អូរ…! ​មិនត្រឹម​រឿង​គ្រឿង​ញៀនទេ មកពី​រំលោភនាង​​អត់បាន​តើហ៍

រាជធានីភ្នំពេញ ៖ ​​​​ឃាតករ​​ឈាមរាវ​សម្លាប់​នារីម្នាក់​​​ ដែល​ជា​ប្រពន្ធ​ក្រោយ​​របស់​តារា​កំប្លែង​​នាយ​​ហុង​ដា (​ជាឪពុក​បង្កើតឃាតករ) ​ ​ត្រូវ​​​បាន​កម្លាំង​កងរាជ​អាវុធហត្ថ​ ធ្វើការ​​សួរ​នាំ​​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ ក្រោយពីឃាត់ខ្លួនបាន​កាលពីរសៀល​ថ្ងៃ​ទី​​១២ ឧសភា​ ម្សិលមិញ ។​ ឃាតករ​ខាងលើ​ឈ្មោះអឿ​ន សុខ​ខេន ហៅនិ​ច អាយុ​១៧​ឆ្នាំ ជា​កូនប្រុស​ប​ង្កើត​របស់​នាយ​ហុងដា​ និងស្រីម្នាក់​ ដែល​ឃាត់ខ្លួន​ជាមួយគ្នាគឺជា​​ប្រពន្ធ​​ មាន​ឈ្មោះនេ​ត រស្មី​កន្និកា អាយុ​១៧​ឆ្នាំ ។

​ដោយឡែក នាព្រឹកថ្ងៃទី​១៣ ឧសភា នេះ កម្លាំង​​នគរបាល​ខណ្ឌដង្កោ ដែល​​បាន​តាម​ប្រមាញ់​ក្នុង​រឿង​នេះដែរ ថ្វី​ដ្បិត​តែ​មិន​អាច​ចាប់​ខ្លួន​ជន​នោះ​​បាន ​​​ក៏​ទទួល​​បាន​​​​​ចម្លើយ​​សារភាព​​របស់​ឃាតករ​រូបនេះ​ដែរ ដោយ​បាន​​ប្រាប់​កោះ​សន្តិ​ភាព​​​ថា ករណី​ឃាតកម្ម​រវាង​​ម្ដាយ​ចុង​​ និង​កូនចុង​​នេះ ក្រៅ​ពី​គ្រឿងញៀន គឺ​ផ្ដើម​​ចេញពី​​ការប៉ងចាប់រំលោភ​សេព​សន្ថវៈលើ​​ម្ដាយចុង តែ​​មិន​​បានសម្រេច​ ក៏​សម្លាប់​បំបិទ​មាត់ចោល​ ព្រមទាំង​ប្លន់​យក​គ្រឿងអលង្កា​រតែម្តង ​។

​តាមចម្លើយ​សារភាព​ឱ្យ​ដឹង​ទៀត​​ថា ​កាលពី​​វេលា​យប់​ថ្ងៃ​ទី​១០ ​ឧសភា ​កន្លងមក ខ្លួន​និង​ស្ត្រី​រង​គ្រោះ​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ចំណែកប្រពន្ធ​ខ្លួន​មិន​បាន​នៅទេ ជាប់រវល់​ទៅ​​ធ្វើការ​។ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​​កំពុង​ដេក​លក់ ដោយ​ស្លៀកសម្លៀក​បំពាក់​ស្ដើង​ៗ​នោះ ខ្លួន​មាន​អារ​ម្ម​ណ៏​ចង់​រួម​ភេទ ​ក៏​បាន​ធ្វើ​សកម្មភាព​យកកន្ត្រៃ​កាត់​ខោ​ជន​រង​គ្រោះចំ​ត្រង់​ប្រដាប់​ភេទ​ពី​ខាង​មុខ​មួយ​ប្រឡោះ បន្ទាប់​​មក​ខ្លួន​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​តែ​ម្ដង ប៉ុន្តែ​មិន​បាន​សម្រេច​​​ទេ ដោយ​ជន​រង​គ្រោះ​បាន​ភ្ញាក់​ដឹងខ្លួន ហើយ​ក៏​មាន​ការ​ប្រតាយប្រតប់​គ្នា​កើតឡើង​ ។

