មិននិឹកស្មានថា ៖លោក តា វិុចទ័របង្ហោះវីឌីអូ ប្រពន្ធលោក ហុងដា មួយនេះ គ្រប់គ្នាមិនធ្លាប់បានដឹង……… ស្រណោះណាស់(ទស្សនាវីឌីអូ)

(ភ្នំពេញ)៖ គួរឲ្យអាសូរចំពោះតារាកំប្លែង នាយ ហុង ដា ដែលមានទុក្ខជាទម្ងន់ ត្រូវបាត់បង់ភរិយាជាទីស្រឡាញ់ ដោយត្រូវឃាតក ដែលសង្ស័យថា ជាកូនប្រុសរបស់ខ្លួន ជាអ្នកលើកដៃសម្លាប់ យ៉ាងព្រៃផ្សៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ហើយត្រូវបានចាត់ទុកថា ជាសោដនាកម្មដ៏ធំធេងមួយ ក្នុងគ្រួសាររបស់នាង ហុង ដា។ អ្វីដែលកាន់តែហួសចិត្តនោះ គឺកូនប្រុសរបស់នាយ ហុងដា បានជាប់ឈ្មោះថា ជាឃាតកទាំងវ័យក្មេង ហើយនាយ ហុងដា បានបញ្ជាក់ថា លោកសូមប្រគល់កូនប្រុស ដែលហ៊ានលើកដៃសម្លាប់ម្ដាយចុងរបស់ខ្លួនរូបនេះ ឲ្យទៅសមត្ថកិច្ចចាត់ចែង តាមផ្លូវច្បាប់ទៅចុះ។

ក្នុងអំឡុងពេលរៀបចំពិធីបុណ្យសព ភរិយាវ័យក្មេង នាយប់មិញនេះ តារាកំប្លែងដែលធ្លាប់តែបង្កបរិយាកាស ធ្វើឲ្យមហាជនផ្ទុះសំណើច នាយ ហុង ដា បាននិយាយទាំងទឹកភ្នែករលីងរលោង ក្រោយពីយំឱបសពប្រពន្ធ ឲ្យដឹងថា លោកសូមមិននិយាយអ្វីទាំងអស់ ចំពោះករណីស្លាប់ភរិយារបស់ខ្លួន នៅពេលនេះ ព្រោះហាក់បីដូចជា «ហាទៅវាស្លាក់ខ្ជះទៅវាស្លែង» ពោលគឺសុទ្ធតែសាច់ឯងទាំងអស់ ប៉ុន្តែអ្វីដែលលោកត្រូវបំពេញនៅពេលនេះ គឺមានតែប្រគល់ជូនច្បាប់ (សមត្ថកិច្ច) ជាអ្នកចាត់ចែងទៅតាមហ្នឹងចុះ ព្រោះទោសកំហុសនេះ លោកក៏មិនអាចមានសមត្ថភាព ជួយបានឡើយ។

តែយ៉ាងណាមិញផងដែរ ឃើញថាមានបណ្តាមិត្តសិល្បៈ ព្រមទាំងប្រជាជនជាច្រើនមានការចូលរួមសោកស្តាយយ៉ាងខ្លំាងផងដែរចំពោះរឿងនេះ។ យ៉ាងណាមិញក្នុងនោះ លោកតាវុិចទ័រក៍បានបង្ហោះ វីឌីអូ កំប្លែងយ៉ាងស្រណោះផងដែរ ចំពោះបញ្ហានេះ គឺនាងក៍ធ្លាប់សម្តែងជាតារាកំប្លែងផងដែរ ដោយលោកបានលើកឡើងថា៖ ពូនិងក្រុមការងារស្តាយនិងស្រណោះណាស់ក្មួយ ស្រី មិនគួរជីវិតក្មួយស្រីជួបនិងវាសនាអាក្រក់បែបនេះសោះ។ សូមអោយវិញ្ញាណក្ចន្ធក្មួយស្រី បានទៅកាន់សុគតិភព!
បងបងប្អូនសូមមើលឃ្លីបភរិយាក្រោយរបស់ប្អូនហុងដាដែលធ្លាប់រួមការងារជាមួយយើងខ្ញុំរយៈ កាលកន្លងមក។

ប្រភព: read25.com

About Holla