រឿងចម្លែកទាំង ៧ ឱ្យតែហ៊ានប្រព្រឹត្ត ដឹងតែខុសច្បាប់ភ្លាម នៅអឺរ៉ុប!

១. បង្ក​សំឡេង​រំខាន​នៅ​ថ្ងៃអាទិត្យ
​    ​បង្ក​សំឡេង​រំខាន​នៅ​ព្រឹក​ព្រហាម​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ឈប់សម្រាក គឺ​មិនត្រូវ​បានអនុញ្ញាត​ជាដាច់ខាត​។ កម្រិត​សំឡេង​រំខាន​ត្រូវបាន​រក្សា​នៅ​អប្ប​បរិ​មា​ដោយ​ច្បាប់ នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ឈប់សម្រាក​នៅ​ប្រទេស​អាល្លឺម៉ង់​និង​ស្វី​ស​។ ក្នុង​តំបន់​ភាគច្រើន​នៅ​អាល្លឺម៉ង់​និង​ស្វី​ស គេ​មិនគួរ​បង្ក​សំឡេង​រំខាន​ក្នុង​ចន្លោះ​ម៉ោង ៨ យប់​ដល់ ៧ ព្រឹក ដើម្បី​ចៀសវាង​ការប្ដឹង​ផ្ដល់​ឬ​ផាកពិន័យ​។ នៅ​ប្រទេស​ស្វី​ស ច្បាប់​របស់​ពួកគេ​ថែមទាំង​ចែង​ឱ្យ​មិន​ចុច​ទឹក​បង្គន់​បន្ទាប់ពី​ម៉ោង ១០ យប់​ទៀតផង​។​

​    ​២. ញ៉ាំ​ចំណី​នៅ​វិមាន​សំខាន់ៗ​
​    ​ការ​ញ៉ាំ​ឬ​ទទួលទាន​នៅ​ជុំវិញ​អគារ​សាធារណ​និង​វិមាន​ប្រ​ត្តិ​សាស្ត្រ​គឺ​ត្រូវបាន​ហាមឃាត់​នៅ​ទីក្រុង​អ៊ីតាលី​ដូចជា រ៉ូម ផ្ល​រិ​ន និង​វ៉េ​នី​ស​។ ត្រូវ​ដឹង​ពី​ទីតាំង​ដើម្បី​ចៀសវាង​ប៉ូលិស​បណ្ដេញចេញ​ដោយ​រួម​ប​ញ្ជូ​ល​ទីតាំង Piazza San Marcos ក្នុង​ទីក្រុង​វ៉េ​នី​ស និង​ជណ្ដើរ​ឡើង​វិហារ​នៅ​ទីក្រុង​ផ្ល​រិ​ន​។​

៣. ថត​មន្ត្រីរាជការ​និង​អគារ​ផ្លូវការ​
​    ​នៅក្នុង​ប្រទេស​ដូចជា រ៉ូ​មា​នី រុស្ស៊ី អេ​ស្ប៉ា​ញ អ៊ុយ​ក្រែ​ន និង​ហុង​គ្រី ការថតរូប​ព្រលានយន្តហោះ​ឬ​យោធា​សំខាន់ និង​អគារ​រដ្ឋាភិបាល​អាចធ្វើ​ឱ្យ​លោកអ្នក​រង​ការផាកពិន័យ​ឬ​ត្រូវគេ​សួរនាំ​។ នៅពេល​ដើរលេង​នៅ​ប្រទេស​បារាំង ត្រូវ​ប្រាកដថា ពេល​ថតរូប​គ្មាន​មន្ត្រីប៉ូលិស​។​

​    ​៤. អត្តសញ្ញាណ​បណ្ណ​
​    ​ក្នុងប្រទេស​អឺរ៉ុប​ដូចជា អាល្លឺម៉ង់ ហុង​គ្រី រុស្ស៊ី ស៊ី​ព អ៊ុយ​ក្រែ​ន បែលហ្ស៊ិក ហូ​ឡង់ អូទ្រីស និង​អេ​ស្ប៉ា​ញ អ្នក​ត្រូវតម្រូវ​ដោយ​ច្បាប់​ដោយ​នាំ​បណ្ណ​សម្គាល់​ខ្លួន​ជាប់​ខ្លួន​គ្រប់ពេល​។ ប្រសិនបើ​អ្នក​មិនមែន​ប្រជាជន​អឺរ៉ុប អ៊ីចឹង​មានន័យថា​ត្រូវ​នាំ​លិខិតឆ្លងដែន​ដើម (​មិនមែន​ថតចម្លង​)​។​

​    ​៥. ឱ្យ​ចំណី​ព្រាប​
​    ​នៅក្នុង​ទីក្រុង​វ៉េ​នី​ស និង​វី​យែ​ន ការឱ្យ​ចំណី​បក្សី​ទាំងនេះ​គឺជា​បទល្មើស​ដែល​អាច​ផាកពិន័យ​បានជា​មួយ​គោល​បំណងល្អ​។ ក្រៅពី​សំឡេង​រំខាន អាចម៍​និង​អាស៊ីដ​របស់​បក្សី​ទាំងនេះ បំផ្លាញ​អគារ​ប្រវត្តិសាស្ត្រ​និង​វិមាន​នានា​។ ការផាកពិន័យ​ចំពោះ​បទល្មើស​នេះ​គឺ ១០០ អឺរ៉ូ​។​

​    ​៦. ដើរ​ជាមួយ​ឈុត​ងូតទឹក​
​    ​ប៉ូលិស​នៅ​ទីក្រុង​ប៉ាល់​ម៉ា​នៅ​កោះ​ម៉ា​យ៉ូ​កា​ក្នុងប្រទេស​អេ​ស្ប៉ា​ញ និង​ទីក្រុង​បា​សេ​ឡូ​ណា មិន​ខ្វល់​ថា​តើ​អ្នក​ទើប​មកពី​ឆ្នេរសមុទ្រ​ឡើយ​។ នៅពេល​អ្នកដើរ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ជាបន្ទាន់​។ ដោយ​ដើរ​តាមផ្លូវ​ក្នុង​ឈុត​ប៊ី​គី​នី ឬ​ព្រលែង​ខ្លួន​មិន​ត្រឹមតែ មិនត្រូវ​បានអនុញ្ញាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ខុសច្បាប់​ផងដែរ ហើយ​អ្នក​អាច​រង​ការផាកពិន័យ ១០០ និង ៥០០ អឺរ៉ូ​។​

​    ​៧. ពាក់​ស្បែកជើង​កែង​
​    ​ប្រសិនបើ​អ្នកដើរ​លេង​នៅ​ទីតាំង​បុរាណ​ដ៏​ចំណាស់​ក្នុង​ទីក្រុង​អា​តែ​ន ជាមួយ​ស្បែកជើង​កែង អ្នក​ប្រហែលជា​ត្រូវគេ​ស្នើឱ្យ​ដោះចេញ​ព្រោះ​ចុង​ស្បែង​ជើង​អាច​បំផ្លាញ​ផ្ទៃ​ប្រាសាទបុរាណ​។ ស្បែង​ជើង​ក៏ត្រូវ​បា​ហាមឃាត់​នៅ​ទីតាំង​បុរាណ​ដូចជា​ប្រាសាទ Parthenon, ទីក្រុង​បុរាណ Delphi និង​កន្លែង​ប្រគំ​តន្ត្រីបុរាណ​មិនមាន​ដំបូល​ជាច្រើន​នៅ​ប្រទេស​ក្រិ​ក​៕ ប្រភព៖ KHMERED