លឿន​ណាស់​.!!បុក​គេហើយ​ចង់​រត់គេច​ខ្លួន​ផង ​រត់​មិន​រួច​ទេ​ណា​អាប្អូន…(មាន​វីដេអូ​)

ស្រុកអង្គស្នួល៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិង អ្នកថ្មើរជើងកេីតហេតុនៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង ២៣:៥០នាទី ចំណុចមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្កកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡម៉ែត្រ២៣/២៤ បណ្ដាលអោយអ្នកថ្មើរជើងស្លាប់១នាក់ប្រុស និងខូចខាតរថយន្ត១គ្រឿង។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDAពណ៌សំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ(2G-6693)អ្នកបើកបរឈ្មោះ ឈួន ឧត្ដម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិចំការដូង សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបុក អ្នកថ្មើរជើងម្នាក់ (ភេទប្រុស)បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំពោះសាកសព មិនទាន់ស្គាល់អត្តសញ្ញាណទេ កំលាំងជំនាញកំពុងស្រាវជ្រាវបន្ត ចំណែករថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹង កន្លែងកើតហេតុនោះទេ បានបើកគេច រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តបាន ទាំងតៃកុងឡាន ។សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន ។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានយកសម្ភារៈមធ្យោបាយមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

About Holla

Leave a Reply

Your email address will not be published. Required fields are marked *