ឆៃ សារ៉ា ជូប ហ្វានិមិត្ត ដើម្បីកក់់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ

កីឡាករឆៃ សារ៉ា មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវប្រកួតជាមួយកីឡាករថៃ ហ្វានិមិត្ត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីប្រដាល់ជើងឯកគោជល់វគ្គ៧ សង្វៀនCNC ទម្ងន់៦៣,៥kg នាថ្ងៃទី១០ មិថុនា ២០១៧ ដើម្បីរកអ្នកឈ្នះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ អ្នកទាំង២ត្រូវជួបគ្នាតាំងពីសប្តាហ៍មុនមកម្ល៉េះ តែដោយសារ ឆៃ សារ៉ា គេមិនទាន់ជាពីរបួស ទើបលើកពេលមកសប្តាហ៍នេះវិញ។


អ្នកទាំង២នេះ សុទ្ធតែមានស្នៀតប្រយុទ្ធប្រហាក់ប្រហែលគ្នា ដូច្នេះការប្រកួតរវាងអ្នកទាំងពីរច្បាស់ជាល្អមើល និងកក្រើកសង្វៀនជាក់ជាមិនខាន លើសពីនោះបើមានអ្នកឈ្នះ ក៏ឈ្នះទាំងវេទនាខ្លួនផងដែរ ។ ឆៃ សារ៉ា គេធ្លាប់ឈ្នះ ហ្វានិមិត្ត ម្តង កាលពីវគ្គជម្រុះកន្លងមក ដោយហ្វានិមិត្ត វាយខុសលក្ខន្តិកះ ។ ចាំមើលលើកនេះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមតំណែងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបជាមួយ ឃិម ឌីម៉ា ដែលកំពុងតែរងចាំនោះ តើជា ឆៃសារ៉ា ឬ ហ្វានិមិត្ត ?