ខាំ ខ្លានាង ត្រូវទទួលស្វាគមន៍អតីតជើងឯកទម្ងន់ស្រាល៣សម័យ ណុកក្រៈជិប ក្នុងតំណែងគូឯកប្រចាំសប្ដាហ៍

សមាសភាពគូប្រកួតមិត្តភាពអន្តរជាតិក្នុងកម្មវិធី សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ដែលត្រូវប្រកួតនៅចុងសប្ភាហ៍នេះ៖
១- ខាំ ខ្លានាង និង ណុកក្រៈជិប (ថៃ) ២- អាំង សំអាត និង ឆានស័ក្តិណយ (ថៃ) ៣- ចាំ សិលា និង ក្រៈធិងដូង (ថៃ)
ជើងខ្លាំងទម្ងន់ស្រាលដែលកំពុងស្រូបទាញប្រជាប្រិយភាពនាពេលបច្ចុបន្ន ខាំ ខ្លានាង ត្រូវទទួលស្វាគមន៍អតីតជើងឯកទម្ងន់ស្រាល៣សម័យ ណុកក្រៈជិប ក្នុងតំណែងគូឯកប្រចាំសប្ដាហ៍។

ណុកក្រៈជិប ស៊ីតភូអេត ឬ អានុន ភុនក្រៈធូក (ឈ្មោះកំណើត) ជាអ្នកប្រដាល់ជម្រើសជាតិទម្ងន់ស្រាលមួយរូបរបស់ប្រទេសថៃ ដែលមានស្នាដៃប្រកួតដ៏ល្អ។ អ្នកប្រដាល់ជើងចាស់រូបនេះធ្លាប់ឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ប្រដាល់ពិភពលោករួមមាន៖
១ មេដាយមាសព្រឹត្តិការណ៍ Asian Beach Games ឆ្នាំ ២០១៤ (ទម្ងន់៥១គ.ក្រ)២ មេដាយមាសព្រឹត្តិការណ៍ IFMA’s World Muay Thai Championship ឆ្នាំ២០១៤ (ទម្ងន់៥១គ.ក្រ)៣ មេដាយមាសព្រឹត្តិការណ៍ IFMA’s Royal World Cup ឆ្នាំ ២០១៥ (ទម្ងន់៥១គ.ក្រ)៤ មេដាយមាសព្រឹត្តិការណ៍ Asian Beach Games ឆ្នាំ ២០១៦ (ទម្ងន់៥១គ.ក្រ)៥ មេដាយមាសព្រឹត្តិការណ៍ IFMA’s World Muay Thai Championship ឆ្នាំ២០១៧ (ទម្ងន់៥១គ.ក្រ)
ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ថ្ងៃអាទិត្យទី១១ខែមិថុនា ចាប់ពីម៉ោង៥ល្ងាចតទៅ។
បញ្ចាក់៖ កីឡាករ ណុកក្រៈជិប (ថៃ) នេះគេធ្លាប់ឈ្នះកីឡាករជើងខ្លាំងវ័យក្មេងរបស់យើងគីឺកីលាករ សែន រ៉ាដេត ចឹងចាំមើលថាតើកីឡាករ ដែលកំពុងតែសាងឈ្មោះបោះសម្លេងដេែកំពុងតែមានប្រជាប្រិយភាព ខាំ ខ្លាងនាងអាចយកឈ្នះកីឡាករ ថៃរូបនេះបានទេ?