អ្នកគាំទ្រ នៅតែឆ្ងល់ តើ ​ជីជី និង ណារ៉ា ជាអ្វីនឹងគ្នាឲ្យប្រាកដ បើឃើញវីដេអូផ្អែមល្ហែមយ៉ាងនេះ (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ជីជី តែងតែត្រូវគេចាប់អារម្មណ៍ថា មានទំនាក់ទំនងជិតស្និទ្ធ រវាងតារាសម្តែងប្រុស យឹម ណារ៉ា លើសពីមិត្តរួមអាជីព។ កាលពីម្សិលមិញនេះដែរ លោក យឹម ណារ៉ា បានSurprise កញ្ញា​ជីជី នៅក្នុងថ្ងៃកំណើត ជាមួយនឹង នំខេកដ៏ស្រស់ស្អាត ជាពណ៌ផ្កាឈូក ដែលជាពណ៌ ដែលជីជី ស្រលាញ់ ពេញចិត្តទៀត។ អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺជីជី បានហក់ទៅថើប លោក យឹម ណារ៉ា យ៉ាងពេញទំហឹង ដែលនេះមិនមែន នៅក្នុងការសម្តែង ខ្សែភាពយន្តអ្វីនោះទេ គឺស្តែងៗតែម្តង។ Continue reading អ្នកគាំទ្រ នៅតែឆ្ងល់ តើ ​ជីជី និង ណារ៉ា ជាអ្វីនឹងគ្នាឲ្យប្រាកដ បើឃើញវីដេអូផ្អែមល្ហែមយ៉ាងនេះ (មានវីដេអូ)

ពិធីបុណ្យសព អ៊ិត សេដ្ឋា ទើបតែចប់ ឥលូវចូលដល់ម្តាយកញ្ញា សោម ស្រីនាថ ទៀតហើយ!

បើតាម​ការរៀបរាប់រ​បស់​តារា​សម្តែង និង ម៉ូ​ដែល ច​ន ច័ន្ទ​លក្ខិណា នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានឱ្យដឹងថា កាលពី​ម្សិលមិញ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ម្តាយ​របស់​តារា​សម្តែង សោម ស្រីនាថ បានទទួល​មរណភាព​ហើយ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មួយរយៈ​ហើយ​នោះ ។​ Continue reading ពិធីបុណ្យសព អ៊ិត សេដ្ឋា ទើបតែចប់ ឥលូវចូលដល់ម្តាយកញ្ញា សោម ស្រីនាថ ទៀតហើយ!

កក្រើកទៀតហើយ! គូរមិត្តភាពអន្តរជាតិលើសង្វៀនកំពូលអ្នកប្រដាល់ស្រាបៀលីអូ ចុងសប្ភាហ៍នេះ!!

កម្មវិធីប្រដាល់មិត្តភាព កម្ពុជា ថៃ របស់ក្រុមហ៊ុន ( ស្រាបៀរ LEO ) 18/06/17. អ្នកប្រដាល់ដែលមានឈ្មោះបោះសំទ្បេង ហើយបាត់មុខយូរនោះ គេត្រទ្ប់មកវិញហើយ គឺ ៚ ឈឿន ឆៃដែន គេនឹងស្វាគមន៍ អ្នកប្រដាល់មកពីថៃ យ៉តឃុនសឹង ( 60kg )  ខណះ អ្នកប្រដាល់មកពីក្លឹបឆ័ត្រយោង911  ទ្បៅ ចន្រ្ទា នឹងជួបជាមួយថៃ ហ្វាសាំង សុិតអត្ថភី ( 63.5kg ) នឹងជក់ចិត្តទៀតហើយនៅសង្វៀន លីអូបៀរ ចុងសប្តាហ៍នេះ Live Bayontv Page Bayon & BTV Boxing – រាជបុត្រ នៃ អាណាចក្រខ្មែរទស្សនាផ្ទាល់បាយន័បឹងស្នោរ ម៉ោង៤ល្ងាចតទៅ។​ ប្រភព៖​ រាជបុត្រ នៃ អាណាចក្រខ្មែ

