ជួយស៊ែរអោយក្រុមគ្រួសារគាត់ដឹងផង ! ពលករខ្មែរនៅកូរ៉េមា្នក់ជួបគ្រោះថ្នាក់កំពុងសង្រ្គោះបន្ទាន់

ជីវិតជនចំណាកស្រុកមិនងាយស្រួលឡើយ ចេញពីស្រុកទៅធ្វើការឆ្ងាយ ដើម្បីទទួលបានកំរៃខ្ពស់ក្នុងការសាងជីវភាព និងធ្វើអោយគ្រួសាររឹងមាំ តែផ្ទុយទៅវិញមកធ្លាក់ក្នុងសភាពបែបនេះ ។ ឪពុកម្តាយដែលរង់ចាំកូនវិលត្រឡប់ ប្រពន្ធចាំប្តីវិលត្រឡប់ កូនចាំឪពុកវិលត្រឡប់ ធ្លាក់ក្នុងសភាពបែបនេះ តើនរណាជាអ្នកផ្គត់ផ្គង់ គ្រួសារបន្ត ?????
សូមជូនពរអោយឆាប់ជាក្នុងនាមជនចំណាក់ស្រុក នៅខេត្តក្យុងណាម ។

សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េគឺសំណាងអោយសោះ ការងារជាកម្មករគេគឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ។ មុននឹងបានលុយផ្ញើទៅអោយអ្នកផ្ទះ ២០០ដុល្លា ១០០០ដុល្លា សម្រាប់ចាយនេះ គឺគេបានយកជីវិតទៅប្តូរវាមក។ មុននិងចាយឬក៏ចង់បានអ្វី១នោះសូមគិតដល់អ្នកដែលធ្វើការរកលុយផង។ ក្រៅអំពីការងារអ្នកដែលធ្វើការងារនៅកូរ៉េត្រូវប្រឈមនិងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ ( រដូវក្តៅ និងរដូវធ្លាក់ព្រិល ) ដែលជាមូលហេតុធ្វើអោយបាត់បង់ជីវិត។

​បើតាមខ្ញុំដឹងរយៈពេល៤ឆ្នាំចុងក្រោយ មានពលករមិនក្រោម ២៥នាក់ទេដែលបាត់បង់ជីវិត។ មានពលករខ្លះបានស្លាប់បាត់បង់ជីវិតទាំងខ្លួនឯងមិនបានចាយលុយផង។

​ចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅ ឪពុកម្តាយ ប្រពន្ធ បងប្អូនមួយចំនួន បើមិនបានផ្តល់ ការលើកទឹកចិត្ត កម្លាំងចិត្ត និងសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់អោយទៅគេទេ សូមកុំផ្តល់ទុក្ខសោក និងការឈឺចាប់អោយទៅគេបន្ថែមទៀតអី ព្រោះគេហត់ និងមានទុក្ខលំបាកច្រើនពេកណាស់ហើយ៕

ប្រភព៖ កូនខ្មែរនៅកូរ៉េ