អាសូរ​ណាស់! ស្ត្រី​ពោះធំ​ឆ្លងទន្លេ ក្នុង​បន្ទប់​ជួល ហើយ​ប្តី​រត់ចោល​តាំងពី​ពពោះ​បាន៣ខែ

ភ្នំពេញ ៖ ស្ត្រី​ជា​កម្មក​រោងចក្រ​ម្នាក់​លង់​ស្នេហ៍​បុរស​កម្មករសំណង់ បង់ខ្លួន​បង់ប្រាណ​រហូត​មានកូន​ជាមួយគ្នា​លុះ​ពេល​នាង ឈឺពោះ​ឆ្លងទន្លេ​កើតកូន​ក្នុង​បន្ទប់​ជួល​ហើយ​គ្មាន​ប្តី​នៅក្បែរ ព្រោះ​ប្តី​ហេងស៊យ​នោះបាន​រត់ចោល​តាំងពី​នាង​ពពោះ​បាន៣ខែ​មក​ម្លេះ ត្រូវបាន​ពលរដ្ឋ​ក្បែរ​ខាង​ជួយ ហៅរក​រថយន្ត​សង្គ្រោះ៧១១កងពល៧០ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង កាលពី​វេលា​ម៉ោង៥និង៣០នាទី​ល្ងាច ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុងភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ណ​ឭ​ពោធិ​សែន​ជ័យ ។

តែ​អ្វីដែល​គួរកត់សំគាល់​នោះ​គឺ​គ្រាន់តែ​ឃើញ​រថយន្ត​របស់​អង្គភាព៧១១ ទៅដល់​ភ្លាម​ប្រា​ជា​ពលរ​ដ្ធ​បាន​ទះដៃ​សា​រទ ស្រែក​ហូរ​សម្តែង​ការ​អគុណ​រំភើប​ជួស​ស្ត្រី​និង​កូន​កំសត់​នេះ។ ស្ត្រី​សំស​ត់​ខាងលើនេះ​ឈ្មោះ អ៊ុន ចិន្តា អាយុ២៨ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន​ស្ត្រី​និង​ទារក​កំពុង​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​ដោយមាន​សុខភាព​ល្អប្រសើរ បើសិន​មាន​សប្បុរសជន​ចង់​ជួយ​ឧបត្ថម​ថវិការ​អាច​ទៅកាន់​មន្ទីរពេទ្យ​ផ្ទាល់៕ ផ្តល់សិទ្ធដោយ៖ VD7News.com

About Admin

Leave a Reply

Your email address will not be published. Required fields are marked *