កម្មការិនីរោងចក្រ អាកាសេត ដួលបោកក្បាលស្លាប់ ខណៈពេលនោះ ផ្អើលដួលសន្លប់កម្មករជិតជាច្រើនដោយសារ….

ភ្នំពេញ៖ កម្មការិនីបម្រើការក្នុងរោងចក្រ អាកាសេត ដែលមានទីតាំងស្ថិតនៅក្នុងសួនវឌ្ឍន២ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ បានដួលបោកក្បាលស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។

បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ខាត់ សាមើ អាយុប្រហែល៤០ឆ្នាំ រស់នៅភូមិរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានដើរដួលនៅក្នុងរោងចក្រ បណ្តាលឲ្យរបួសបោកក្បាល រួចត្រូវបានក្រុមហ៊ុនបញ្ជូនទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់នៅតាមផ្លូវ។

អាជ្ញាធរមូលដ្ឋានបានបន្តទៀតថា ដោយមានដំណឹងកម្មករថា កម្មការិនី ខាត់ សាមើ ស្លាប់កម្មករធ្វើការនៅក្នុងរោងចក្រ បានដួលសន្លប់ជាបន្តបន្ទាប់ចំនួន៩ ទៅ១០នាក់ ហើយខាងក្រុមហ៊ុនបានឲ្យកម្មករ ចេញទៅផ្ទះអស់ហើយ ខាងសន្តិសុខសួនមិនឲ្យថតរូបភាពឡើយ៕ ផ្តល់សិទ្ធដោយ៖ VD7news.com