ដៃគូរមឿន សុខហ៊ុច ប្តូរពីឃុន ក្រុងថេប មកជាអតីតម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ ៧ ថៃ នៅភីអិនអិនសប្តាហ៍នេះ!

ឃុនក្រុងថេប ដែលគ្រោងប៉ះ មឿន សុខហ៊ុច មិនអាចចូលខ្លួនមកប្រកួតបាន ហើយត្រូវជំនួសវិញដោយ ចៃស៊ូ អតីតម្ចាស់ខ្សែក្រវាត់សង្វៀនប៉ុស្តិ៍លេខ៧ថៃ។ ចៃស៊ូ មានថ្វីដៃល្អជាង ឃុនក្រុងថេប ដែលរូបគេធ្លាប់ជួបប្រកួតនិងជើងខ្លាំងក្នុងប្រទេសថៃជាច្រើនដូចជា ប៉.ត.ថ ផេតរុងរឿង, រ៉េមបូ ផេត ប៉.ត.អ, អ៊ិនស៊ីថង ប៉ភិនផាត់, នុនថៈគិត ត.ម៉ស៊ី ។ល។ គេជាដៃគូប្រកួតដ៏ស័ក្ដិសមនិង មឿន សុខហ៊ុច។