រន្ធត់ណាស់!! បង្រៀនម៉ែលេង FACEBOOK និងLINE តែផ្ញើរសារ មិនតប ប្រទះឃើញ សៀវភៅម្ដាយលាក់ទុក ដឹងការពិតស្ទើរទប់ទឹកភ្នែកមិនបាន

រឿងដែលនឹងលើកយកមកជំរាបដល់មិត្តអ្នកអានក្នុងសង្គមទាំងអស់បានដឹងនោះគឺជារឿងដែលខ្ញុំបានបង្រៀនម៉ាក់អោយលេង facebook ។ដំបូងឡើយខ្ញុំរៀនចប់ភ្លាមប៉ាក៏ស្លាប់ ខ្ញុំក៏ត្រូវធ្វើការយកលុយរៀនបរិញ្ញាបន្តដោយខ្លួនឯង។2ឆ្នាំក្រោយមកខ្ញុំបានបញ្ចប់បរិញ្ញា បន្ទាប់មកខ្ញុំបានទៅធ្វើការនៅ ឈាងម៉ៃ បាន 2 ទៅ 3 ខែតែដោយសារឆ្ងាយពេក ខ្ញុំក៏មកផ្ទះរកការងារធ្វើផ្សេងទៀត ។ ក្រោយមកខ្ញុំក៏បានធ្វើការនៅក្នុងក្រុងតែខ្ញុំត្រូវជួលបន្ទប់ស្នាក់នៅ តែអាចមកផ្ទះ 2 រឺ 3ដងក្នុង1ខែដែរ។តែដោយសារកិច្ចសន្យាកាងារតែ 6 ខែមិនដឹងថាបានបន្តកាងារនេះទៀតរឺអត់ទេ? ទើបខ្ញុំគិតថាប្រហែលជាត្រូវប្ដូរកាងារទៀតហើយ. . . ..​

​ខ្ញុំជាកូនដែលស្និតស្នាលនឹងម៉ាក់ណាស់ ចូលចិត្តបង្អួតខោអាវ រឺទៅជួបអីកន្លែងណាតែងតែយកមកនិយាយអោយម៉ាក់ស្ដាប់ ហើយម៉ាក់គាត់បារម្មណ៍ពីខ្ញុំខ្លាំងណាស់ ព្រោះខ្ញុំចូលចិត្តដើរលេងទៅគ្រប់កន្លែង។ខ្ញុំក៏គិតថាបើម៉ាក់ចេះលេងFacebook​​ រឺ Line នឹងបានផ្ញើររូបរឺវីដេអូអោយម៉ាក់ គាត់នឹងបានឈប់បារម្មណ៍។ខ្ញុំក៏អោយទូរសព្ទ Nokai ទៅម៉ាក់ហើយបង្រៀនម៉ាក់អោយលេងFacebook។ Friend ក្នុងFacebookរបស់ខ្ញុំមានមិនដល់10នាក់ទេ ម៉ាក់គឺជា Super Like របស់ខ្ញុំតែម្នាក់ ព្រោះខ្ញុំបានប្រាប់គាត់ថាពេលមើលរូបអ្នកណាហើយត្រូវតែចុចlike អោយ ។ តែដល់ពេលខ្ញុំបានទៅធ្វើការនៅបាងកក មុននឹងខ្ញុំទៅធ្វើការងារថ្មីនោះខ្ញុំបានសំរាកនៅផ្ទះ15ថ្ងៃ ។ខ្ញុំបានទៅផ្សារជាមួយបងថ្លៃ គាត់ក៏ប្រាប់ខ្ញុំថា«« បានឃើញសៀវភៅនៅជិតតុគ្រឿងសំអាងទេ?បងទៅរកមើលបញ្ជីថ្លៃជីនិងថ្លៃថ្នាំ ហើយឃើញម៉ាក់សរសេរពីរឿងឯង បងអានហើយឡើងភាំង ឯងសាកទៅអានមើល៍!»»

មកផ្ទះវិញពេលស្ងាត់គ្មានអ្នកណានៅខ្ញុំក៏លួចទៅបើកអាន ទឹកភ្នែកខ្ញុំដណ្ដើមគ្នាហូរមកមិនឈប់ ព្រោះម៉ាក់គាត់ខំសរសេរខុសផងត្រូវផង លប់ចោលគូសចោល គាត់ព្យាយាមសរសេរដើម្បីText ជាមួយខ្ញុំតាមFacebook។

**មូលហេតុដែលធ្វើអោយខ្ញុំយំកាន់តែខ្លាំងនោះគឺគាត់មិនដែលបានផ្ញើរសារមកខ្ញុំទេ។ឃ្លាដែលគាត់សរសេរ ក្នុងសៀវភៅ ««ម៉ាក់ជួយត្រេកអរណាកូន! ញ៉ាំបាយហើយនៅ? ម៉ាកជាកំលាំងចិត្តអោយកូនណា! នៅមានច្រើនទៀតណាស់ . . . . . តាំងពីពេលនោះ រាល់ព្រឹកមុនខ្ញុំទៅធ្វើការ តែងតែប្រាប់ម៉ាក់ថា ««មកធ្វើ ការហើយ»» និងផ្ញើររូបអោយម៉ាក់ទៀត ពេលទៅណារឺញ៉ាំអីក៏ផ្ញើរទៅដែរ ម្លោះហើយម៉ាក់គាត់តែងមកអង្គុយចាំមើលFacebook ជំនួសនូវការរង់ចាំខ្ញុំ ។ពេលណាបាត់មិនឃើញPost រឺ Textទៅ គាត់នឹង Text មកសួរហើយអោយផ្ញើររូបអោយគាត់ផង។រហូតបច្ចុប្បន្នយើងមានប្រព័ន្ធInternetដែលអាចនិយាយមើលមុខគ្នាបានគ្រប់ពេល លើកលែងតែពេលធ្វើការថែមម៉ោងដែលម៉ាក់តែងតែផ្ញើរសារមកប្រាប់ថា ««ម៉ាក់គេងហើយមិនបានចាំនិយាយទេ»» ជាមួយ រូប Sticker ទុកអោយ។នៅថ្ងៃសំខាន់ៗ រឺពេលសំរាកយូរៗ ខ្ញុំតែងតែមកផ្ទះជួបម៉ាក់ព្រោះការជួបមកគ្នាពិតៗធ្វើអោយយើងរីករាយនិងកក់ក្ដៅ។

ចុងក្រោយសុំផ្ដាំទៅអ្នកដែលធ្វើការ រឺសិក្សានៅឆ្ងាយ សព្វថ្ងៃនេះអាច call មើលមុខគ្នាបានហើយ​គួរតែ call រកអ្នកមានគុណសួរគាត់ថាចង់សាករៀនប្រើបណ្ដាញInternetទេ ពួកគាត់ក៏ចង់ឃើញយើងគ្រប់ពេលដែរ . . .យើងគួរប្រើទូរសព្ទទំនើប និងបណ្ដាញInternetសំរាប់បន្ថែមក្ដីស្រលាញ់មិនមែនមកបំផ្លាញក្ដីស្រលាញ់ទេ។
កុំទៅណាឆ្ងាយហើយភ្លេចគិតដល់អ្នកដែលរង់ចាំអ្នកនៅផ្ទះគឺឪពុកម្ដាយ លោកតាលោកយាយ។ត្រូវតែចំណាយពេលសំរាប់លោកខ្លះកុំអោយហួសពេលទើបស្ដាយក្រោយ. . . . . …..