មឿន សុខហ៊ុច បានបុត្រីម្នាក់ស្របពេលប៉ះជើងខ្លាំងថៃចុងសប្តាហ៍នេះ

ម្ចាស់ខ្សែកវាត់ប្រាក់មេកមួយថៃ មឿន សុខហ៊ុច ទើបតែទទួលបានបុត្រីម្នាក់កាលពីម្សិលម្ងៃបន្ទាប់ពីចាប់ដៃជាប្តីប្រពន្ធស់រយៈពេលប្រមាណកន្លះឆ្នាំមក។

ដោយសារតែត្រូវមើលថែប្រពន្ធដែលមានផ្ទៃពោះកន្លងមក ធ្វើឱ្យកីឡាកររូបនេះមិនសូវបានហាត់ជាប់លាប់ដូចមុនដែលធ្វើឱ្យធ្លាក់ថាមពលមួយកម្រិត ខណៈប៉ុន្មានប្រកួតចុងក្រោយសង្កេតឃើញថា សុខហ៊ុច រាងធ្លាក់ស៊ុហ្វជាងមុនដោយប្រកួតចុងក្រោយចាញ់កីឡាករថៃ នីវ វ៉ាំងចន្ទ ដោយពិន្ទុ ។

ងាកមកសប្តាហ៍នេះវិញ មឿន សុខហ៊ុច នឹងត្រូវធ្វើការកាន់តែធ្ងន់នៅសង្វៀនទូរទស្សន៍ភីអិនអិនដោយត្រូវប៉ះអតីតម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ ៧ ថៃដែលមានឈ្មោះថា ចៃស៊ូ ។ គូសបញ្ជាក់ផងដែរថានៅប្រមាណពីរខែរទៀតប៉ុណ្ណោះ មឿន សុខហ៊ុច នឹងមានភារកិច្ចធំមួយទៀតគឺការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាប្រទេសម៉ាឡេស៊ី ។

About Holla