ផល សុភ័ណ្ឌ “ បើគ្មានក្លឹបតាឡី ក៏គ្មានរូបខ្ញុំនៅលើសង្វៀនដែរ….”

ផល សុភ័ណ្ឌ គឺជាកីឡាករជើងខ្លាំងកម្ពុជាដ៏ល្បីល្បាញមួយរូបក្នុងគីឡូ ៦៣,៥kg ដែលមានប្រវត្តិតស៊ូក្នុងអាជីពជាអ្នកប្រដាល់មិនគួរអោយជឿ ។ ដោយទឹកចិត្តស្រលាញ់់ និងទេពកោសល្យពីកំនើតផ្នែកប្រដាល់ ផលសុភ័ណ្ឌ បានសំរេចចិត្តចូលហ្វឹកហាត់ប្រដាល់នៅក្នុងក្លឹបតាឡីដំរីមានរឹទ្ធ ដែលមានលោកគ្រូតា ញ៉ូវម៉ាក់ ជាគ្រូបង្វឹក។

ផល សុភ័ណ្ឌបានអោយដឹងថា ពេលចូលហ្វឹកហាត់ដំបូង កាលនោះក្លឹបតាឡីមិនទាន់ល្បីនៅឡើយទេ ហើយគ្មានសិស្សណាមួយហាត់បានយូរទេ គឺរត់ចោលក្លឹបអស់ នៅសល់តែរូបគេតែម្នាក់គត់ដែលនៅតស៊ូហាត់បន្ត ។ ដោយសាក្នុងក្លឹបគ្មានកីឡាករសមជាមួយលោកគ្រូតាញ៉ូវម៉ាក់បានដឹកសិស្សសំណព្វរបស់គាត់តាមម៉ូតូ ទៅសុំក្លឹបគេផ្សេងអោយ សុភ័ណ្ឌ ហាត់សមជាមួយ ។

ដោយទឹកចិត្តស្រលាញ់ និងអាណិតដល់គ្រូដែលខំជួយតម្រង់ផ្លូវដល់ខ្លួន ទើបធ្វើអោយ ផល សុភ័ណ្ឌ មានកំលាំងចិត្តខំប្រឹងប្រែងហ្វឹកហាត់ និងបានសាងស្នាដៃល្បីល្បាញ រហូតដល់សព្វថ្ងៃនេះ ។ផល សុភ័ណ្ឌ និយាយថា​ “ បើថ្ងៃណាមួយបាត់ក្លឹប (ក្លឹបតាឡី) ក៏បាត់រូបគាត់នៅលើសង្វៀនដែរ “ ៕