាមួយកីឡាករថៃ ខុនក្រុងថេប ត្រូវបានផ្លាស់ប្តូរហើយ និងជំនួសមកវិញដោយកីឡាករថៃឈ្មោះ អារុំាប៊យ នារាត្រីថ្ងៃសៅរ៍ ទី៣ មិថុនា ២០១៧ សង្វៀន SeaTV ។ អារុំាប៊យ ជាកីឡាករជើងខ្លាំងថៃចាស់វស្សាមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរជាញឹកញាប់ផងដែរ ។ ប្រវត្តប្រកួតរបស់គេ ៧១លើក ឈ្នះ៥៨លើក ចាញ់១៣លើក កីឡាករថៃរូបនេះគេមានកំពស់ខ្ពស់ និងមានស្នៀតទាត់ អោបឡើងជង្គង់បានល្អ ម្យ៉ាងទៀតកីឡាករថៃរូបនេះគេចូលចិត្តវាយឌឺ កាន់តែត្រូវ កាន់តែចូល ឯការប្រកួតរបស់គេកន្លងមកនៅស្រុកខ្មែរ គឺផ្តួលកីឡាករខ្មែរអស់ច្រើនគួរសមផងដែរ ។ Continue reading ជំនួបរវាង ផល សុភ័ណ្ឌ និង ខុនក្រុងថេប ត្រូវបានផ្លាស់ប្តូរ ជំនួសដោយ អារាំប៊ូយ!

កម្មការិនីរោងចក្រ អាកាសេត ដួលបោកក្បាលស្លាប់ ខណៈពេលនោះ ផ្អើលដួលសន្លប់កម្មករជិតជាច្រើនដោយសារ….

ភ្នំពេញ៖ កម្មការិនីបម្រើការក្នុងរោងចក្រ អាកាសេត ដែលមានទីតាំងស្ថិតនៅក្នុងសួនវឌ្ឍន២ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ បានដួលបោកក្បាលស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។

បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ខាត់ សាមើ អាយុប្រហែល៤០ឆ្នាំ រស់នៅភូមិរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានដើរដួលនៅក្នុងរោងចក្រ បណ្តាលឲ្យរបួសបោកក្បាល រួចត្រូវបានក្រុមហ៊ុនបញ្ជូនទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់នៅតាមផ្លូវ។ Continue reading កម្មការិនីរោងចក្រ អាកាសេត ដួលបោកក្បាលស្លាប់ ខណៈពេលនោះ ផ្អើលដួលសន្លប់កម្មករជិតជាច្រើនដោយសារ….

ពុទ្ធោអាណិតណាស់ ! ប្រទះឃើញកូនង៉ែតស្រីត្រូវម្ដាយចិត្តអប្រិយម្ល៉េះយកទៅទុកចោលក្នុងបង្គន់

កាលពីពេលថ្មីៗនេះ ពពោះ​ទារក​ក្នុង​ផ្ទៃ​រយៈពេល ៩ខែ វា​មិនមែនជា​រឿង​ងាយ​ស្រូល​ណាស់ណា​នោះទេ ហើយ​ម្ដាយ​មួយចំនួនធំ​មិន​ដែរ​នឹកគិត​ចង់​ឃ្លាតឆ្ងាយ​ពីកូនៗរបស់ខ្លួន​នោះឡើយ។

ប៉ុន្តែ ករណី​ដែល​ទារក​ទើបនឹង​កើត ត្រូវបាន​ឪពុកម្ដាយ​បោះបង់ចោល​ក្នុង​បន្ទប់ទឹក តាមផ្លូវក៏ដូចជា​ក្នុង​ធុងសម្រាម​ជាដើម នៅតែ​ប្រទះឃើញ​កើតមាន​ជា​ញឹកញាប់​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក។ ជាក់ស្ដែង ដូច​ទារិកា​តូច​ដែល​ទើបនឹង​កើត​រូបនេះ​ដែល​ត្រូវ​ឪពុកម្ដាយ​របស់ខ្លួន​បោះបង់​ទុកចោល​ក្នុង​បន្ទប់ទឹក​ព្រះវិហារ Miag-ao ប្រទេស​ហ្វីលីពីន ។

ក្មេងស្រី​តូច​ដែល​ទើបនឹង​កើត ត្រូវបាន​ប្រទះឃើញ​ទុកចោល​ម្នាក់ឯង​ក្នុង​បន្ទប់ទឹក ដោយមាន​ស្លៀក​តែ​កន្ទប​ប៉ុណ្ណោះ បន្ទាប់ពី​បានឃើញ​ដូចនេះ អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បាន​ទាក់ទង​រាយការណ៍​ទៅកាន់​ប៉ូលីស​និង​គ្រូពេទ្យភ្លាមៗផងដែរ។ ក្រោយមក​ទារិកា​តូច​ក៏ត្រូវ​បាន​គេ​បញ្ជូនទៅ​ធ្វើការ​ពិនិត្យរ​ក​ការឆ្លង​រោគ នាង​មាន​ទម្ងន់​ត្រឹមតែ ២គីឡូក្រាម​ប៉ុណ្ណោះ។

