ខ្ញុង ស្រណោះខ្លាំង ពេល អ៊ិត សេដ្ឋា ប្រាប់ថាចូលចិត្តញាំបង្អែម បបរជ្តៅ ហើយនាងតែងតែទិញជូនលោកហូប តែពេលនេះ…

ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បានទទួលមរណៈភាពកាលពីម្សិលមិញនេះនៅមន្ទីពេទ្យមិត្តភាពកម្ពុជាសូវៀត ហៅពេទ្យ រុស្ស៊ី ដោយជំងឺមហារីកថ្លើមធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។ មរណៈភាពរបស់លោក អ៊ិត សេដ្ឋា បានបន្សល់ទុក្ខនូវភាពក្រៀមក្រំ យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ សាច់ញាតិបងប្អូន របស់លោក កូនប្រុសស្រី៣នាក់ ត្រូវកំព្រាឪពុក ហើយសង្គមសិល្បៈក៏ស្តាយស្រណោះដែលបាត់បង់ពិធីករ ដ៏ប៊ិនប្រសពមួយរូបនេះផងដែរ។

ក្នុងនោះដែរអ្នកនាង ស្រេង សុកាន់ដា ហៅអ្នកនាង ខ្ញុង ដែលជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN ក៏បានបង្ហោះសារស្តាយស្រណោះលោក អ៊ិត សេដ្ឋា ដែលកាលគ្រាលោកនៅមានជីវិត លោកប្រាប់នាងថា លោកចូលចិត្តបង្អែមបបរជ្តៅ ហើយនាងខ្ញុងក៏តែងតែទិញផ្ញើរលោករហូតពេលថតកម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យផងដែរ។ អ្នកនាង ខ្ញុងបានរៀបរាប់ថា៖ “បងអើយ​បង​ ខ្ញុំ​ស្រណោះ​បង​ណាស់​ ខ្ញុំ​ធ្លាប់​ប្រលែង​លេង​មួយ​បង​ពេល​យើង​ថត​មួយ​គ្នា​ បង​ប្រាប់​ខ្ញុំ​ថា​បង​ចូល​ចិត្ត​បង្អែម​ បបរជ្តៅ​ ខ្ញុំ​តែង​តែ​ទិញ​ជូន​បង​ហូប​ពេល​ថត​ពេញ​ចិត្ត​អត់​ថ្ងៃ​អាទិត្យ​ លូវ​បង​ទៅ​រហូត​ហើយ​ បង​មិន​នៅ​អោយ​ខ្ញុំ​ប្រលែង​លេង​មួយ​ទៀត​ទេ​”