បុរស​ជា​ប្ដី ស្រវឹងខួបឈ្លោះ​ជាមួយ​ប្រពន្ធ​​ហើយវាយ​ប្រពន្ធដល់រហូត​ស្លាប់!!

កណ្តាល៖ ហិង្សាក្នុងគ្រួសារ ដោយបុរសជាប្ដី ស្រវឹងខួប ឈ្លោះជាមួយប្រពន្ធ ជ្រុលដៃវាយរហូតស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូន ហេតុការណ៍កើតឡើងកាលពីម៉ោង៥ល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ចំណុចកើតហេតុផ្ទះជនរងគ្រោះ ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គិន ព្រីង អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យត្រូវជាប្ដី ឈ្មោះ សុខ ខ្នើ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ។

ជនរងគ្រោះគឺជាមនុស្សញៀនស្រា ដែលតែងតែផឹកស្រាជាប្រចាំថ្ងៃ។ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ១៧:០០ នាទី ជនរងគ្រោះជាប្រពន្ធបានកំពុងដាំទឹកនៅលើផ្ទះ ខណៈនោះជនសង្ស័យជាប្ដីបានដើរមកពីខាងក្រោយផ្ទះ ក៏បានស្ដីអោយជនរងគ្រោះថា មួយថ្ងៃៗមិនចេះធ្វើការងារអ្វីទេ ពេលនោះអ្នកទាំងពីរក៏បានទាក់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង រួចជនសង្ស័យបានចាប់ ទះកំផ្លៀងជនរងគ្រោះចំនួន ០៣ដៃ បណ្ដាលអោយដួលផ្កាប់មុខទៅនិងដី ភ្លាមនោះ ជនរងគ្រោះបានព្យាយាមរត់គេចតែត្រូវជនសង្ស័យស្ទាក់ហៅអោយចូលផ្ទះវិញ រួចជនរងគ្រោះបានឡើងទៅលើផ្ទះសម្ងំស្ងៀម និយាយពីនេះពីនោះតែម្នាក់ឯង។ លុះព្រឹកឡើងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានក្រោកឡើងប្រើអោយកូនទៅទិញបបរយកមកហូប រួចហើយក៏ចូលដេកវិញទៅ។ រហូតដល់ម៉ោងប្រមាណ ១៣:០០នាទី ថ្ងៃដដែល ម្ដាយក្មេកជនរងគ្រោះបានឡើងទៅមើលនិងដាស់តែជនរងគ្រោះពុំក្រោក ក៏បានស្រែកប្រាប់អ្នកជិតខាងររួចក្រុមគ្រួសារបានហៅគ្រូពេទ្យមកពិនិត្យឃើញថា ជនរងគ្រោះមានសភាពខ្សោយខ្លាំង គ្រូពេទ្យក៏បានប្រាប់ក្រុមគ្រួសារអោយបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកស្រុកកោះធំ តែពុំទាន់បានបញ្ជូនទៅផងជនរងគ្រោះបានស្លាប់បាត់ទៅហើយ ៕ប្រភព៖ sensoknews.com