ញាក់សាច់! មិត្តប្រុសសុំជាគ្នាវិញមិនព្រម ចូលទៅបាញ់ក្នុងកន្លែងធ្វើការតែម្តង…!

ប្រទេសថៃ៖ កាលពីថ្ងៃទី ១៧ ខែឧសភា ម្សិលម៉ិញនេះ ប៉ូលិសខេត្តថាក់បុរី បានទទួលសេចក្ដីរាយការណ៍ថា មាកករណីបាញ់សម្លាប់នារីស្រស់ស្អាត វ័យក្មេងម្នាក់ ដល់កន្លែងធ្វើការ នៅក្នុងចំណុចក្រុមហ៊ុនឯកជនមួយកន្លែង ។

ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ក្រុមប៉ូលិសក៏បានចុះ ទៅដល់កន្លែងកើតហេតុ ដោយបានឃើញបុគ្គលិក ៤ – ៥ នាក់នៅក្នុងក្រុមហ៊ុន កំពុងមានអាការៈភិតភ័យ មិនទាន់បាត់នៅឡើយ ហើយជាមួយគ្នានោះ សមត្ថកិច្ចក៏បានឃើញសាកសពនារីវ័យក្មេងម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម ក្បែរកន្លែងអង្គុយធ្វើការតែម្ដង ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នារីរងគ្រោះមានវ័យ ប្រហែល ២៦ឆ្នាំ មានទីលំនៅ ក្នុងទីរួមខេត្តថាត់បុរី ជាបុគ្គលិកផ្នែកហិរញ្ញវត្ថុ ក្នុងក្រុមហ៊ុនខាងលើ បានស្លាប់ដោយសារ ការបាញ់ប្រហារដោយកាំភ្លើង ចំនួន ៦គ្រាប់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ប្រភពដដែលបានឱ្យដឹងថា នារីរងគ្រោះត្រូវបានឃាតក បាញ់ចំនួន៦គ្រាប់​ ត្រូវចំដើមក ១គ្រាប់ ជើង ៤គ្រាប់ ហើយក្បែរនោះសមត្ថកិច្ច ក៏បានរកឃើញកាំភ្លើងម៉ាក 9mm មួយដើមផងដែរ ។

ជាមួយគ្នានោះ សមត្ថកិច្ចបានសួរនាំ អ្នកនៅក្នុងហេតុការណ៍ ហើយបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ដិន អាយុ២៨ឆ្នាំ មានទីលំនៅក្នុងខេត្តថាក់បុរីដែរ ហើយក្រោយពេលសម្លាប់ ជនសង្ស័យ ក៏បានបើករថយន្តម៉ាក តូយ៉ូតា គេចខ្លួនបាត់ស្រមោលតែម្ដង ។

យោងតាមការរៀបរាប់ ពីសំណាក់មិត្តរួមការងារ របស់នារីរងគ្រោះ បានឱ្យដឹងបន្ថែមទៀតថា មុនពេលកើតហេតុ នៅកន្លែងធ្វើការ មិនមានអតិថិជនឡើយ ហើយបុគ្គលិកទាំងអស់ ក៏រៀបចំបិទកន្លែងធ្វើការដែរ ស្រាប់តែមានមនុស្សប្រុសម្នាក់ដែលគេស្គាល់ថា ជាមិត្តប្រុសរបស់នារីរងគ្រោះ ដើរមករកនាង ដូចនេះហើយទើបគ្មាន អ្នកណាចាប់អារម្មណ៍ ។ សាក្សីបានបន្តថា បន្ទាប់ពីដើរចូលទៅរកនារីរងគ្រោះ បានបន្តិចក្រោយមក ស្រាប់តែឮសំឡេងផ្ទុះគ្រាប់កាំភ្លើងតែម្ដង ។

តាមការបញ្ជាក់ របស់ក្រុមការងារធ្វើការជាមួយ នារីរងគ្រោះបានឱ្យដឹងដែរថា ប្រហែលមកពីបុរស ជាជនល្មើស និងត្រូវជាមិត្តប្រុស របស់នារីរងគ្រោះរូបនោះ មកសុំត្រូវរ៉ូវគ្នាវិញ ក្រោយពីបានបែកគ្នារយៈពេល ២-៣ ខែរួចមក តែនារីរងគ្រោះបដិសេធ មិនព្រមទទួលសំណើររបស់ជនល្មើស ទើបមានហេតុការណ៍ដូចនេះកើតឡើង ។

យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានបន្ថែម សម្រាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នេះ បានឱ្យដឹងថា សមត្ថកិច្ចបានស៊ើបអង្កេត និងបានចាប់ខ្លួន ជនដៃដល់បានហើយ ដែលកំពុងរត់គេចខ្លួននៅទីក្រុងបាងកក ហើយក្រោយពីបានចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ នារីរងគ្រោះពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ ៕