សាហាវណាស់៖ នារីម្នាក់ធ្វើការក្នុងបារ ត្រូវគេសម្លាប់ កាត់ជាពីកំណាត់ យ៉ាងសាហាវ តែជនសង្ស័យវិញស្អាតអស់ទាស់………..

ដោយសារតែគ្រឿងញៀន នារីស្រស់ស្អាតធ្វើការក្នុងបារម្នាក់ត្រូវបានគេសម្លាប់កាត់ជាពីកំណាត់! សាកសពនាង វ៉ារីសា ត្រូវបានរកឃើញដោយអ្នកភូមិ កាលពីថ្ងៃព្រហស្បត្ដិ៍សប្ដាហ៍មុន ដែលសាកសពនាងត្រូវបានកាត់ជាកង់ៗ និងច្រកចូលស្បោងសម្រាមនៅខេត្តខនគែនប្រទេសថៃ ។នាង ព្រីវ ត្រូវបានគេសង្ស័យថាសម្លាប់នាង វ៉ារីសា ដោយសារតែនាង វ៉ារីសា បានចែករំលែកព័ត៌មានអំពីថ្នាំញៀននេះទៅកាន់ប៉ូលិស ក្រោយពីប៉ូលិសចាប់បានមនុស្សដែលជាប់ពាក់ព័ន្ធថ្នាំញៀននេះជាច្រើននាក់ដាក់គុក។ តាមសម្ដីប៉ូលិសពួកគេជឿជាក់ថា ព្រីវ អាចលាក់ខ្លួននៅក្នុងតំបន់ដាច់ស្រយាលមួយដែលគ្រប់គ្រងដោយកងកម្លាំងទ័ពព្រៃមានឈ្មោះថា ឡាហ៊ូ (Lahu) នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងជាកន្លែងដែលប៉ូលិសកម្រនឹងចូលទៅដល់។ ទន្ទឹមនឹងនេះបានឲ្យដឹងទៀតដែរថា ក្រុមទាំងនេះក៏នឹងអាចជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដែលនាង ព្រីវ គឺជាអ្នកចែកចាយថ្នាំញៀន ប៉ុន្ដែនាងប្រហែលជាជាប់ពាក់ព័ន្ធនឹងការជួញដូរជាលក្ខណៈអន្ដរជាតិផងដែរ ។
តាមសេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថា បងប្រុសនិងប្ដីរបស់នាង ព្រីវ សុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងរឿងជួញដូរថ្នាំញៀន និងក្រុមបងធំខណៈដែលឈ្មោះនាង ព្រីវ ក៏មាននៅក្នុងបញ្ជីឈ្មោះរបស់ប៉ូលិសដែលជាជនសង្ស័យរឿងជួញដូរថ្នាំញៀន។
ពេលនេះក្រុមអជ្ញាធរមីយ៉ាន់ម៉ា កំពុងតែដុតដៃដុតជើងដើររុករកនាង ព្រីវ និងនារី២នាក់ទៀត ៕