ឡៅ ចិត្រា ជួប PHEACH NGEN, ឯ ថុល មករា ជួប KOEK KONG នៅសង្វៀន SeaTV

ឡៅ ចិត្រា កីឡាករមកពីក្លឹបឆ័ត្រយោង៩១១ ត្រូវប្រកួតជាមួយកីឡាករថៃ Peach Ngen, ឯ ថុល មករា មកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ប្រកួតជាមួយកីឡាករថៃ Koeun Kong នៅសង្វៀន SeaTV នារសៀលថ្ងៃសៅរ៍ ទី០៣ មិថុនា ខាងមុខនេះ ។ ឡៅ ចិត្រា គេវាយជាមួយកីឡាករថៃក្នុងគីឡូ ៥៧kg ។ ការប្រកួតនេះគេជឿថា ចិត្រា ប្រាកដជាអាចយកឈ្នះកីឡាករថៃនេះបាន ព្រោះចិត្រា គេជាជើងខ្លាំងមួយរូបក្នុងគីឡូ៥៧ ដោយគេធ្លាប់ប្រកួតអន្តរជាតិបាន២៣លើក ឈ្នះ១៩លើក ចាញ់២លើក និងស្មើ២លើក។ Peach Ngen នេះគេធ្លាប់មកវាយនៅស្រុកខ្មែរម្តងកាលពីឆ្នាំ២០១៥ ដោយវាយចាញ់ពិន្ទុកីឡាករ សៀវ ង៉ុយ ។

ចំណែក ថុល មករា ត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះ Koek Kong ដែលមិនធ្លាប់មកវាយនៅស្រុកខ្មែរទេដោយប្រកួតក្នុងគីឡូ៦៣,៥kg ។ ថៃម្នាក់នេះគេធ្លាប់ប្រកួតបាន ៨០លើក ឈ្នះ៦៥លើក ចាញ់១២លើក និងស្មើ៣លើក ។ ឯ ថុល មករាគេប្រកួតបាន៧៦លើក ឈ្នះ៦១លើក ចាញ់១៣លើក និងស្មើ២លើក ។ មករាគេមាន ផ្លែល្អ ចិត្តធំ ទិចនិចប្រកួតក៏មានពិសេសស្នៀតទាត់របស់គេ ។ តែមួយរយះនេះគេរាងធ្លាក់បន្តិចដោយសារគេបោះបង់ចោលសង្វៀនមិនសូវបានឡើងប្រកួតញឹកញាប់នោះទេ។ យ៉ាងណាយើងចាំមើលតើ ធន មករា អាចយកឈ្នះកីឡាករថៃនេះបានដែរឬទេ ?

v