Daily Archives: June 19, 2017

សូមប្រុងប្រយ័ត្ន! កុមារអាយុ១០ឆ្នាំ ត្រូវឆក់ស្លាប់ព្រោះតែ….

ខេត្តបាត់ដំបង ៖ យោងតាម​របាយការណ៍​របស់​កង​រាជ​អាវុធ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​មាន​ករណី​ឆក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​ស្លាប់​ក្មេង​វ័យ១០ឆ្នាំ​ម្នា​ក់នៅ​កន្លែងកើតហេតុ ។ តាម​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង ២០.៣០នាទី នៅត្រង់ចំណុច ក្រុមទី០៤ ភូមិ​រំចេក១ សង្កាត់​រតនៈ ក្រុង/ខេត្តបាត់ដំបង មាន​ករណី​ក្មេង​ម្នាក់​បាន​ស្លាប់​ដោយ​ចរន្ត​ភ្លើង​អគ្គីសនី​បាន​ឆក់ ។ ខាង​សាច់​ញា​ត្តិ​បាន​ឲ្យ​ដឹងថា  នៅមុន​ពេល​មាន​ករណី ឆក់​ខ្សែភ្លើង​បាន​កើតឡើង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សាលី រ៉ូ​នី ភេទ​ប្រុស អាយុ១០ឆ្នាំ​ជា​សិស្ស​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ដោយ​ជនរងគ្រោះ​ខាងលើ​បាន​ឈរ​តោង​ទៅនឹង​បង្គោល​ភ្លើង​ក្នុង​ខ​ណះ​ពេល​ឆ្លង​ចរន្ត​អគ្គីសនី ជាប់​នឹង​បង្គោល ភ្លើង​នោះ ។ ចំណែក​សាកសព​ខាងលើ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​បាន​ឲ្យ​ដឹង​ពិតជា​បាន​ស្លាប់​ដោយ​ចរន្ត​ភ្លើង​ឆក់​ពិតមែន​និង​ប្រគល់​ឲ្យ​ខាង​សាច់ញាតិ​ទទួល​យកទៅ​រៀបចំ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ផ្តល់សិទ្ធដោយ: vd7news.com

Read More »