ឃឹម ឌីម៉ា ជួប ឌុម កែវដា ចំនេកឯ ឆៃ សារ៉ា ជួប ហ្វានិមិត្ត ដើម្បីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ

ជើងខ្លាំង ឃីម ឌីម៉ា មកពីក្លឹបរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជួបជាមួយ ឌុម កែវដា មកពីក្លឹបម្កុដរាជសីហ៍ រីឯ ឆៃ សារ៉ា មកពីក្លឹបក្រសួងការពារជាតិ ត្រូវជួបកីឡាករថៃ ហ្វានិមិត្ត ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្ងន់ ៦៣,៥kg នៅសង្វៀន CNC ថ្ងៃទី០៣ មិថុនា ២០១៧ វេលាម៉ោង៦ល្ងាច ។
ឃីម ឌីម៉ា និង ឌុម កែវដា ជួបគ្នាលើកនេះជាការប្រកួតដ៏កក្រើកសង្វៀន និងដ៏ជក់ចិត្តចំពោះអ្នកគាំទ្ររៀងៗខ្លួន ព្រោះអ្នកទាំងពីរសុទ្ធតែជាជើងខ្លាំងដូចគ្នា ។ ឃីម ឌីម៉ា ៤ប្រកួតកន្លងមករបស់គេគឺឈ្នះទាំង៤លើក តែ ឌុម កែវដា ៤ប្រកួតរបស់គេគឺឈ្នះ៣ ចាញ់១ ហើយពួកគេទាំង២ធ្លាប់ជួបគ្នាម្តងរួចមកហើយនៅសង្វៀន SeaTV ដោយ ឌីម៉ាជាអ្នកទទួលជ័យជំនះ ។ សំរាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គេមានជំនឿថា ឃីម ឌីម៉ា អាចយកឈ្នះលើ ឌុម កែវដា ជាលើកទី២ទៀត ។

ចំណែក ឆៃ សារ៉ា ត្រួវជួបជាមួយកីឡាករ ហ្វានិមិត្ត ដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រផងដែរ ។ អ្នកទាំង២នេះ សុទ្ធតែមានស្នៀតប្រយុទ្ធប្រហាក់ប្រហែលគ្នា ដូច្នេះការប្រកួតរវាងអ្នកទាំងពីរច្បាស់ជាល្អមើល និងកក្រើកសង្វៀនជាក់ជាមិនខាន លើសពីនោះបើមានអ្នកឈ្នះ ក៏ឈ្នះទាំងវេទនាខ្លួនផងដែរ ។ ឆៃ សារ៉ា គេធ្លាប់ឈ្នះ ហ្វានិមិត្ត ម្តង កាលពីវគ្គជម្រុះកន្លងមក ដោយហ្វានិមិត្ត វាយខុសលក្ខន្តិកះ ។ ចាំមើលលើកនេះ តើ ឆៃសារ៉ា​ ឬ ហ្វានិមិត្ត ដែកជាអ្មកឈ្នះ ??