Daily Archives: June 15, 2017

ដៃគូរ ឡៅ ចន្រ្ទា ត្រូវផ្លាស់ប្តូរជំនួសដោយ ជើងឯងម៉ារ៉ាតុន គឺកីឡាករ មន្តស្យ៉ាម (វីដេអូ)

ដោយសារតែ កីឡាករថៃ ហ្វាសាំង ស៊ីតអត្ថភី ជាដៃគូឡៅ ចន្ទ្រា ផ្តាសាយធំ មិនអាចមក ប្រកួតបាន ដូច្នោះម្ចាស់ពាន​ ម៉ារ៉ាតុន មន្តស្យ៉ាម លូកមឿងផេត បានសុំខ្លួន ចូលមកជំនួស សាក ស្នៀតគុន ជាមួយកំពូល កីឡាករកម្ពុជាយើង ។​កុំភ្លេចណា ជួបគ្នា​ថ្ងៃអាទិត្យនេះ ផ្សាយផ្ទាល់ Bayon TV និង តាមរយៈ Facebook Page : Bayon & BTV Boxing ចាប់ពីវេលាម៉ោង ៤រសៀលតទៅ ។​ ទស្សាវីដេអូប្រកួតរបស់ដៃគូរឡៅ ចន្រ្ទា ខាងក្រោម៖

Read More »

ក្រុមហ៊ុន​ខ្មែរ​មួយ​វិនិយោគ​​អគារ​កម្ពស់​៤៣​ជាន់​នៅ​​​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​ ​​

រាជធានី​ភ្នំពេញ​៖ ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​កម្ពុជា​មួយ​នឹង​វិនិយោគ​សាង​សង់​អគារ​​​ស្កឹមស្កៃ​មួយ​ឈ្មោះ​ ​The Seagate Suite ​​កម្ពស់​៤៣​ ជាន់​ នៅ​ក្បែរ​តំបន់​ឆ្នេរ​សមុទ្រ​ ខេត្ត​ព្រះសីហនុ​ ​​​​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​ការ​​ពេញ​និយម​ក្នុង​ការ​រស់​នៅ​បែប​ Live​ Style​ និង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​ការ​ស្នាក់នៅ​រយៈពេល​យូរ​។

Read More »

ដៃគូរ ឡៅ ចន្រ្ទា ត្រូវផ្លាស់ប្តូរជំនួសដោយ ជើងឯងម៉ារ៉ាតុន គឺកីឡាករ មន្តស្យ៉ាម (វីដេអូ)

ដោយសារតែ កីឡាករថៃ ហ្វាសាំង ស៊ីតអត្ថភី ជាដៃគូឡៅ ចន្ទ្រា ផ្តាសាយធំ មិនអាចមក ប្រកួតបាន ដូច្នោះម្ចាស់ពាន​ ម៉ារ៉ាតុន មន្តស្យ៉ាម លូកមឿងផេត បានសុំខ្លួន ចូលមកជំនួស សាក ស្នៀតគុន ជាមួយកំពូល កីឡាករកម្ពុជាយើង ។​កុំភ្លេចណា ជួបគ្នា​ថ្ងៃអាទិត្យនេះ ផ្សាយផ្ទាល់ Bayon TV និង តាមរយៈ Facebook Page : Bayon & BTV Boxing ចាប់ពីវេលាម៉ោង ៤រសៀលតទៅ ។​ ទស្សាវីដេអូប្រកួតរបស់ដៃគូរឡៅ ចន្រ្ទា ខាងក្រោម៖

Read More »

កីឡាករ អ៊ុង វិរៈ និងត្រូវស្វាគមន៍អតីតជើងខ្លាំង Thai fight គឺកីឡាករ រ៉ាឆាស៊ី នៅចុងសប្ភាហ៍នេះ!!

