ព្រលឹងចុងសក់!!! ដើរទៅ​ស្រះ​ទឹក ស្រាប់តែ​ឃើញ…

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់ នៅក្បែរ​ទឹកស្រះ​មួយកន្លែង កាលពី​វេលា​ម៉ោង ៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ស្រុក​បន្ទាយ​អំពិល បានឱ្យដឹងថា បុរស​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ សេង ធី​ម ហៅ​ពាង ភេទ​ប្រុស អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ហើយ​តាម​ការពិនិត្យ​របស់ សមត្ថកិច្ច និង​គ្រូពេទ្យ ជនរងគ្រោះ​ខាងលើ​ពិតជា​បាន​ស្លាប់ ដោយសារ​ខ្យល់គរ។

សាក្សី​ពី​ប្រជាពលរដ្ឋ​បាន​និយាយថា បុរស​ដែល​ស្លាប់ ជា​មនុស្ស​អាណា​ដែល​គេ​សង្កេត​បុរស​រូបនេះ ពុំមាន​សាច់ញាតិ​អ្វី​ទាំងអស់។ ហើយ​គេ​តែងតែ​សង្កេតឃើញ ជនរងគ្រោះ​ខាងលើ ជា​មនុស្ស​ញៀន​ស្រា ហើយ​ដើរ​ដេក​តាម​សាលាឆទាន តាម​ម្លប់ឈើ​មិនមាន​គោលដៅ​ពិតប្រាកដ​នោះឡើយ៕ ផ្តល់សិទ្ធដោយ៖ VD7News

About Admin