ជិះម៉ូតូស្រវឹង បុករបងថ្ម រួចធ្លាក់ចូលប្រឡាយទឹកស្លាប់

ខេត្តកោះកុង ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៧ ខែ៦ ឆ្នាំ២០១៧ ត្រង់ចំណុចចផ្លូវកោង ស្ថិតនៅភូមិ ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះម្នាក់បានបើកបរទាំងស្រវឹងក្នុងល្បឿនលឿនផ្លូងកោង ជ្រុលទៅបុករបងថ្មពេញមួយទំហឹងធ្លាក់ចូលប្រឡាយទឹកស្លាប់នៅនឹងកន្លែង ។

ជនរងគ្រោះឈ្មោះ ឃឿន ពិសិដ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គ្រោះថ្នាក់នេះគឺបង្កដោយខ្លួនឯង។

ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់សូន១៧ ពណ៑ខ្មៅស្លាកលេខកោះកុង ១B.៣៤.៩១.ដោយល្បឿនលឿនក្នុងស្ថាន ភាពស្រវឹងទៅបុកនិងរបងថ្ម ពេញ១ទំហឹងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុខាងលើ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងសមត្តកិច្ចចុះពិនិត្យធ្វើកោសលវិច័យរួចសពនិងម៉ូតូជនរងគ្រោះកម្លាំងសមត្តកិច្ច បានប្រគល់ឲ្យគ្រួសារសព វិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី   ៕