មិន​ធម្មតា​មែន! លោក​យាយ​កម្ពុជា​អាយុ ៩៦​ឆ្នាំ​ទើប​ទទួល​សញ្ញាបត្រ​ថ្មីៗ​​

បើ​តាម​ទព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ ​លោក ស្កុត​នី​សិន​ (Scott Neeson) ​​​ជា​ស្ថាបនិក​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រឺ​ Cambodian Children’s Fund (CCF) ​បាន​ឱ្យ​ដឹង​ថា លោក​យាយ​កម្ពុជា ​អាយុ​ ៩៦ ឆ្នាំ​ទៅ​ហើយ​នោះ​ទើប​តែ​ទទួល​សញ្ញាបត្រ​កាល​ពី​ម្សិល​មិញ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អក្ខរកម្ម​។

​លោក ស្កុត​នី​សិន​ (Scott Neeson) បាន​សរសេរ​នូវសារ​មួយ​ភ្ជាប់​ជាមួយ​រូប​ថត​ ៣​សន្លឹកដែល​មាន​អត្ថន័យ​ថា៖ “អង្គការ​ Cambodian Children’s Fund (CCF) បាន​បំពេញ​ក្ដី​ស្រមៃ​របស់​លោក​យាយ ​ហើយ​លោក​យាយ​ជា​សមាជិក​ CCF របស់​ពួក​យើង បាន​ឆ្លង​កាត់​វគ្គ​សិក្សា​អក្ខរកម្ម ​​ដោយ​ជោគជ័យ​។ ខ្ញុំ​គិត​ថា CCF បាន​បង្ហាញ​ភាព​ជោគជ័យ​ក្នុង​កម្មវិធី ថែទាំ ​មនុស្ស​វ័យ​ចំណាស់ អាយុ​ ៩៦​ឆ្នាំ​”។

ស្ថាបនិក​ ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​រូប​នេះ បន្ថែម​ទៀត​ថា ក្នុង​រូប​ថត​លោក​យាយ​មិន​​ហ៊ាន​ញញឹម​នោះ​ទេ ព្រោះ​ភ្លេច​ពាក់​ធ្មេញ​មក​៕

ប្រភព៖ សប្បាយ