លន្លង់លន្លោចណាស់ទិដ្ឋភាពទាំងស្រុងក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា

ការ​ចែក​ឋាន​របស់​ពិធីករ​ជើង​ចាស់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ពិភព​សិល្បៈ​កម្ពុជា។ ពេល​នេះ​ផង​ដែរ​ពិធី​បុណ្យ​សព​របស់​លោក​កំពុង​ប្រារព្ធ​ឡើង​នៅ​វត្ត​ ឩត្តរាវត្តី។

ក្នុង​ពិធី​បុណ្យ​សព្វ​របស់​លោក​ល្ងាច​មិញ​នេះ​ពុំទាន់​ឃើញ​មាន​អ្នក​រួម​អាជីព​ចូល​រួម​ច្រើន​នៅ​ឡើយ​ទេ ដោយ​សារ​តែ​បាន​កើត​ឡើង​ភ្លាម​ៗ​ពេក ចំណែក​អ្នក​ក្រៅ​រង្វង់​សិល្បៈ​នៅ​តែ​មាន​អ្នក​ចូល​រួម​ច្រើន​ដដែល។ លោក​ អ៊ិត សេដ្ឋា គឺ​មាន​ជំងឺ​ពោះវៀន​កម្រិត​ធ្ងន់ ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រុស្សី​​ដើម្បី​ព្យាបាល ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​ដុន​ដាប​ពេក​ទើប​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​ង្គ្រោះ​លោក​បាន។

ខណៈ​ពេល​នេះ​សព​របស់​លោក​នៅ​តម្កល់​នៅ​វត្ត ឩត្តរាវត្តី ទល់​មុខ​ស្ថានីយ​ទូរទស្សន៍ CTN នៅ​ឡើយ​ដើម្បី​រង់​ចាំ​ការ​លា​ចុង​ក្រោយ​របស់​អ្នក​រាប់​អាន​និង​ស្គាល់​លោក​ទាំង​អស់ សម្រាប់​ថ្ងៃ​បូជា​វិញ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​​ពី​ក្រុម​គ្រួសារ​នៅ​ឡើយ៕​​​​

លឿន​ណាស់​.!!បុក​គេហើយ​ចង់​រត់គេច​ខ្លួន​ផង ​រត់​មិន​រួច​ទេ​ណា​អាប្អូន…(មាន​វីដេអូ​)

ស្រុកអង្គស្នួល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិង អ្នកថ្មើរជើងកេីតហេតុនៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង ២៣:៥០នាទី ចំណុចមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្កកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡម៉ែត្រ២៣/២៤ បណ្ដាលអោយអ្នកថ្មើរជើងស្លាប់១នាក់ប្រុស និងខូចខាតរថយន្ត១គ្រឿង។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDAពណ៌សំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ(2G-6693)អ្នកបើកបរឈ្មោះ ឈួន ឧត្ដម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិចំការដូង សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុក អ្នកថ្មើរជើងម្នាក់ (ភេទប្រុស)បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំពោះសាកសព មិនទាន់ស្គាល់អត្តសញ្ញាណទេ កំលាំងជំនាញកំពុងស្រាវជ្រាវបន្ត ចំណែករថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹង កន្លែងកើតហេតុនោះទេ បានបើកគេច រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តបាន ទាំងតៃកុងឡាន ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន ។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានយកសម្ភារៈមធ្យោបាយមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ខ្ញុង ស្រណោះខ្លាំង ពេល អ៊ិត សេដ្ឋា ប្រាប់ថាចូលចិត្តញាំបង្អែម បបរជ្តៅ ហើយនាងតែងតែទិញជូនលោកហូប តែពេលនេះ…

ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បានទទួលមរណៈភាពកាលពីម្សិលមិញនេះនៅមន្ទីពេទ្យមិត្តភាពកម្ពុជាសូវៀត ហៅពេទ្យ រុស្ស៊ី ដោយជំងឺមហារីកថ្លើមធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។ មរណៈភាពរបស់លោក អ៊ិត សេដ្ឋា បានបន្សល់ទុក្ខនូវភាពក្រៀមក្រំ យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ សាច់ញាតិបងប្អូន របស់លោក កូនប្រុសស្រី៣នាក់ ត្រូវកំព្រាឪពុក ហើយសង្គមសិល្បៈក៏ស្តាយស្រណោះដែលបាត់បង់ពិធីករ ដ៏ប៊ិនប្រសពមួយរូបនេះផងដែរ។

ក្នុងនោះដែរអ្នកនាង ស្រេង សុកាន់ដា ហៅអ្នកនាង ខ្ញុង ដែលជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN ក៏បានបង្ហោះសារស្តាយស្រណោះលោក អ៊ិត សេដ្ឋា ដែលកាលគ្រាលោកនៅមានជីវិត លោកប្រាប់នាងថា លោកចូលចិត្តបង្អែមបបរជ្តៅ ហើយនាងខ្ញុងក៏តែងតែទិញផ្ញើរលោករហូតពេលថតកម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យផងដែរ។ អ្នកនាង ខ្ញុងបានរៀបរាប់ថា៖ “បងអើយ​បង​ ខ្ញុំ​ស្រណោះ​បង​ណាស់​ ខ្ញុំ​ធ្លាប់​ប្រលែង​លេង​មួយ​បង​ពេល​យើង​ថត​មួយ​គ្នា​ បង​ប្រាប់​ខ្ញុំ​ថា​បង​ចូល​ចិត្ត​បង្អែម​ បបរជ្តៅ​ ខ្ញុំ​តែង​តែ​ទិញ​ជូន​បង​ហូប​ពេល​ថត​ពេញ​ចិត្ត​អត់​ថ្ងៃ​អាទិត្យ​ លូវ​បង​ទៅ​រហូត​ហើយ​ បង​មិន​នៅ​អោយ​ខ្ញុំ​ប្រលែង​លេង​មួយ​ទៀត​ទេ​”

សាហាវណាស់៖ នារីម្នាក់ធ្វើការក្នុងបារ ត្រូវគេសម្លាប់ កាត់ជាពីកំណាត់ យ៉ាងសាហាវ តែជនសង្ស័យវិញស្អាតអស់ទាស់………..

ដោយសារតែគ្រឿងញៀន នារីស្រស់ស្អាតធ្វើការក្នុងបារម្នាក់ត្រូវបានគេសម្លាប់កាត់ជាពីកំណាត់! សាកសពនាង វ៉ារីសា ត្រូវបានរកឃើញដោយអ្នកភូមិ កាលពីថ្ងៃព្រហស្បត្ដិ៍សប្ដាហ៍មុន ដែលសាកសពនាងត្រូវបានកាត់ជាកង់ៗ និងច្រកចូលស្បោងសម្រាមនៅខេត្តខនគែនប្រទេសថៃ ។ Continue reading សាហាវណាស់៖ នារីម្នាក់ធ្វើការក្នុងបារ ត្រូវគេសម្លាប់ កាត់ជាពីកំណាត់ យ៉ាងសាហាវ តែជនសង្ស័យវិញស្អាតអស់ទាស់………..

មកមើលប្ដីប្រពន្ធចំណាស់មួយគូនេះ ពិតជាគួរឲ្យច្រណែន (មានវីដេអូ)

ជាការពិតណាស់ ​មានដៃគូស្នេហាជាច្រើនតែងមានបំណង ចង់រួមរស់នៅជាមួយគ្នាលុះដល់ថ្ងៃអវសាន្ត។ តែពិតជាគួរឲ្យសោកស្ដាយ ដែលដៃគូមួយចំនួនរួមរស់ជាមួួយគ្នាមិនបានប៉ុន្មានផង ក៏បានបែកបាក់គ្នាដោយការលែងលះជាដើម។

