អុញ​នោះ! យក​ដូ​ល្លា​ខ្មោច​ទៅ​បន្លំ​ចាយ ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច

ខេត្តបាត់ដំបង ៖ បន្ទាប់ពី​ទទួល​ពត៍​មាន​ជា​មុខសញ្ញា​ប្រើប្រាស់​ប្រាក់​ដូ​ល្លា​ក្លែងក្លាយ​ដើរ​បង្ក​វិ​ឆ្ឆេ​ទក​ម្ម​សេដ្ឋកិច្ច​ជា​មនុស្ស​បង្កបញ្ហា​ក្នុងសង្គម​ជាតិ​ឲ្យ​មាន​ភាពល្អក់​ករករ បុរស៤នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​កំរៀង​ឃាត់ខ្លួន។

តាម​ការបំភ្លឺ​ពី​មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា​កិច្ច​ចុះ​ប្រតិបត្តិការ​និង​ស្រាវជ្រាវ​ជាក់ស្តែង​ពរមទាំង​សេចក្តី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​និង​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន៤នាក់​ពីបទ​សន្និធិ​រូបិយវត្ថុ​និង​រូបិយ​ប័​ណ្ឌ​ក្លែងក្លាយ ប្រាក់​ដូ​ល្លា​ដោយ​ចូល​ឆ្លងកាត់​តាមផ្លូវ​ច្រក​អន្តរជាតិ​ដូង កាលពី​ថ្ងៃទី៥ មិថុនា ២០១៧ នៅវេលា​ម៉ោ១១.២០នាទី នៅត្រង់ចំណុច​ក្រុមទី៦ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ច​មូលដ្ឋាន​ប​ន្ត​ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រតិបត្តិការ​នោះ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ​បាន​ចំនួន៤នាក់ និង​ហូត​វត្ថុតាង​មាន​លុយ​ដូ​ល្លា​ចំនួន៥៥៣០០$ (ប្រាំ​ម៉ឺន​ប្រាំ​ពាន់​បី​រយ​ដូ​ល្លា​ខ្មោច)ក្នុងនោះ​មាន​ក្រដាស់១០០ដូ​ល្លា​ចំនួន៥៥៣សន្លឹក​ដែល​ដាក់​បង្កប់​ក្នុង​កាបូប​ខោអាវ ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​បាន ។

ជនសង្ស័យ​ទាំង​បួន​នោះ​មានឈ្មោះ​និង​ទីលំនៅ​ដូចខាងក្រោម ទី១.ឈ្មោះ គៀត គី​ស័ក ហៅ អេ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ផ្លូវ​សុ​វិ​ន​ថៈ​វង្ស ១៨/១ ក្រុង​ថេធ (បាំង​កក) មុខរបរ​ជា​ម្មករ ។ ទី២.ឈ្មោះ អ៉ឹ​ង​អាត ស៊ី​វ៉ាត​កន ហៅ​ណែ​ប ភេទ​ប្រុស អាយុ២៨ឆ្នាំ​ជា​ជនជាតិ​ថៃ ផ្លូវ១២ ឃុំ​ប៉ាន​ព្រឹក ស្រុក​ក្រសាំង ខេត្ត​បុរី​រ៉ាំ មុខរបរ​ជា​បុគ្គ​លឹក​ក្រុមហ៊ុន​មិ​ត​សូ​អ៊ែ ។ ទី៣.ឈ្មោះ សំ​ចឹ​ត កង​ភព ភេទ​ប្រុស អាយុ៣៤ឆ្នាំ រស់នៅ​ផ្លូវ​វិ​ថូន​ដាំ​លិ ឃុំ​បាន​បឹង ខេត្ត​ឆុន​បូរី ប្រទេស​ថៃ​ជា​បុគ្គ​លឹក​ក្រុមហ៊ុន និ​វ​សេន  ។ ទី៤.ឈ្មោះ ប៊ឹ​ត ថា​ត ហៅ ឈឺ​ម ភេទ ប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាំ​ង ស្រុក​កំរៀង។

ខេត្តបាត់ដំបង ជា​ជនជាតិខ្មែរ មានមុខរ​បរជា​កម្ម​ករ ។ ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច ស្រុក​កំរៀង​នាំយកទៅ​ដើម្បី​សួរនាំ​និង​រៀបចំ​សំណំ​ឯកសា​បញ្ជូនបន្ត​ចាត់ការ​តាម​នីតិវិធី នៅ​តុលាការ៕ ផ្តល់សិទ្ធដោយ៖ VD7News.com