សំរាប់ការប្រកួតនៅចុងសប្ភាហ៍ត្រូវនិង ថ្ងៃអាទិត្យ ទី១៨ ខែមិថុនាសំរាប់សមាសភាពគូប្រកួតមិត្តភាពអន្តរជាតិ ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ អ៊ុង វិរៈ នៃក្លឹបកងពលតូចពិសេសឆ័ត្រយោង៩១១ វិលត្រឡប់មកកាន់សង្វៀន សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ សារជាថ្មី សាកល្បងថ្វីដៃនិង រ៉ាឆាស៊ី អតីតជើងខ្លាំងក្នុងកម្មវិធី Thai Fight ចំណែកឯងជើងខ្លាំងវ័យក្មេង អ្នកលេងជង្គង់ទម្ងន់ស្រាល ហ៊ឹម សេរី ក៏ត្រូវខ្លួនស្វាគមន៍ខ្លារខិនក្រញ៉ាំស្រួច ផេតអារី ដែលល្បីថាខ្លាំង ក្នុងនោះដែរក៏័មានពន្លកគុនខ្មែរទឹកដីអង្គរ ថៃ ចៃស៊ូ ក៏ចូលមកបង្ហាញវត្តមានលើកដំបូងក្នុងការប្រកួតមិត្តភាពអន្តរជាតិ តទល់រន្ទះជើងកន្ត្រៃហោះ កានក្រៃ។ កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា សំរាប់ការប្រកួតនិងមាន ផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍ ភីអិនអិន ចាប់ពីម៉ោង៥ល្ងាចតទៅ។

Read More »

ពេជ្រ ​សោភា​ បាញ់ ! ​មួយ​ឃ្លា​នេះ​ អ្នក​សិល្បៈ​មិន​បាន​មក​ចូល​បុណ្យ​សព​តា ​សួន សាន ​ ឆ្អែត​អស់​ពាក្យ​និយាយ​ (វីដែអូ)

សិល្បៈ ៖ ការ​ស្លាប់​វីរ​សិល្បៈ​ចាប៉ី​ដង​វែង​លោក​តា​ សួន សាន​ គឺ​ជា​ប្រធាន​បទ​មួយ​ត្រូវ​បាន​មហាជន​សម្ដែង​ការ​ហួស​ចិត្ត​ និង​អាណោចអាធ័ម​បំផុត​ ខណៈ​ដែល​ពិធី​បុណ្យ​សព​របស់​លោក​មិន​មាន​ការ​ចាប់អារម្មណ៍​ពី​មន្ត្រីរាជការ​ ឧកញ៉ា ​អ្នក​សិល្បៈ​ ក៏​ដូច​ជា​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​។

Read More »

ខ្មាន់​កាំភ្លើង​ម្នាក់​ស្លាប់​ នៅ​ពេល​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់​ ទៅ​លើ​សមាជិកសភា​អាមេរិក​!

នៅ​វេលា​ម៉ោង​ ៧ព្រឹក​(ម៉ោង​នៅ​អាមេរិក​) មាន​អំពើ​បាញ់​ប្រហារ​មួយ​កើត​ឡើង​ក្នុង​កីឡាដ្ឋាន​មួយ​កន្លែង​ក្នុង​រដ្ឋ​ Virginia​ ប្រទេស​អាមេរិក​ ដែល​បង្ក​ឲ្យ​មាន​អ្នក​របួស​ចំនួន​ ៥នាក់​ ក្នុង​នោះ​មាន​សមាជិក​សភា​អាមេរិក​លោក​ Steve Scalise​ ផង​ដែរ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១៧។ មន្ត្រី​ប៉ូលិស​អាមេរិក​លោក​ Alexandria​ បាន​និយាយ​ប្រាប់​ថា​ ជន​ដៃ​ដល់​ខាង​លើ​ឈ្មោះ​ James T Hodgkinson​ អាយុ​ ៦៦ឆ្នាំ​ បាន​ផ្លាស់​ទីលំនៅ​ពី​ទីក្រុង​ Belleville រដ្ឋ​ Illinois មក​កាន់​រដ្ឋ​ Virginia​ ពី​មុន​រូប​គាត់​មាន​ពាក់​ពាន់​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ដូច​ជា​ ការ​ចាប់​រំលោភ​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ និង​អំពើ​ហិង្សា​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ មន្ត្រី​រដ្ឋសភា​អាមេរិក​លោក​ Mo Brooks​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​ល្មើស​បាន​បាញ់​ប្រហារ​ចំនួន​ ៥០ទៅ១០០គ្រាប់​ នៅ​ពេល​បើក​ការ​ប្រកួត​បាល់​បោះ​ នៅ​កីឡាដ្ឋាន​ Eugene Simpson Stadium Park​ ក្នុង​ទីក្រុង​ Alexandria​ …