សម្រាប់គូស្នេហ៍ចំណាស់មួយគូខាងក្រោមនេះវិញ ដែលត្រូវបានគេប្រមាញ់ថតនៅផ្សារមួយកន្លែង អាចនឹងធ្វើអោយអ្នកជឿជាក់បានថា សេ្នហាស្មោះស្ម័គ្រពិតជាមានមែននៅលើលោកនេះ។ យោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះ JJ Villanueva បានឃើញប្ដីប្រពន្ធដ៏ចំំណាស់មួយគូនេះ បណ្ដើរគ្នានៅតាមផ្សារមួយកន្លែង។ ដោយឃើញតាមវីដេអូមួយនេះ យើងអាចមើលឃើញថា ស្រ្តីចំណាស់ដែលមានវ័យជរា និងសឹងតែដើរទៅមុខលែងរួចទៅហើយនោះ បានកាន់ប្ដីរបស់គាត់ដែលមានវ័យជរាដូចគ្នាយ៉ាងស្អិត ហើយដើរទៅមុខបន្តិចម្ដងៗ។ ទាំងម្ចាស់ហ្វេសប៊ុកដែលបង្ហោះរូបនេះ និងអ្នកនិយមលេងអ៊ិនធើណេតផ្សេងទៀត បានបង្ហាញពីអារម្មណ៍រំភើបចិត្ត ដែលប្ដីប្រពន្ធមួយគូនេះ មានស្នេហាស្មោះស្ម័គ្រ និងមើលទៅពិតជាមានភាព​ផ្អែមនឹងគ្នាណាស់។

ទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីគាត់ទាំងពីរ៖

ប្រភព: KhmerLoad.com

Posted by JJ Villanueva on Sunday, May 21, 2017

ចាន់ ប៊ុនលាភ ជួប ផាន់ គ្រាន់ និង ផេតឆាតឆ័យ ជួប ឌេនយៈសូ នៅថ្ងៃសុក្រសប្ភាហ៍នេះ!!

ថ្ងៃសុក្រទី 09/06/17. សប្តាហ៍ក្រោយ កម្មវិធីប្រដាល់ខ្សែក្រវ៉ាត់( KUBOTA រដូវកាលទី7 ) 65kg ( Round 4 )  ផាន់ គ្រាន់ VS ចាន់ ប៊ុនលាប ខណះ ផេតឆាតឆ័យ VS ដេនយះសូ !! Live On Bayontv ទស្សនាផ្ទាល់បាយ័នស្ទឹងមានជ័យ ម៉ោង៧យប់ : បញ្ជាក់ រៀងរាល់យប់ថ្ងៃសុក្រ Continue reading ចាន់ ប៊ុនលាភ ជួប ផាន់ គ្រាន់ និង ផេតឆាតឆ័យ ជួប ឌេនយៈសូ នៅថ្ងៃសុក្រសប្ភាហ៍នេះ!!

ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់

ខេត្តក្រចេះ៖ នៅវេលា​ម៉ោង1និង30នាទី​ថ្ងៃទី3ខែមិថុនា ឆ្នាំ2017 ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ​ចាស។ ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​មាន​ករណី​មនុស្សឃាត​មួយ​កើតឡើង​បង្កដោយ​ឈ្មោះ​សិ​ុ​ន សុខ​ណេង​ភេទ​ប្រុស​អាយុ32ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ស្ទឹង​ជ​យ័​ឃុំ​គង​ជ័យ​ស្រុក​អូររាំងឪ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​យក​កាំភ្លើង​កែឆ្នៃ(កាំភ្លើង​ឆ្នុក​បុក​រំសេវ​និង​គ្រាប់កង់)បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ ឌី ស៊ីថា​ន​ ភេទ​ប្រុស​ អាយុ35ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ពាមជីលាំង​ឃុំ​ពាមជីលាំង​ស្រុក​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវ​ចំពោះ​ចំនួន4កន្លែង​បណ្ដាល​អោយស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ។ Continue reading ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់

លឿន​ម្ល៉េះ​…គ្រានតែ​និយាយ​មិនទាន់​ផុត​ពី​មាត់​ស្រាប់​តែ​…

​ស្រុកស្អាង៖ករណីហិង្សាដោយចេតនាកើតហេតុនៅកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង២០:០០នាទីនៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ស្រស់ ស្រៀង ហៅ ចាប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង រីឯជនសង្ស័យឈ្មោះ មឿន មុំ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(រត់គេចខ្លួន) វត្ថុតាងគ្មាន ។ Continue reading លឿន​ម្ល៉េះ​…គ្រានតែ​និយាយ​មិនទាន់​ផុត​ពី​មាត់​ស្រាប់​តែ​…

ផល សុភ័ណ្ឌ “ បើគ្មានក្លឹបតាឡី ក៏គ្មានរូបខ្ញុំនៅលើសង្វៀនដែរ….”