មកស្តាប់អាម្មរណ៏មិត្តភក្តិរបស់គូរស្នេហ៍ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២ នៅស្រែអំបិលរៀបរាប់អនុស្សាវរីយ៏ទាំងទឹកភ្នែក(មាវីដេអូ)

មុននេះប៉ុន្មានម៉ោង មិត្តភក្តិរបស់គូស្នេហ៍ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២ នៅស្រែអំបិល បានចេញវិដេអូសោកស្តាយមិត្តរបស់ខ្លួនដែលបានស្លាប់កាលពីថ្ងៃមិញនេះ លោកបានរៀបរាប់ទាំងអួលដើមក និងទឹកភ្នែកហូរ អាលោះអាល័យប្រវត្តិកំសត់ និងភាពជិតស្និទរបស់មិត្តភក្តិរបស់លោក។​ លើសពីនេះទៅទៀតលោកស្ទើរមិនជឿនឹងភ្នែកថាមិត្តរបស់លោកបានស្លាប់បាត់បង់ជីវិត អ្វីដែលលោកនឹកស្តាយ​មួយទៀតគឺមិនបានចូលរួមពិធីភ្ជាប់ពាក្យរបស់មិត្តភក្តិទាំងពីរដែលបានស្លាប់ទៅ និងសន្យាថាចូលរួមពិធីអាពាហ៍ពិពាហ៍ តែពេលនេះពួកគាត់ស្លាប់បាត់ទៅហើយ។ ប្រភព៖ makeluy.com Continue reading មកស្តាប់អាម្មរណ៏មិត្តភក្តិរបស់គូរស្នេហ៍ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២ នៅស្រែអំបិលរៀបរាប់អនុស្សាវរីយ៏ទាំងទឹកភ្នែក(មាវីដេអូ)

សូមបងប្អូនមេត្តាជួយស៊ែផង ពេលនេះសិល្បៈជើងចាស់! កាន់ សុវណ្ណនី (យាយផាន់ សម្តែងរឿងទុំទាវ)ត្រូវការជំនួយ ដើម្បីព្យាបាលនូវរបួសក្បាលដ៏ធ្ងន់ធ្ងររដោយសារតែគ្រោះថ្នាក់

សង្គម៖​ កាលពីម្សិលមិញនេះ! បើតាមប្រភពពីគណនីហ៊្វេសបុក មួយដែលមានឈ្មោះថា Sokmean Alexadra បានឲ្យដឹងតាមរយៈសារមួយថា អ្នកគ្រូ កាន់ សុវណ្ណនី ដែលពុកម៉ែបងប្អូន និងប្រិយមិត្តភាគច្រើនដែលតែងតែ​ធ្លាប់ស្គាល់រូបគាត់យ៉ាងច្បាស់ក្នុង តួអង្គចម្រៀង និងសាច់រឿង “ទុំទាវ” ដែលដើរតួជា “ម៉ែ​ ​ផាន់” ។ Continue reading សូមបងប្អូនមេត្តាជួយស៊ែផង ពេលនេះសិល្បៈជើងចាស់! កាន់ សុវណ្ណនី (យាយផាន់ សម្តែងរឿងទុំទាវ)ត្រូវការជំនួយ ដើម្បីព្យាបាលនូវរបួសក្បាលដ៏ធ្ងន់ធ្ងររដោយសារតែគ្រោះថ្នាក់

មិនជឿ ក៏ត្រូវតែជឿ!!! ជិះទូកកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

