ឧកញ៉ា ឌួង ឆាយ បានណែនាំមន្ទីរពេទ្យដែលល្អៗនៅប្រទេសសឹង្ហបុរី ជូនប្រជាជនខ្មែរដែលមានបំណងចង់បានការព្យាបាលពិតប្រាកដ ដោយលោកផ្ទាល់មិនគិតកម្រៃជើងសារ

កាលពីយប់មិញនេះឧកញ៉ា ឌួង ឆាយបានរៀបរាប់ការឈឺចាប់របស់លោកចំពោះមន្ទីរពេទ្យ Bumrungrad ក្រោយពីការកោះហៅជាលើកទីពីររបស់តុលាការក្រុងបាងកក ហើយជាលទ្ធផលគឺពុំទាន់ទទួលបានលទ្ធផលអ្វីទាំងអស់ ហើយក្នុងនោះផងដែរថាឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ម្តងហើយ ម្តងទៀតថា មន្ទីរពេទ្យ Bumrungrad គឺមានការធ្វេសប្រហែសខ្លាំងណាស់ ម្យ៉ាងវិញទៀតមន្ទីរពេទ្យមួយនេះកំពុងមានការប្តឹងជាច្រើនករណីទៅកាន់តុលាការពីអ្នកទៅព្យាបាលផងដែរ។

ឧញ៉ាវ័យក្មេងម្នាក់នេះបានគួសបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះបើប្រៀបធៀបជាមួយមន្ទីរពេទ្យនៅប្រទេសសឹង្ហបុរី គឺខុសគ្នាច្រើនណាស់ ទាំងក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងការគោរពផងដែរ។ ក្នុងនោះលោកបានរៀបចំលេខសហការីរបស់លោកដើម្បីជួយផ្តល់ជាមតិយោបល់ចំពោះប្រជាជនកម្ពុជាទាំងឡាយណាដែលចង់បានការព្យាបាលពិតប្រាកដនោះ។

ឧញ៉ាចិត្តធម៌ម្នាក់នេះក៏បានបញ្ជាក់បន្ថែមយ៉ាងច្បាស់១០០ភាគរយថា បើពុំសូវមានលទ្ធភាពត្រូវតែទៅកាន់មន្ទីរពេទ្យរដ្ឋនៃប្រទេសសឹង្ហបុរី ព្រោះអីមន្ទីរពេទ្យរដ្ឋនេះគឺមានការព្យាបាលយ៉ាងច្បាស់លាស់ណាស់។ ដូចនេះហើយដើម្បីទទួលបាននូវព័ត៌លម្អិតនោះ លោកក៏បានរៀបចំសហការី ព្រមទាំងលេខទំនាក់ទំនងដូចខាងក្រោមនេះ៖

ចំពោះការណែនាំទៅកាន់មន្ទីរពេទ្យទាំងនោះ លោកក៏បញ្ជាក់ផងដែរថា លោកមិនបានទទួលអ្វី សូម្បីតែ១កាក់ពីមន្ទីរពេទ្យទាំងនោះទេ លោកជួយដោយចិត្តស្មោះរបស់លោកតែប៉ុណ្ណោះ។

សហការីរបស់ខ្ញុំទទួលផែនទំនាក់ទំនងសុខាភិបាលសឹង្ហបុរី:
WhatApps 015688668 9am-4pm
មន្ទីរពេទ្យស្រ្តី និងកុមារ: KK Hospital Woman & Children Hospital:
https://www.kkh.com.sg/…/Internation…/Documents/Cambodia.gif
មន្ទីរពេទ្យមនុស្សធំ: Singapore General Hospital
មន្ទីរពេទ្យមនុស្សធំ: National University Hospital

លោកអ្នកអាចស្តាប់អ្វីដែលឧកញ៉ា ឌួង ឆាយបានរៀបរាប់កាលពីយប់មិញនេះរឹងតែយល់ច្បាស់១០០ភាគរយ តាមរយះវីដេអូដូចខាងក្រោម៖

ប្តឹងមន្ទីរពេទ្យ Bumrungrad InternationalSue Crazy Bumrungrad International

Posted by Duong Chay ឌួង ឆាយ on Wednesday, May 31, 2017