កក្រើក​ទៀត​ហើយ​ ផល​ សោភ័ណ្ឌ​ សងសឹក ខុន ​ក្រុង​ថេប​ នៅយប់ថ្ងៃសៅរ៍ទី3 មិថុនា 2017ខាងមុខនេះ!

ឮដំណឹងថា ជើងខ្លាំងក្លឹបតាឡីដំរីមានរឹទ្ធ កីឡាករ ផល សុភ័ណ្ឌ និងសុំខ្លួនចូលមកសងសឹកជាមួយអ្នកលេងកែង មួយថៃ ខុន ក្រុងថេប នៅយប់ថ្ងៃសៅរ៍ទី3 មិថុនា 2017ខាងមុខនេះ! កាលពីជំនួបលើកទី1 ផល សុភ័ណ្ឌ ត្រូវបាន ខុន ក្រុងថេប ផ្តួលអោយសន្លប់ក្នុងទឹកទី1។ ក្រោយមក ក្រុងថេប ត្រូវបានដាក់អោយជួបជាមួយ ឃិម ឌីម៉ា តែត្រូវបាន ឃិម ឌីម៉ា វាយអោយសន្លប់ទាំង2លើក គឺនៅទឹកទី5មួយលើក និង ទឹកទី3មួយលើក! ក្នុងជំនួបជាមួយផល សុភ័ណ្ឌ នៅថ្ងៃសៅរ៍ខាងមុខនេះ តើបងប្អូនគិតថា ផល សុភ័ណ្ឌ អាចសងសឹកខុនក្រុងថេបបានដែរឬទេ ?? សូមទស្សនាវិដេអូប្រកួតដែលផល សោភ័ណ្ឌ សន្លប់របស់ក្រុងថេមខាងក្រោមទាំងអស់គ្នា៖