រឿងពិតក្នុងខេត្តកំពង់ធំ ៖ ​ខ្ញុំជាមន្រ្តីរាជការនៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាពនិងអនាម័យសាធារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ចុះបេសកកម្មតាមខេត្តជាញឹកញាប់ ដើម្បីព្យាបាលនិងពន្យល់ណែនាំប្រជាជនយើងឲ្យគាត់ចេះរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្មនៅភូមិមួយដែលស្ថិតនៅកណ្ដាលទន្លេតែម្ដង ឆ្ងាយដាច់ពីគេ ពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោតក៏មានជីវភាពក្រីក្រច្រើនដែរ ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេសាបដ៏ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះគឺខែទឹកឡើងផង ។ ពេលពួកយើងទៅដល់ដើមភូមិ ខំសំឡឹងរកមើលផ្ទះអ្នកស្រុកមិនឃើញសោះ ឃើញតែព្រៃលិចទឹក និង ចុងឈើដែលដុះផុតពីទឹកយ៉ាងទ្រុបទ្រុល ។ អ្នកបើកកាណូត ប្រាប់ថា ទាល់តែផុតព្រៃលិចទឹកនេះ ទើបទៅដល់ភូមិ ព្រោះអ្នកស្រុកមិនសូវរស់នៅក្បែរព្រៃលិចទឹកទេ វាអាចមានសត្វអសិរ្ពិសផ្សេងៗពួនសម្ងំក្នុងព្រៃនោះ ណាមួយព្រៃលិចទឹកទាំងនេះ គេទុកសម្រាប់តម្កល់សពប៉ុណ្ណោះ ។​ Continue reading មិនជឿ ក៏ត្រូវតែជឿ!!! ជិះទូកកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

នាំប្រុសក្មេងឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ពេលប្តីតាមទាន់ដោះសារថាហៅប្អូនធម៌មកនិយាយគ្នាលេង

ខេត្តបាត់ដំបង ៖ ស្រ្តីសក់ទង់ដែងម្នាក់​ដែល​បានប្រឹងប្រែងបំផុតនាពេលកន្លងមក ក្នុង​ការ​ស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារ​សិទ្ធិ​មនុស្សនានា រហូតឈានដល់ការសំរេចដាក់​ពាក្យ​បណ្ដឹងចូលទៅតុលាការ ដើម្បីសុំលែង​លះ​ប្ដី ដោយចោទប្ដីថា ជាមនុស្សមិនស្មោះត្រង់ ហើយធ្វើបាបចិត្តនាងគ្មានប្រណី។ ប៉ុន្តែផ្ទុយ​ទៅ​វិញនៅពេលដែលសំណុំរឿងនេះកំពុងដំណើរការ​ក្នុងតុលាការ ដោយមិនទាន់ប្រកាសសាលក្រម​ផង ស្រាប់តែនាងនាំប្រុសក្មេងចូលផ្ទះសំណាក់​ទាំងថ្ងៃ តែនាងប្រកែកថា ជា «ប្អូនធម៌» ក្នុង​គ្រា​ដែល​ប្ដីតាមទាន់រួចប្ដឹងសមត្ថកិច្ចមកក្របួច​ដល់ក្នុងបន្ទប់។ Continue reading នាំប្រុសក្មេងឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ពេលប្តីតាមទាន់ដោះសារថាហៅប្អូនធម៌មកនិយាយគ្នាលេង

ខេមរៈ សិរីមន្ត ​និង​ បងប្រុស​ លោក ខេមរៈ ភា​រុណ មានបំណងចង់​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន!!

​រហូតមកដល់​ពេលនេះ ខេមរៈ សិរីមន្ត នៅតែ​ជា​តារាចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំងពី​សំណាក់​មហាជន​ ជាពិសេស​ពីសំណាក់មិត្តៗយុវវ័យ ។ អ្វីដែលកត់សម្គាល់នោះ ខេមរៈ សិរីមន្ត នៅតែ​ជា​តារាចម្រៀង ​ដ៏​លេចធ្លោ​នៅក្នុង​ផលិតកម្ម​សាន់​ដេ ។ ថ្មីៗ​នេះ​មាន​លេចលឺ​ពត៌មាន​ថា តារាចម្រៀង​រូបនេះ​ មាន​គម្រោង​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន ។​ Continue reading ខេមរៈ សិរីមន្ត ​និង​ បងប្រុស​ លោក ខេមរៈ ភា​រុណ មានបំណងចង់​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន!!