ពិតជាហួសចិត្តណាស់កោតចេះតែប្រើពាក្យនេះទៅរួច ! លោកគ្រូពេទ្យដែលកក្រើកល្បីពេញហ្វេសប៊ុករឿងមិនយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺក្រីក្រចេញមុខបកស្រាយ អានហើយហួសចិត្តចេះតែសរសេរមករួច

​ក្រោយពីមានការស៊ែរចែករំលែកគ្នានូវភាពភាពគ្រូពេទ្យដែលហាក់ដូចជាមិនយកចិត្តទុកដាច់ចំពោះអ្នកជម្ងឺក្រីក្រកន្លងមក ពេលនេះសាម៉ីខ្លួនផ្ទាល់ចេញមុខមកបកស្រាយហើយ អានហើយស្ទើរតែមិនជឿ ពិតជាហួសចិត្តខ្លាំងណាស់ !

យោងតាម ហ្វេកបុករបស់ Dr. Dara ដែលបានបង្ហោះបកស្រាយថា ៖ «អ្នកដែលនិយាយថាពេទ្យទាំងអស់មើលឃើញតែលុយ ពេទ្យមុនព្យាបាលសួររកលុយ ខ្ញុំទទួលយកហេតុផលនោះ តែខ្ញុំចង់សួរអ្នកវិញថា:
បើអ្នកបើកភោជនីដ្ថាន ហើយខ្ញុំចូលទៅបរិភោគអាហាររបស់អ្នកអស់ប្រហែល៣០$ ហើយខ្ញុំប្រាប់ថាខ្ញុំអត់មានលុយទេ មកពីខ្ញុំឃ្លានខ្លាំងពេក ហើយខ្ញុំជាពេទ្យ ពេលនោះអ្នកក៏ប្រហែលជាមិនអោយអាហារខ្ញុំបរិភោគដែរបើរសិនខ្ញុំគ្មានលុយ ទោះបីជាដឹងថាខ្ញុំឃ្លានយ៉ាងណក៏ដោយ ហើយមួយទៀតអ្នកប្រហែលជាបោះពាក្យសម្តីថា ធ្វើជាពេទ្យទាំងមូលអត់មានលុយ?? សួរថាពេទ្យបានលុយមកពីណា ឯណាអ្នកដែលនិយាយ ខ្មែរដូចគ្នា មិនអាណិតគ្នា មិចក៏ដាច់ចិត្តម្លេះ?? សួរថាពេទ្យបានលុយមកពីណាមកចញ្ចឹមជីវិតរាល់ថ្ងៃ?

ហើយគ្រប់សេវាកម្មទាំងអស់បើដឹងថាជាពេទ្យពួកគាត់ដែលអត់យកលុយដែរទេ គឺគ្មានទេ រឹតតែយកកាន់តែច្រើន តើមានយុត្តិធម៍ដែរទេសម្រាប់ពេទ្យ។ សម្រាប់ម៉តូឌុបគាត់មានសិទ្ធមិនដឹកអ្នកបើអ្នកគ្មានលុយ ហាងលក់ទូរសព្ទ៍ច្បាស់ជាមិនលក់អោយអ្នកគ្មានលុយទេ គ្រប់សេវាកម្មទាំងអស់សុទ្ធតែមានសិទ្ធ តែដូចជាគ្មានអ្នកណាជេរឺប្រើណាក្យធ្ងន់ៗដាក់ពួកគាត់សោះ ចុះហេតុអ្វីខុសគេតែពេទ្យ ហេតុអ្វីក៏គ្រប់គ្នាវាយប្រហារដោយសម្តីធ្ងន់ៗម្លេះ? ចូលគិតឡើងវិញថាអ្នកនិយាយថាពេទ្យមើលឃើញតែលុយ ចុះអ្នកដែលដឹងថាពេទ្យរៀនមកចំណាយលុយនឹងកម្លាំងយ៉ាងណាដែររឺទេ សួរថាអ្នកណាដែលមិនត្រូវការលុយ ប៉ុន្តែគ្រប់ពេទ្យទាំងអស់ក៏មិនសុទ្ធតែមើលឃើញលុយជាធំដែរ។ ពេលដែលខ្ញុំធាក់កង់ទៅរៀនពេទ្យ បែកកង់ក៏ជាងប៉ះកង់មិនប៉ះអោយខ្ញុំដែរបើខ្ញុំគ្មានលុយ សុខចិត្តអោយបន្តើរកង់រហូតដល់សាលា តើខ្ញុំមានបានជេរគាយ់មួយម៉ាត់អត់?»

ខុសត្រូវយ៉ាងណាសូមពិចារណាទាំងអស់គ្នា !!!