ផល សុភ័ណ្ឌ គឺជាកីឡាករជើងខ្លាំងកម្ពុជាដ៏ល្បីល្បាញមួយរូបក្នុងគីឡូ ៦៣,៥kg ដែលមានប្រវត្តិតស៊ូក្នុងអាជីពជាអ្នកប្រដាល់មិនគួរអោយជឿ ។ ដោយទឹកចិត្តស្រលាញ់់ និងទេពកោសល្យពីកំនើតផ្នែកប្រដាល់ ផលសុភ័ណ្ឌ បានសំរេចចិត្តចូលហ្វឹកហាត់ប្រដាល់នៅក្នុងក្លឹបតាឡីដំរីមានរឹទ្ធ ដែលមានលោកគ្រូតា ញ៉ូវម៉ាក់ ជាគ្រូបង្វឹក។

ផល សុភ័ណ្ឌបានអោយដឹងថា ពេលចូលហ្វឹកហាត់ដំបូង កាលនោះក្លឹបតាឡីមិនទាន់ល្បីនៅឡើយទេ ហើយគ្មានសិស្សណាមួយហាត់បានយូរទេ គឺរត់ចោលក្លឹបអស់ នៅសល់តែរូបគេតែម្នាក់គត់ដែលនៅតស៊ូហាត់បន្ត ។ ដោយសាក្នុងក្លឹបគ្មានកីឡាករសមជាមួយលោកគ្រូតាញ៉ូវម៉ាក់បានដឹកសិស្សសំណព្វរបស់គាត់តាមម៉ូតូ ទៅសុំក្លឹបគេផ្សេងអោយ សុភ័ណ្ឌ ហាត់សមជាមួយ ។

ដោយទឹកចិត្តស្រលាញ់ និងអាណិតដល់គ្រូដែលខំជួយតម្រង់ផ្លូវដល់ខ្លួន ទើបធ្វើអោយ ផល សុភ័ណ្ឌ មានកំលាំងចិត្តខំប្រឹងប្រែងហ្វឹកហាត់ និងបានសាងស្នាដៃល្បីល្បាញ រហូតដល់សព្វថ្ងៃនេះ ។ផល សុភ័ណ្ឌ និយាយថា​ “ បើថ្ងៃណាមួយបាត់ក្លឹប (ក្លឹបតាឡី) ក៏បាត់រូបគាត់នៅលើសង្វៀនដែរ “ ៕

កក្រើកទៀតហើយ! សង្វៀនខារ៉ាបាវសប្ភាហ៍នេះ

កម្មវិធីប្រដាល់មិត្តភាព កម្ពុជា-ថៃ ( ភេស្ជះប៉ូវកំលាំង Carabao ) ថ្ងៃអាទិត្យទី 11/06/17. អ្នកប្រដាល់មកពីក្លឹប តាទ្បីដំរីមានរិទ្ធ Phol Sophorn ជួបជា១ Namphon Petchchanda ( 63.5kg ) ចំណែក កណ្តាប់ដៃថ្ម Meun Sophea ចង់សាកជាមួយអ្នកប្រដាល់ជើងថ្មី Phlaypayak Site Petchmani ( 70kg )!! ល្អមើលទៀតហើយ ចុងសប្តាហ៍នេះ។ ផ្សាយជូនតាម BayonTV Time 6:00PM ទស្សនាផ្ទាល់បាយ័នស្ទឹងមានជ័យ។ប្រភព៖ រាជបុត្រ នៃ អាណាចក្រខ្មែរ