​​មួយសន្ទុះ​ក្រោយមក​ ទើប​ប្រពន្ធ​​​ខ្លួន​​ត្រឡប់​មក​ពី​ធ្វើការ​វិញ​​ទៅ​ដល់​បាន​គោះ​ទ្វារ​ពី​ខាងក្រៅ ពេល​នោះ​ម្ដាយចុង​បាន​ប្រាប់​ខ្លួន​ថា«​ទៅ​បើកទ្វារសិន​ទៅ» ហើយ​ខ្លួន​ក៏​បាន​ដើរ​ចេញ​ទៅ​បម្រុង​បើកទ្វារ​ឱ្យ​ប្រពន្ធ​ចូល ស្រាប់តែ​ម្ដាយចុង​ (​ជន​រង​គ្រោះ​) បាន​ស្ទុះ ទៅ​បិទ​ទ្វារ​បន្ទប់ដេក​​យ៉ាង​តក់ក្រហល់ ។ មិនតែប៉ុណ្ណោះ ​បាន​លើក​ទូរស័ព្ទ​បម្រុង​និយាយ​ទៀត ពេល​នោះ​ខ្លួនខ្លាច​បែកការ​ណ៍​រឿង​ដែល​ខ្លួន​ចាប់រំលោភ​នោះ ក៏​បាន​ផ្លោះ​តាម​បង្អួច​ចូល​ទៅ​ក្នុង​បន្ទប់​នោះវិញ ​ហើយ​ចាប់​ច្របាច់.ក​ជន​រង​គ្រោះ​ រហូត​ដល់​សន្លប់ បន្ទាប់​មក​បាន​ដោះ​យក​គ្រឿងអលង្ការ ​ព្រមទាំងយក​ខ្សែ​ឆ្នាំងអ៊ុត​រឹត​.កបន្ថែម​ឱ្យ​​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​។​

រួច​ហើយ​ ​ទើប​បើកទ្វារ​ឱ្យ​ប្រពន្ធ​ចូល ពេល​នោះ​ប្រពន្ធ​ក៏​បាន​សួរ​ថា​ «បង​ឯង​ធ្វើ​អ្វី» ខ្លួន​ឆ្លើយ​ថា «មាន​ទំនាស់​ជាមួយ​ម្តាយចុង ហើយ​បាន​សម្លាប់​គាត់​បាត់​ទៅ​ហើយ​» ។ បន្ទាប់​មក​ខ្លួន​បាន​ប្រាប់​ឲ្យ​ប្រពន្ធ​រៀបចំ​ខោអាវ​ ដើម្បី​រត់គេច​ខ្លួន ហើយ​ខ្លួន​បាន​យក​ភួយ​ទៅ​រុំ​សព​​​​ជនរង​គ្រោះ និង​បាន​អូស​សព​​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ទឹក ​ក្នុង​បន្ទប់​មួយទៀតនៅ​ទល់មុខ​បន្ទប់​ស្នាក់​នៅ​នោះ ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​បាន​នាំ​ប្រពន្ធ គេចខ្លួន​ទៅ​ដេក​នៅផ្ទះ​របស់​ម្តាយក្មេក​ (​ម្ដាយបង្កើត នេ​ត រស្មី​កន្និកា​) មួយ​យប់ លុះដល់​វេលា​ម៉ោង​១១​ និង​៤០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​១១ ​ឧសភា ​ខ្លួន​និង​ប្រពន្ធ​បាន​យក​កងដៃ ចិញ្ចៀន និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​ឲ្យ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ង៉ែត យក​ទៅ​លក់​ដោយ​ឈ្មោះ​ងែ​ត​នោះ បាន​យក ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ ខណ្ឌទួល​គោក បាន​លុយ​ចំនួន​១០០​ដុល្លារ​, ចិញ្ចៀន​លក់​បាន​៣០.​០០០​រៀល​, កងដៃ​មិន​បាន​លក់​ទេ ដោយ​ឈ្មោះង៉ែត ប្រាប់​ថា ជា​របស់​កាឡៃ ​។

ចំណែក​ទូរស័ព្ទ​ណូ​​គា​ចុច​ពិល ខ្លួន​បាន​បិទ​ម៉ាស៊ីន​ចោល ​រហូត​អត់​បើក​ទេ លុះដល់វេលា​ម៉ោង​ប្រហែល​១៤​និង​៣០​នាទីថ្ងៃ​ទី​១២ ​ឧសភា​ ខ្លួន​បាន​ដើរទៅខាងក្រោយ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទៅ​ជក់​ថ្នាំ​ញៀន ហើយ​ក្នុង​ខណៈ​ពេល​កំពុង​តែ​ជក់​គ្រឿងញៀន ក៏​ស្រាប់តែ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ទៅ​ដល់ ឃាត់ខ្លួន​តែ​ម្តង។

ប្រភព: កោះសន្តិភាព