រន្ធត់ណាស់!! បវរកញ្ញាថៃ ទើបលើកពានបាន៤ថ្ងៃក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់​!!

បវរកញ្ញាថៃវ័យ​១៩ឆ្នាំ បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បន្ទាប់ពីគ្រង​រាជនីបវរកញ្ញាឆ្នាំ​២០១៧ រយៈពេល ៤ថ្ងៃនោះ។​
Rattana Ramchatu អាយុ​១៩ឆ្នាំ គឺជា​ម្ចាស់គ្រងមកុដ ឆ្នាំ​២០១៧ Miss Uthai Thani 2017 នៅក្នុងប្រទេសថៃ បានគ្រោះថ្នាក់ចរចារណ៍ស្លាប់កាលពីថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់៤ថ្ងៃនៃការ​លើកពានជាបវរកញ្ញានោះ។​
បវរកញ្ញា​ស្រស់សោភា ខាងលើបានជួបឧបទ្ទេវហេតុដ៏រន្ធត់ អំឡុងពេលនាងធ្វើដំណើរពី Chomphon ទៅ Bangkok ដើម្បីចូលរួមព្រឹត្តិការណ៍សប្បុរសធម៌​។

តាមរយៈរូបភាព រថយន្តបវរកញ្ញាខាងលើបានធ្លាក់ផ្លូវ រហូតដល់ទៅបុកដើមឈើ ដែលជា​របាំង​ ខណ្ឌប្រឡាយទ្រូងផ្លូវ ដែលធ្វើឲ្យផ្ទៃខាងមុខនៃរថយន្តខ្ទេចតែម្តង។​

រំពេចនោះក្រុមគ្រូពេទ្យបានបញ្ចូននាងតាមឡានសាមុយ ទៅកាន់មន្ទីរពេទ្យ តែជាអកុសល នាងបានស្លាប់ មុនទៅដល់ពេទ្យ ។
ដោយឡែកអ្នកបើកបរឈ្មោះ Paveena Aimkosa ​បានត្រឹមតែរងរបួសស្រាល ។ តាមសម្តីអ្នកបើកបរខាងលើថា Rattana Ramchatu បានគេងក្នុងរថយន្ត នៅផ្នែកខាងមុខ ដោយមិនបានពាកខ្សែក្រវ៉ាត់ ការពារសុវត្ថិភាពឡើយ៕ ប្រភព៖ dailyreport.media


About Admin

Leave a Reply

Your email address will not be published. Required fields are marked *