ធ្វើបាបឪពុកចាស់ ទាល់តែឮសម្ដីកូនខ្លួនឯងមួយម៉ាត់ ទើបភ្ញាក់ខ្លួនព្រើត

បុរស​ចំណាស់​ម្នាក់​បាន​រស់​នៅ​ជាមួយ​កូន​ប្រុស​ខ្លួន កូន​ប្រសា​ស្រី និង​ចៅ​ប្រុស​អាយុ ៤ឆ្នាំ។ ព្រោះ​តែ​វ័យ​កាន់​តែ​ជរា ដៃ​របស់​លោក​តា​ចាប់​ផ្ដើម​ញ័រ ភ្នែក​ក៏​ស្រវាំង និង​ឧស្សាហ៍​ភ្លាំងភ្លាត់។

ពេល​ល្ងាច​ៗ សមាជិក​គ្រួសារ​ទាំង​បួន​អង្គុយ​ហូប​បាយ​រួម​តុ​ជាមួយ​គ្នា។ ប៉ុន្តែ​ដៃ​ញ័រ​ និង​ភ្នែក​ព្រិល​របស់​លោក​តា បាន​ធ្វើ​ឲ្យ​ការ​ពិសា​អាហារ​របស់​គាត់​កាន់​តែ​ពិបាក។ ពេល​ខ្លះ គ្រាប់​សណ្ដែក​រមៀល​ចេញ​ពី​ស្លាបព្រា​របស់​គាត់ ​កំពប់​ពេញ​កម្រាល​ឥដ្ឋ។ ពេល​គាត់​ចាប់​កាន់​កែវ​ទឹក​ដោះ​គោ មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ទឹក​ដោះ​គោ​កំពប់​ប្រឡាក់​កម្រាល​តុ។

រូបភាពតំណាង

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កូន​ប្រុស​ និង​កូន​ប្រសា​ស្រី​កាន់​តែ​ធុញ​ទ្រាន់​នឹង​សកម្មភាព​របស់​លោក​តា។ “យើង​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​បញ្ហា​ពុក” កូន​ប្រុស​របស់​លោក​តា​និយាយ។ “មើល​ទៅ​យើង​មិន​អាច​ទ្រាំ​នឹង​សភាព​រញីរញ័រ កំពប់​នេះ​កំពប់​នោះ និង​ការ​រំខាន​ផ្សេង​ៗ​ដោយ​សារ​គាត់​ទៀត​ទេ”។ គិត​ដូច្នេះ ទាំង​ប្ដី​ប្រពន្ធ​ក៏​បាន​រៀប​ចំ​តុ​មួយ​នៅ​កៀន​ជញ្ជាំង​សម្រាប់​លោក​តា​ពិសា​បាយ​ដាច់​ដោយ​ឡែក។

គំនិត​អប់រំ៖ កូន​ៗ​ឆាប់​ចាប់​បាន​អ្វី​ដែល​ឪពុក​ម្ដាយ​ធ្វើ​បំផុត។ ឪពុក​ម្ដាយ​ឆ្លាតវៃ តែង​ធ្វើ​អ្វី​ជា​គំរូ​ល្អ​សម្រាប់​កូន​ៗ។ ​ចំណែក​កូន​ៗ​ត្រូវ​គោរព ស្រឡាញ់ និង​ថែ​រក្សា​ឪពុក​ម្ដាយ​វិញ​ពេល​លោក​ចាស់​ទៅ​ទោះ​គាត់ស្ថិត​ក្នុង​សភាព​បែប​ណា​ក៏ដោយ៕