Read More »

កក្រើក​ទៀត​ហើយ​! McGregor ប៉ះ Floyd Mayweather ក្នុង​ខែ​សីហា​ខាង​មុខ​

ការ​ប្រកួត​ក្បាច់​គុណ​រវាង​អ្នក​វាយ ​MMA កីឡាករ Conor McGregor នឹង​ត្រូវ​ជួប​កំពូល​អ្នក​ប្រដាល់​អាមេរិក​មិន​ដែល​ស្គាល់​ចាញ់ Floyd Mayweather ​បាន​បញ្ជាក់​ឲ្យ​ដឹង​ហើយ​គឺ​ពួក​គេ​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា​។​អ្នក​ប្រដាល់​ទាំង​ពីរ​បាន​ផុស​ពី​ការ​ជួប​នេះ​គ្នា​នេះ​តាម​បណ្ដាញ​សង្គម។

Read More »

ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ត្រូវ​បាន​ដង្ហែ​ទៅ​រក្សា​ទុក​នៅ​សាលាខេត្ត​​បាត់ដំបង​​​​​

ខេត្ត​សៀមរាប​៖​​ ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ ដែល​ផលិត​ឡើង​​សម្រាប់​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​ទៅ​​ត្រូវ​បាន​ដង្ហែទៅ​រក្សាទុក​ក្នុង​បរិវេណ​​ក្នុង​ផ្ទះ​បុរាណ​សម័យ​លោក​ម្ចាស់​ឈុំ ​អភ័យវង្ស ​(​ក​ថាថន) (បច្ចុប្បន្ន​ សាលា​ខេត្ត​បាត់ដំបង​)​ ​និង​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​ដោយ​ជោគជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ​ខែ​មិថុនា​ ឆ្នាំ​២០១​៧​​នេះ។

Read More »

យុវជន​ម្នាក់ បាន​យក​កាំបិត​ចុង​ស្រួច​អារ.ក​ខ្លួនឯង រហូត​ដាច់​បំពង់ខ្យល់​សល់​តែ​ដង្ហើម​ចង្រឹត

ខេត្តព្រៃវែង ៖ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​ម៉ោង៦និង២០នាទី​ព្រឹក ថ្ងៃទី14 ខែមិថុនា ឆ្នាំ2017 នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អ៊ឹម សារ៉ូ ភេទ​ស្រី អាយុ65ឆ្នាំ ស្ថិតក្នុង​ភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ(ខ) ស្រុក​ពាម​រក៍  ។

Read More »

បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់រណ្តៅទឹកស្លាប់យ៉ាងវេទនា!!

ខេត្តកំពត ៖ បុរស​ម្នាក់​ដែល​អ្នកស្រុក​ធ្លាប់​ស្គាល់​ថា ជា​មនុស្ស​យក​ស្រា​ធ្វើជា​មិត្ត​ហើយ​ស្រវឹង​គ្មាន​ថ្ងៃ​លោះ ស្រវឹងស្រា​ខ្លាំង​ក៏​ដើរ​ធ្លាក់​រណ្តៅ​ទឹក​ជម្រៅ៥ម៉ែត្រ​ដែល​អេស្កាវ៉ាទ័រ​កាយ​យក​ទឹក​ប្រើប្រាស់​ក្នុងភូមិ​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត កាលពី​វេលា​ម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត ។ បុរសរងគ្រោះ​មានឈ្មោះ ហែម ឌី អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​ខាងលើ ។

Read More »