ឱជីវិតកីឡាករប្រដាល់ស្រុកខ្មែរដល់ថ្នាក់នាំប្រពន្ធកូនសុំបាយលោកដើម្បីចម្អែតក្រពះ សុំរោងវត្តក្បែរបច្ឆាដើម្បីស្នាក់នៅ ជួយស៊ែរម្នាក់មួយផងបើអាណិតគាត់!

​​កីឡាករប្រដាល់ប្រចាំប្រទេសកម្ពុជាគឺកីឡាករ ផុន ផាន់ណា ពេលនេះកំពុងធ្លាក់តោកយ៉ាកខ្លាំងណាស់ សូម្បីតែប្រាក់ចាយវាយប្រចាំថ្ងៃក៏គ្មានដែរ រាល់ថ្ងៃរស់ដោយសារបាយវត្ត និងសុំព្រះសង្ឃស្នាក់នៅ។ កីឡាករ ផុន ផាន់ណា បញ្ជាក់ថា រូបលោកបានសុំព្រះសង្ឃគង់ក្នុងវត្តស្វាយពពែស្នាក់នៅមានរយៈពេលជិត២ឆ្នាំហើយ ។ រាល់ថ្ងៃនេះគាត់មិនសូវបានឡើងប្រកួតតាមប៉ុស្ដិ៍ទូរទស្សន៍ទេ ទើបធ្វើអោយគាត់ធ្លាក់ខ្លួនបែបនេះ ម្យ៉ាងវិញទៀតសូម្បីប្រាក់ខែទាហានក៏ផ្ដាច់ដែរ (គេលុបឈ្មោះចេញ) ។ កីឡាកររូបនេះបន្ដថា គាត់បានទៅធ្វើទាហានបានរយៈពេលចំនួន៣ឆ្នាំ ហើយបានសុំច្បាប់មេទាហានយកប្រពន្ធកូនមកភ្នំពេញព្រោះតែកូនរបស់គាត់នៅតូចពិបាករស់នៅជាមួយគាត់ក្នុងព្រៃ ប៉ុន្ដែមេហានរូបនោះក៏បានលុបឈ្មោះគាត់ចេញពីបញ្ជីទាហាន។ បើបងប្អូនមានចិត្តសណ្តោសស្រលាញ់គុនខ្មែរ ក៏ដូចជាអាណិតដល់រូបលោកអាចផ្តល់ជំនួយតាមរយៈលេខទូរស័ព្ទផ្ទាល់របស់គាត់ ០៩៦​ ២៤១៤៧៤៤ ។

ប្រភព៖ khmernews.info

About Admin