ខ្លាំងម្លេះ!!​ គ្រាន់តែទាស់សំដី​គ្នា​បន្តិច​ប​ន្ទួ​ច​កាប់​គ្នា​ស្លាប់​ម្នាក់

ខេត្តព្រះវិហារ ៖ ទាស់សំដី​គ្នា​បន្តិច​ប​ន្ទួ​ច​កាប់​គ្នា​ស្លាប់​ម្នាក់ នៅ​រសៀល​ថ្ងៃទី ៤ខែមិថុនា​ឆ្នាំ២០១៧ បុរស់​ម្នាក់​ឈ្មោះ យុ​ត អូន ប្រុស​អាយុ ៣០ ឆ្នាំ​រស់នៅ​ភូមិ​ស្រឡៅ​ទូង​ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ  បាន​ស្លាប់ភ្លាមៗក្នុង​ថ្លុកឈាម ក្នុង​អំពើ​ហឹ​ង្សា​មួយ ដែល​បង្កឡើង​ដោយ​ជនដៃដល់​ម្នាក់​មានឈ្មោះ​ជី​ង ម៉ុ​ន​អាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ ជនរងគ្រោះ​ដែរ​ហើយ​មានមុខ​រប​ជាម​ន្ត្រី​ប៉ូលីស​នៃ​ស្នងការដ្ឋាន​ខេត្តព្រះវិហារ ។

បើតាម​ការ​អោយដឹងពី​ប៉ូលីស​មូលដ្ឋាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​នឹង​ជន់​សង្ស័យ​បាននាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​របស់ខ្លួន​រួច​ក៍​ត្រឡប់មកវិញ​បាន​ជជែក​គ្នា​ពី​បី​ម៉ាត់​ពេលនោះ​ជន​ស​ង្ស​យ័​ដែលជា​មន្ត្រីប៉ូលិស​បាន​ទាញ​ខ្វែវ​មក​កាប់​ជនរងគ្រោះ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​តែម្តង​ក្រោយ​កើតហេតុ​ប៉ុន្មាន​នាទី​ក្រោយ​កំលាំង​ប៉ូលិស​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ជនបង្ក​បាន​នៅនឹងកន្លែង​តែម្តង​ហើយ​ប៉ូលិស​ក៍បាន​សួរនាំ​រួច​ក៍បាន​កសាង​សុំ​ណុំ​រឿង​ទៅតាម​ច្បាប់​រួចរាល់​ហើយ​ចំណែក​សព្វ​ត្រូវ​បានប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕ផ្តល់សិទ្ធដោយ៖ VD7News.com