ជួយត្រេកអរផង!! ទីបំផុត នាង សុគន្ធា ​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​​ផលិតកម្ម​ធំ​១​​ហើយ

សូម​ចូលរួម​ត្រេកអរ អតីត​បេ​ក្ខ​នារី​នៃ​កម្មវិធី​លំដាប់​ពិភពលោក Cambodian idol រដូវ​កាល​ទី ២ នាង គ​ន្ធា ដែល​មហាជន​ស្គាល់យ៉ាង​ច្បាស់​តាមរយៈ​បទ «​ម៉ែ​» ពេលនេះ ​អាច​រក​ទ្រនំ​ជ្រកកោន​បាន​សមរម្យ​នឹង​គេ​ហើយ ។​

​តាម​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ឱ្យដឹងថា តារាចម្រៀង​ស្រីមានដើមកំណើត​មកពី​ខេត្តបាត់ដំបង នាង គ​ន្ធា ត្រៀម​ឈាន​ជើង​ចូល​ផលិតកម្ម​សាន់​ដេ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ បើទោះបីជា​ពេលនេះ​ នាង​ពុំទាន់​បាន​ចុះ​កុងត្រា​ផ្លូវការ​ជាមួយ​ខាង​ផលិតកម្ម​ក៏ដោយ ។​

ប្រភព​ដដែល​ក៏បាន​បង្ហើប​បន្ថែមទៀត​ថា ពេលនេះ នាង គ​ន្ធា ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​នៅក្នុង​ផលិតកម្ម​ដ៏​ធំ​នេះ​ទៀតផង ក្នុងនោះ​ក៏មាន​បទ «​កូនស្រី​» ដែល​នាង​ជា​អ្នកនិពន្ធ​ខ្លួនឯង​ថែម​ទៀតផង និង មួយ​បទ​ទៀត​ជាការ​សហការ​ច្រៀង​រួមគ្នា​ជាមួយ​តារាចម្រៀង Eno ដែលជា​អ្នក​តែងតែ​ជួយ​ជ្រោមជ្រែង​នាង​ក្នុងពេល​កន្លងមក ។​

ជាមួយគ្នា​នឹង​ដំណឹង​ជិត​ចូល​ទ្រនំ សាន់​ដេ នេះដែរ មាន​បណ្ដា​អ្នកគាំទ្រ​ជាច្រើន និង ប្រិយមិត្ត​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​ជួយ​អម​អរសាទរ​តារាចម្រៀង​ស្រី​វ័យក្មេង​នេះ​ជាខ្លាំង ខណៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង​កន្លងមក​ថា​នឹង​អាច​ក្លាយជា​តារាចម្រៀង​អាជីព​ម្នាក់​នោះ ពេលនេះ​គឺ​នាង​អាច​ទទួល​បានជា​បណ្ដើរៗ​ហើយ ៕ប្រភព៖pmhotnews

About Admin