លឿន​ម្ល៉េះ​…គ្រានតែ​និយាយ​មិនទាន់​ផុត​ពី​មាត់​ស្រាប់​តែ​…

​ស្រុកស្អាង៖ករណីហិង្សាដោយចេតនាកើតហេតុនៅកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង២០:០០នាទីនៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ស្រស់ ស្រៀង ហៅ ចាប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង រីឯជនសង្ស័យឈ្មោះ មឿន មុំ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(រត់គេចខ្លួន) វត្ថុតាងគ្មាន ។

សភាពរឿងហេតុនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង២០:០០នាទីឈ្មោះ មៀច ចិន ភេទប្រុស អាយុ១៨ឆ្នាំត្រូវជាក្មួយ ឈ្មោះ មឿន មុំ បានសួរឈ្មោះ នន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ថាបើក អាអិច(គ្រឿងចក្រ)បានប៉ុន្មានឆ្នាំហើយ?ឈ្មោះ វណ្ណាឆ្លើយថា ខ្ញុំព្រូទេឈ្មោះ ចិននិយាយទៀតថា ចង់វាយពួកប៉េដេណាស់ ពេលនោះឈ្មោះ វណ្ណាឆ្លើយថា ខ្ញុំនឹងហើយប៉េដេភ្លាមនោះឈ្មោះចិន បានដេញវាយឈ្មោះ វណ្ណា ពេលនោះឈ្មោះវណ្ណា រត់ដោយស្រែកឲ្យគេជួយ ស្រាប់តែមានឈ្មោះ ស្រស់ ស្រៀង បានមកជួយឃាត់រំពេចនោះក៏មានឈ្មោះ មឿន មុំ កាន់កាំបិតបុ័ងតោ កាប់ឈ្មោះ ស្រស់ ស្រៀងចំខ្នងខាងឆ្វេង០១កាំបិត រួចគេចខ្លួនបាត់តែម្ដង។

​ជនរងគ្រោះបានបញ្ជូនចេញពីមន្ទីរពេទ្យស្អាងបន្ដទៅព្យាបាលនៅមន្ទីរពេទ្យជយ័ជំនះ ខេត្តកណ្ដាល ករណីនេះកម្លាំងផ្នែកជំនាញកំពុងស្រាវជ្រាវ៕

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM