ចប់ហើយ ពាក្យប្រដាល់​ Muaythai ត្រូវ​ប្រើ​​ក្នុង​កីឡា​​ស៊ីហ្គេម​២០១៧​នេះ​ និយាយទៅគ្មានពាក្យ គុនខ្មែរ អីទេ

ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា ស៊ីហ្គេម​​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៩​ ដល់​ ៣០​ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​ឆ្នាំ​​មាន​កីឡា​ទាំង​អស់​ចំនួន​៣៨​ប្រភេទ​ក្នុង​នោះ​គិត​ជា​វិញ្ញាសា​​មាន​ចំនួន​៤០៥។

ក្នុង​ចំណោម​​ប្រភេទ​កីឡា​ទាំង​៣៨​មាន​២​ប្រភេទ​ដែល​ចេញ​ពី​កីឡា​ប្រដាល់​គឺ​កីឡា​ប្រដាល់​សកល​ និង​កីឡា​ប្រដាល់​សេរី។ ទោះ​ជា​យ៉ាង​ណា​ស៊ីហ្គេម​ឆ្នាំ​២០១៧​នេះ​​​​មិន​បាន​ប្រើ​ប្រាស់​ឈ្មោះ​«កីឡា​ប្រដាល់​សេរី​»​ទេ​ ​គឺ​ប្រើ​ពាក្យ​ថា​ កីឡា​ Muaythai ។

បង្ហាញ​លើវិបសាយ​ផ្លូវ​ការ​របស់​ស៊ីហ្គេម​២០១៧
​​វិបសាយ​ផ្លូវ​ការ​របស់​​កីឡា​ស៊ីហ្គេម​​​ឆ្នាំ​២០១៧​​​​បាន​សរសេរ​ពន្យល់​ប្រភេទ​កីឡា​​នេះ​ថា​ «Muay ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​របស់​ថៃ​​ដែល​ឈរ​វ៉ៃ​គ្នា​ដោយ​មាន​បច្ចេកទេស​ប្រកួត​ជា​ច្រើន។ ប្រដាល់​នេះ​​ត្រូវ​មាន​ចិត្ត​សាស្ត្រ​ និង​កម្លាំង​កាយ​​ដែល​រាប់​បញ្ចូល​ស្នៀត​​នៃ​ការ​ប្រើ​កណ្តាប់​ដៃ​ កែង​ ជង្គង់​ ទាត់​ ធាក់​ និង​ក្បាច់​វាយ​សេរី​ជា​ច្រើន​ទៀត។ ​ប្រភេទ​កីឡា​ប្រដាល់​សេរី​នេះ​​​មាន​​វិញ្ញាសា​​តែ​បុរស​ប៉ុណ្ណោះ​គឺ​ប្រភេទ​ទម្ងន់​៥២-៥៤​គីឡូក្រាម​ ទម្ងន់​៥៤-៥៧​គីឡូក្រាម​ ទម្ងន់​៦០-៦៣.៤​គីឡូក្រាម​ ទម្ងន់​៦៣-៦៧​គីឡូក្រាម​ និង​ទម្ងន់​៧១​គីឡូក្រាម»។​

កន្លង​មក​​​ប្រដាល់​សេរី​ក៏​ធ្លាប់​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កីឡា​​ស៊ីហ្គេម​ដែរ ប៉ុន្តែ​​ក៏​កើត​មាន​បញ្ហា​ចម្រូង​ចម្រាស​​​នឹង​ប្រទេស​ផ្សេង​។ សម្រាប់​ឆ្នាំ​២០១៧​នេះ ប្រទេស​កម្ពុជា​ក៏​គ្រោង​បញ្ជូន​កីឡា​ប្រដាល់​គុន​ខ្មែរ​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ​ដែរ។ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​​​ប្រទេស​​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​​​លេច​ធ្លោ​ខាង​ប្រដដាល់​សេរីគឺ​ ​ថៃ កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​​ជា​ដើម។ ប្រភព៖ សប្បាយ

About Admin