ការិយាល័យ​សុខមាលភាព​សង្គម​និង​ការអភិវឌ្ឍ នឹងធ្វើ​ការបញ្ជាក់​ឲ្យ​ច្បាស់​សិន​ថា​ក្មេង​ពិតជា​ត្រូវបាន​បំបរបង់​ចោល​សិន មុននឹង​អាច​ឲ្យ​អ្នកផ្សេង​យក​ទារិកា​តូច​ទៅ​ចិញ្ចឹម​បាន។ ដោយសារតែ​បង្គន់​នៃ​ព្រះវិហារ គឺ​សម្រាប់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ នោះ​អ្នក​ដែល​បាន​បោះបង់​ទារិកា​នេះ​នៅតែ​មិនទាន់​អាច​ស្គាល់​អត្តសញ្ញាណ​បាន។ ហេតុផល នៅ​ពីក្រោយ​ការ​បំបរបង់​កូន​នេះ មិនទាន់​អាច​និយាយបានថា​យ៉ាងណា​នោះឡើយ៕

ផ្តល់សិទ្ធដោយ៖ VD7news.com

K01 រងការរិៈគន់តោងចាប់ម៉ូតូ ហើយចោទថាគេបុក ( មានវីដេអូ)

K01 ជាប្រធានក្រុមតំណាងរបស់កំលាំងមនុស្សធម៌ ដែលតែងតែបង្ហាញមុខលើដងផ្លូវសាធារណៈ កកស្ទះផ្សេងៗ បង្ហោះវិដេអូសកម្មភាពការងារសង្គមតាមការយៈការជួយសម្រួល ចរាចរណ៍លើដងផ្លូវ ជំនួសប៉ូលីស និងចាប់ឡានម៉ូតូដែលបានបញ្ច្រាស់លើដងផ្លូវ អោយត្រលប់វិញ ពេលនេះលោកកំពុងទទួលរងការរិះគន់យ៉ាងចាស់ពីសំណាក់អ្នកមិនគាំទ្រលោក មួយចំនួនធំ ដោយចោទថា គាត់បានបំពានលើការងារសមត្តកិច្ច ហើយធ្វើលើសព្រំដែន ក្នុងនាមជាអ្នកជួយសម្រួលការងារសង្គម ។ Continue reading K01 រងការរិៈគន់តោងចាប់ម៉ូតូ ហើយចោទថាគេបុក ( មានវីដេអូ)

តោះទស្សនាវីដេអូប្រកួត រវាងអតិតជើងខ្លាំងទាំងពីរ ធន់ សោភា និង សេន ប៊ុនថេន!!

បងប្អូនធ្លាប់ទស្សនាវីដេអូការប្រកួតរបស់ពួកគាត់ទាំងពីរដែរទេ ? ថ្វីត្បិតការប្រកួតនេះវាកន្លងយូរមកហើយក៏ដោយ តែខ្ញុំចង់អោយបងប្អូនបានទស្សនានូវការប្រកួតរបស់អតីតជើងខ្លាំងកម្ពុជាយើងកាលពី១០ឆ្នាំមុនឡើងវិញ ថាតើវាខុសប្លែកពីកីឡាករកម្ពុជាយើងសព្វថ្ងៃយ៉ាងដូចម្តេចខ្លះ ? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

https://www.youtube.com/watch?v=hBt1dGHQ5v8

ស្ថាននីយ៍ទូរទស្សន៍បាយ័ននិងត្រូវផ្អាកការផ្សាយផ្ទាល់នៅកម្មវិធីប្រដាល់ ចាប់ពី ថ្ងៃសៅរ៍ ០៣ និង អាទិត្យ ទី០៤ មិថុនា ២០១៧

ស្ថាននីយ៍ទូរទស្សន៍បាយ័ននិងត្រូវផ្អាកការផ្សាយផ្ទាល់នៅកម្មវិធីប្រដាល់ដោយហេតុថា ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ គឺជាកាល បរិច្ឆេទ នៃការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាស្រ័យ ហេតុនេះ កម្មវិធី ប្រដាល់របស់ស្ថានីយ ទូរទស្សន៍ Bayon និងផ្អាក ការប្រកួតចាប់ពី ថ្ងៃសៅរ៍ ០៣ និង អាទិត្យ ទី០៤ មិថុនា ២០១៧ ។ កម្មវិធីនឹងដំណើរការធម្មតាវិញ នៅសប្តាហ៍បន្ទាប់ ។ សូមប្រិយមិត្តទាំងអស់ ជ្រាបជាពត៌មាន … ប្រភព៖ Bayon & BTV Boxing

ឧកញ៉ា ឌួង​​ ឆាយ បានចម្លើយពីតុលាការនៅទីក្រុងបាងកកចំពោះករណីលោកបានប្តឹងមន្ទីរពេទ្យ BUMRUNGRAD ហើយតុលាការឆ្លើយថា…

ថ្ងៃនេះឧកញ៉ា ឌួង​​ ឆាយ បានទៅជួបតុលាការនៅទីក្រុងបាងកកតាមការណាត់ជួបជាលើកទី២ ចំពោះករណីដែលលោកបានប្តឹងមន្ទីរពេទ្យ Bumrungrad របស់​ប្រទេស​ថៃ ហើយពេលនេះលោកបានទទួលចម្លើយហាក់បីដូចជាមិនទាន់ដាច់ស្រេចទាល់តែសោះ សូមស្តាប់លោកឧញ៉ាដើម្បីដឹងឲ្យបានពិស្តារ៖ Continue reading ឧកញ៉ា ឌួង​​ ឆាយ បានចម្លើយពីតុលាការនៅទីក្រុងបាងកកចំពោះករណីលោកបានប្តឹងមន្ទីរពេទ្យ BUMRUNGRAD ហើយតុលាការឆ្លើយថា…